លោក ផ្លាតូ ទស្សនវិទូក្រិកបុរាណដ៏ល្បីបានបង្កើតរឿងព្រេងនិទាននៃនគរអាត្លង់ទិស ហេតុអ្វីបានជាវានៅតែមានប្រជាប្រិយភាពជាង ២០០០ ឆ្នាំក្រោយ?

ប្រសិនបើការសរសេររបស់ទស្សនវិទូក្រិកបុរាណ លោកផ្លាតូមិនមានជាការពិតអំពីស្ថានភាពសង្គមនាសម័យបុរេ ដូច្នេះឈ្មោះរបស់គាត់នឹងត្រូវគេបំភ្លេចចោលជាច្រើនសតវត្សរ៍ក្រោយ។ ប៉ុន្តែរឿងមួយដែលល្បីល្បាញបំផុតរបស់គាត់គឺរឿងទីក្រុងអាត្លង់ទីសដែលស្ទើរតែជារឿងប្រឌិតទាំងស្រុង។

ដូច្នេះហេតុអ្វីរឿងនេះនៅតែបន្តមានជីវិតដដែលជាង ២.៣០០ ឆ្នាំក្រោយមរណភាពរបស់លោក ផ្លាតូ?

លោកចាមរ៉ូម សាស្រ្តាចារ្យផ្នែកបុរាណវិទ្យានៅមហាវិទ្យាល័យ Bard ក្នុង Annandale រដ្ឋញូវយ៉កមានប្រសាសន៍ថា  “វាអាចជារឿងមួយដែលប្រើការស្រមើលស្រមៃយកមកសរសេរ ហើយវាក៏អាចជារឿងទេវកថាដ៏អស្ចារ្យមួយផងដែរ។ រឿងនេះមានធាតុជាច្រើនដែលធ្វើឲ្យមនុស្សរវើរវាយ។ ផ្លាតូបានប្រាប់រឿងរ៉ាវអំពីនគរមួយនៅអាត្លង់ទីសប្រហែលបាន ៣៦០ ឆ្នាំមុនគ្រឹស្តសករាជ។

លោកសាស្ត្រាចារ្យបាននិយាយថា រឿងរ៉ាវនៃក្រុងលិចលង់ក្នុងអាត្លង់តាគឺពាក់កណ្តាលពាក់ព័ន្ធព្រះ និងពាក់កណ្ដាលទៀតពាក់ព័ន្ធនឹងមនុស្ស។

ពួកគេបានបង្កើតអរិយធ៌មមួយ ហើយបង្កើតអំណាចកងទ័ពជើងទឹកដ៏ខ្លាំងអស្ចារ្យមួយ។ ផ្ទះរបស់ពួកគេត្រូវបានសាងសង់ឡើងនៅលើកោះប្រមូលផ្តុំមួយដែលព័ទ្ធជុំវិញដោយគូទឹកធំៗ និងភ្ជាប់គ្នាដោយប្រឡាយមេមួយសម្រាប់បង្ហូរចូលទៅក្នុងកណ្តាលក្រុង។ ផ្ទៃកោះទាំងមូលមានភាពខៀវស្រងាត់ មានមាស មានប្រាក់ និងមានភោគទ្រព្យដ៏មានតម្លៃជាច្រើនទៀត ហើយទីក្រុងនេះមានការការពាររដោយសត្វព្រៃដ៏កម្រ និងចម្លែកៗ ព្រមទាំងមានច្រើនថែមទៀតផង។ រាជវាំងធំត្រូវបានសាងសង់នៅកោះកណ្ដាល។ មានទ្រឹស្តីជាច្រើនបានបង្ហាញពីទីតាំងនគរអាត្លង់ទិស ដែលវាស្ថិតនៅតំបន់មេឌីទែរ៉ាណេនៅបរិវេណឆ្នេរសមុទ្រអេស្ប៉ាញ សូម្បីតែនៅក្រោមតំបន់អង់តាក់ទិកក៏អាចជាទីតាំងនៃការបាត់ខ្លួនរបស់ទីក្រុងនេះដែរ។

