បុរសចម្លែក! ចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ ដើម្បីកែប្រែខ្លួនឯងឲ្យដូចជា “សត្វនាគ”

155

លោក Joson Berin អាយុ ៣២ ឆ្នាំជាតារាសម្តែងនិងជាអ្នកសិល្បករ នៅរដ្ឋ Waeng Khuver សហរដ្ឋអាមេរិក លោកបានចាប់ផ្តើមផ្លាស់ប្តូររូបរាងរបស់ខ្លួនចាប់តាំងពីអាយុ ១៩ ឆ្នាំ ដោយការសាក់រូបស្រការនាគ នៅលើដៃ និងសាក់នៅជុំវិញភ្នែក បូករួមទាំងផ្លាស់ប្តូរពណ៌ភ្នែករបស់គាត់ទៀតផង។  Berin បានចំណាយពេល ៥១ ម៉ោង សាក់ដើម្បីឱ្យស្បែករបស់គាត់មើលទៅដូចជាស្រកានាគពិតៗ ហើយការកែប្រែនេះ លោកបានចំណាយប្រាក់អស់ជាង ១,៥ ម៉ឺនដុល្លារ។

“ខ្ញុំឲ្យចង់ខ្ញុំមើលទៅដូចជានាគ ១០០% ខ្ញុំចូលចិត្តនូវអ្វីដែលខ្ញុំមាន ខ្ញុំសប្បាយចិត្តនិងមានទំនុកចិត្តជាងមុន” Berin មានចំណូលចិត្តលើសត្វល្មូនតាំងពីតូច លោកឈ្លក់វង្វេងនឹងវា រហូតលោកក្លាយជាអ្នកលក់សត្វល្មូននៅពេលក្រោយមក ។

ទន្ទឹមនឹងនោះ Berin បានពិពណ៌នាបទពិសោធន៍នៃប្រភពរបស់រូបសាក់ស្រការនាគ លោកបានប្រើកាំបិតវះដៃធ្វើជាប្រការនាគ “ខ្ញុំមិនប្រើថ្នាំស្ពឹក ខណៈពេលកំពុងសាក់រូបស្រកានាគទាំងនេះទេ វាឈឺចាប់ជាងការចាក់សាក់ធម្មតាដល់ទៅ ៣ ដង ប៉ុន្តែការឈឺចាប់នឹងនៅជាមួយខ្ញុំ ហើយខ្ញុំត្រូវតែរក្សាវាទុក” ។

“ខ្ញុំក៏មានស្នាមសាក់នៅលើចិញ្ចើមផងដែរ ខ្ញុំបានលាបថ្នាំពណ៌ស្វាយឱ្យវាបន្តិច បន្ទាប់មកវារាលដាលនៅជុំវិញនោះ” ។

ហើយ Berin ក៏បាននិយាយអំពីអាកប្បកិរិយា និងការវិនិច្ឆ័យរបស់អ្នកខាងក្រៅ ទៅលើរូបរាងរបស់គាត់ដែរថា “ខ្ញុំមិនដែលគិតថា ខ្ញុំនឹងឈប់ធ្វើវានោះទេ ខ្ញុំមិនខ្វល់ទេ ទោះបីមាននរណាម្នាក់រើសអើងខ្ញុំក៏ដោយ តាមពិតខ្ញុំគិតថាពួកយើង (ក្រុមអ្នកកែប្រែរាងកាយ) មិនមែនជាមនុស្សអាក្រក់ទេ ថាមិនត្រូវ ពួកយើងជាមនុស្សដែលស្មោះត្រង់បំផុត ពួកយើងប្រហែលជាបានជួយស្ត្រីចំណាស់ម្នាក់ឆ្លងកាត់ផ្លូវច្រើនជាងមនុស្សទូទៅ ហើយដរាបណាមិនមានមនុស្សផ្សេងទៀតទទួលរងទុក្ខដោយសារអ្វីដែលខ្ញុំសប្បាយចិត្ត ខ្ញុំនឹងនៅតែធ្វើវាបន្តទៅទៀត” ៕