ដំណឹងល្អបានមកដល់ហើយ! ប្រទេសរុស្ស៊ី និងចិននឹងឯកភាពគ្នាលើកិច្ចសន្យាសាងសង់ស្ថានីយ៍អវកាសនៅស្ថានព្រះច័ន្ទ

237

ទីក្រុងម៉ូស្គូ៖ នេះបើយោងតាមការចុះផ្សាយតាមគេហទំព័រសារព័ត៌មាន Big News Network បានឱ្យដឹងថា ប្រទេសរុស្ស៊ីនឹងចុះហត្ថលេខាលើអនុស្សរណៈជាមួយប្រទេសចិនលើគម្រោងសាងសង់ស្ថានីយ៍អវកាសនៅឋានព្រះចន្ទ។ ស្ថានីយ៍អវកាសត្រូវបានគេរំពឹងថា ជាមូលដ្ឋានរ៉ូបូតដែលមានទីតាំងនៅប៉ូលខាងត្បូងនៃឋានព្រះច័ន។ ប្រសិនបើនាវិករកបានស្ថានីយ៍ល្អប្រសើរជាងនេះ ពួកគេនឹងកំណត់ទីតាំងស្នាក់នៅនៅទីនោះចន្លោះឆ្នាំ ២០៣០-៤០ និងអនុវត្តបេសកកម្មនាវិករយៈពេលវែងដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០៣៦។

ផែនការដំបូងដែលបានប្រកាសនៅថ្ងៃទី ១១ ខែកុម្ភៈបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីក្នុងការកសាងមូលដ្ឋានរួមគ្នាជាមួយប្រទេសជំនួយដែលសុំមិនបញ្ចេញឈ្មោះ។ ទីភ្នាក់ងារអវកាសរុស្ស៊ីបានប្រាប់ទស្សនាវត្តី SpaceNews ថា”សារជីវកម្ម Roscosmos បានសម្របសម្រួលកិច្ចការងារផ្ទៃក្នុងរបស់ខ្លួន ដើម្បីធ្វើឱ្យមានកិច្ចសហការលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរក្នុងការបង្កើតស្ថានីយ៍ស្រាវជ្រាវនៅឋានព្រះច័នតាមលក្ខណៈអន្តរជាតិ”។ គេរំពឹងថាវាជាកិច្ចសហប្រតិបត្តិការល្អនឹងគ្នា​ដោយពុំមានឧបសគ្គកើតឡើងលើភាគីទាំងពីរ។ក្រុមមន្រ្តីនៃភាគីទាំងពីរបានកត់សម្គាល់ថា វាជាការផ្លាស់ប្តូររវាងចិននិងរុស្ស៊ី ដើម្បីក្លាយជាដៃគូក្នុងការរុករកនៅទីអវកាស។ បើតាមលោក Bleddyn Bowen ជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Leicester ចក្រភពអង់គ្លេសបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនេះក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទូទៅនៃសម្ព័ន្ធភាព ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែន។ អនុស្សរណៈនៃការយោគយល់គ្នានេះបានបង្ហាញពីនិន្នាការធំៗ ដែលរុស្ស៊ីកំពុងរំកិលខ្លួនទៅក្នុងកម្មវិធីអវកាស ដើម្បីឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិនលើការរុករកនៅឋានព្រះច័ន៕