លោក Charles Orser អ្នកអភិរក្សប្រវត្តិវិទ្យានៅសារមន្ទីររដ្ឋញូវយ៉កក្នុង Albany មានប្រសាសន៍ថា “ អ្នកអាចជ្រើសរើសចំណុចមួយនៅលើផែនទី ដែលត្រូវបានគេប្រាប់ថា នគរអាត្លង់ទិសស្ថិតនៅទីនោះ” “នៅគ្រប់ទីកន្លែងដែលអ្នកអាចស្រមៃឃើញ” ។ លោកផ្លាតូ បានបរិយាយថា ទីក្រុងអាត្លង់ទិសកកើតឡើងប្រហែលជាតាំងពី ៩,០០០ ឆ្នាំមុន មុនពេលការចាប់កំណើតរបស់គាត់ ហើយរឿងរ៉ាវរបស់វាត្រូវកត់ត្រាទុកដោយកវី ព្រះសង្ឃ និងមនុស្សមួយចំនួនទៀត។ ប៉ុន្តែសំណេររបស់លោក ផ្លាតូស្ដីពីនគរអាត្លង់ទិសបានកំណត់ថាមានតែគាត់តែមួយគត់ដែលដឹងពីរឿងពិតរបស់វា។

ខ្ញុំសូមពិពណ៌នាអំពីសមាសភាពរបស់លោក ផ្លាតូថា លោកជាទស្សនវិទូជនជាតិក្រិកបុរាណដ៏ល្បីម្នាក់ ជាស្ថាបនិកសាលាគំនិត និងផ្លេទីនដែលជាវិទ្យាស្ថានដំបូងនៃការអប់រំខ្ពស់បំផុតនៅពិភពលោកខាងលិច។

រឿងព្រងលោកផ្លាតូ៖ រឿងព្រេងរបស់ទីក្រុងអាត្លង់ទិសគឺជារឿងមួយនិយាយអំពីអម្បូរមនុស្សអរិយធម៌ខ្ពង់ មនុស្សមានក្រមសីលធម៌ខ្ពស់ និងជាក្រុមមនុស្សដែលមានអរិយធម៌ជឿនលឿន។ ទីក្រុងក្រុងនេះជាក្រុងមួយដែលប្រមូលផ្ដុំដោយមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ទាំងសឹកសង្គ្រាម ទាំងចំណេះដឹងផ្នែកអក្សរសាស្ត្រ មនុស្សទាំងនោះថែមទាំងសុទ្ធតែជាសេដ្ឋី។ ទីក្រុងអាត្លង់តាជាទីក្រុងដ៏ស្រស់ស្អាតមួយព័ទ្ធជុំវិញដោយទឹកសមុទ្រ ព្រោះវាជាទីក្រុងកោះ ហើយមានទីបង្ហូរទឹកចូលកណ្ដាលក្រុង។ មនុស្សនៅទីនោះតែងតែច្រៀងរាំ និងសប្បាយរីករាយជានិច្ច ហើយត្រូវបានការពារដោយសត្វចម្លែកៗនៅជុំវិញក្រុង។

ទីក្រុងដ៏ខ្លាំងនេះធ្វើសង្គ្រាមមិនដែលចាញ់ឡើយដោយសារតែមានព្រះអាទិទេពតាមគាំពារ និងថែរក្សា ប៉ុន្តែទីក្រុងនេះនៅយប់មួយបានជួបហេតុការដ៏រន្ធត់ដោយក្រុងនេះមានភ្លើងឆេះពាសពេញក្រុង ហើយថែមទាំងមានរញ្ជួយដីទៀតផង។ រយៈពេលត្រឹមតែមួយយប់វាត្រូវបានបាត់ពីលើផែនដីនេះ ហើយលិចកប់ទៅក្នុងសមុទ្រ ព្រោះតែកំហឹងនៃព្រះអាទិទេព។ ព្រះអាទិទេពបានពន្លិចក្រុងនេះដោយសារតែពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់ ផឹកស៊ីស្រីស្រា ធ្វើអំពើអសីលធម៌ជាច្រើន។ ក្រោយមកក្រុងនេះត្រូវបានមនុស្សដែលធ្លាប់រកស៊ីជាមួយចងចាំ និងនិយាយប្រាប់តៗគ្នារហូតមក។

អាចទៅរួចដោយផ្អែកលើព្រឹត្តិការណ៍ពិត

ទ្រឹស្ដីអាត្លង់ទិសមានអ្នកវិទ្យាសាស្ត្រតិចណាស់គិតថា នគរនេះពិតជាមានប្រាកដមែន។ អ្នកជំនាញរុករកវត្ថុនានាតាមមហាសមុទ្រម្នាក់គឺលោក រ៉ូប៊ឺតបាឡឺត ជាមនុស្សម្នាក់បានរុករកទីតាំងភូមិសាស្ត្រ និងជាអ្នករកឃើញបំណែកកប៉ាល់ទីតានិចក្នុងឆ្នាំ ១៩៨៥ លោកកត់សម្គាល់ថា គាត់បាននិយាយថាអ្វីដែលលោ ផ្លាតូបានសរសេរអំពីនគរអាត្លង់ទិសគឺជាការពិត។

ទោះយ៉ាងណា Ballard និយាយថា រឿងព្រេងរបស់នគរអាត្លង់ទិសគឺជារឿង“ ដ៏សមហេតុផល” ចាប់តាំងការពិពណ៌នាពីពីគ្រោះមហន្តរាយទឹកជំនន់ និងការផ្ទុះភ្នំភ្លើងបានកើតឡើងពាសពេញប្រវត្តិសាស្ត្រ រួមទាំងព្រឹត្តិការណ៍មួយដែលមានភាពស្រដៀងគ្នាខ្លះទាក់ទងនឹងរឿងរ៉ាវនៃការផុតរលត់នគរអាត្លង់ទិស។

ប្រហែលជា ៣.៦០០ ឆ្នាំមុនមានបន្ទុះភ្នំភ្លើងដ៏ធំមួយបានធ្វើឲ្យផុតរលត់កោះ Santorini នៅសមុទ្រ Aegean ក្បែរប្រទេសក្រិក។ នៅពេលនោះអរិយធម៌ជឿនលឿនមួយរបស់មីណូវិនដែលរស់នៅលើសាន់តូរីនី ត្រូវបានបាត់ភ្លាមៗចូលទៅក្នុងសមុទ្រ។

ប៉ុន្តែលោក បាឡឺដ បានបញ្ជាក់បន្ថែមថា លោកមិនបានគិតថា Santorini គឺជានគរអាត្លង់ទិសទេ ពីព្រោះពេលវេលានៃការផ្ទុះភ្នំភ្លើងនៅលើកោះនោះមិនស្របគ្នាទៅនឹងពេលវេលាដែលលោក ផ្លាតូបានពិពណន៌នានោះទេ។

ចំពោះលោក រ៉ូម សាស្រ្តាចារ្យផ្នែកបុរាណវិទ្យានៅមហាវិទ្យាល័យ Bard ក្នុង Annandale រដ្ឋញូវយ៉កជឿថា លោក ផ្លាតូ បង្កើតរឿងអាត្លង់ទិសឡើងដើម្បីបង្ហាញពីទ្រឹស្តីទស្សនវិជ្ជាខ្លះៗរបស់គាត់។ ដោយគាត់បញ្ជាក់ពី “ ការដោះស្រាយបញ្ហាជាច្រើនដែលទាក់ទងនឹងការងាររបស់គាត់។ គំនិតរបស់គាត់អំពីធម្មជាតិដ៏ទេវភាពធៀបនឹងធម្មជាតិរបស់មនុស្ស សង្គមល្អ ការពុករលួយបន្តិចម្តងៗ នៃគំនិតក្នុងសង្គមមនុស្សទាំងនេះត្រូវបានរកឃើញនៅក្នុងស្នាដៃជាច្រើនរបស់គាត់។ នគរអាត្លង់ទិសគឺជាសេចក្ដីស្រឡាញ់របស់គាត់ក្នុងការដឹកនាំប្រទេសមួយឲ្យមានអរិយធម៌ខ្ពង់ខ្ពស់។

ជាចុងក្រោយ តើអ្នកយល់យ៉ាងណា? សូមធ្វើការបញ្ចេញមតិខាងក្រោយ ហើយអត្ថបទក្រោយយើងនឹងលើកយកឯកសារស្ដីពីការស្រាវជ្រាវទ្វីបមួយចំនួនដែលទាក់ទងនឹងនគរអាត្លង់ទិស៕ ប្រភពពី៖ nationalgeographic