អង្គការយូណេសស្គូមានការព្រួយបារម្ភពីផលប៉ះពាល់លើតំបន់ឧទ្យានអង្គរ បន្ទាប់ពីលេចចេញនូវគំរោងកម្សាន្តទីក្រុងចិន ( Chinatown ) ក្បែរតំបន់ប្រាសាទនាខេត្តសៀមរាប

ក្នុងករណីប្រាសាទអង្គរវត្តរបស់កម្ពុជា មិនមានទាន់មានលក្ខណគ្រប់គ្រាន់តាមស្ដង់ដាស្ដីអំពីតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូនោះ បានធ្វើឲ្យអាជ្ញាធរអប្សរាខ្នះខ្នែងកែលម្អ ធ្វើការសម្អាត និងការអិវឌ្ឍន៍លើគំរោងអភិរក្សប្រាសាទកាន់តែខ្លាំងក្លា។

យ៉ាងណាម៉ិញថ្មីៗនេះបានលេចនូវគំរោងលើផែនការរបស់ណាហ្គាខប ទាក់ទងនឹងការសាងសង់តំបន់កម្សាន្តលើផ្ទៃដី ៧៥ ហិកតាទីក្រុងចិន (Chinatown) បានធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការយូណេស្កូ ដោយបានសរសេរខ្លឹមសេចក្ដីថា “ការអភិវឌ្ឍន៍ជិតប្រាសាទ និងមានមាត្រដ្ឋានវិសាលភាព គំនិតទាំងនេះអាចមានផលប៉ះពាល់ដល់តម្លៃជាសកលរបស់តំបន់អង្គរ“។

សូមបញ្ជាក់ថា៖ ប្រាសាទអង្គរវត្តគឺជាប្រាសាទល្បីល្បាញជាងគេនៃតំបន់ឧទ្យានបុរាណវិទ្យាអង្គរ ដែលមានផ្ទៃដី ៤០០ គីឡូម៉ែត្រក្រឡា (១៥៤ ម៉ាយការ៉េ) ហើយត្រូវបានរាប់បញ្ចូលទាំងរូបសំណាកនៃអាណាចក្រខ្មែរ ដែលមានអាយុកាលតាំងពីសតវត្សទី ៩ ដល់ទី ១៥ ។ ប្រាសាទទាំងនេះបើយោងតាមចម្លាក់លើប្រាសាទមួយចំនួនបានធ្វើឲ្យពិភពលោកគិតថា ដូនតាខ្មែរអាចឆ្លងពេលវេលាទៅកាន់អតីតកាល និងអនាគត ព្រមទាំងមានការបកស្រាយយ៉ាងសមហេតុផលទៀតផង។ ប្រការនេះហើយ បានញ៉ាំងឲ្យប្រាសាទនេះកាន់តែល្បីល្បាញខ្ចរខ្ចាយរន្ទឺពាសពេញពិភពលោកនាពេលថ្មីៗនេះ។

សូមត្រឡប់មកគំរោង កាស៊ីណូណាហ្គាខប ដែលមានបំណងចង់រកប្រាក់ចំណេញពីភ្ញៀវទេសចរចំនួន ៥ លាននាក់ ធ្លាប់បានមកទស្សនាទីតាំងប្រវត្តិសាស្ត្រជារៀងរាល់ឆ្នាំ មុនពេលមានការរីករាលដាលនៃជំងឺឆ្លង COVID -19 ។

ប្រតិបត្តិករកាស៊ីណូដ៏ធំបំផុតនៅកម្ពុជាណាហ្គាខប ជាម្ចាស់គំរោងក្នុងសំណើទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិក។ លោកបានគូសបញ្ជាក់ថា យើងអាចធ្វើការប្រៀបធៀបលើគំរោង គឺមានផ្ទៃដីសរុប ៧៥ ហិកតា (៧៥០.០០០ ម៉ែត្រការ៉េ) ធំជាង Disneyland និង Disney California Adventure នៅរដ្ឋ Los Angeles ទៅទៀត ។ ដោយមានឈ្មោះជាផ្លូវការថា “ បឹងធម្មជាតិអច្ឆរិយៈ (Angkor Lake of Wonder)” ដំណាក់កាលដំបូងនៃអគារនេះរួមមានឧទ្យានទឹក សណ្ឋាគារមានគ្រែ ២ ចំនួន ៥០០ បន្ទប់  មានសណ្ឋាគារផ្កាយ ៥ នា“ ទីក្រុងចិន” មានឧទ្យាន“ ហេកតិច” ក្នុងផ្ទះ ព្រមទាំងមានប្រព័ន្ធប្រឡាយដ៏ធំ។

ទីតាំងគំរោងថ្មីនេះមានចម្ងាយប្រហែល ៥០០ ម៉ែត្រពីតំបន់ប្រាសាទអង្គរដ៏ល្បី ដោយណាហ្គាខបចង់រកប្រាក់ចំណេញបន្ថែម និងទាក់ទាញអ្នកទេសចរ ៥ លាននាក់ ដែលធ្លាប់មកទស្សនាទីតាំងប្រវត្តិសាស្ត្រជារៀងរាល់ឆ្នាំមុនពេលមានជំងឺរាតត្បាត។

ការរៀបចំរបស់អាជ្ញាធរអប្សរា៖  ទីតាំងនេះបាននឹងកំពុងជួបការលំបាកនាពេលថ្មីៗនេះចំពេលមានការរីករាលដាលនៃមេរោគឆ្លង ដែលបានធ្វើអោយភ្ញៀវទេសចរបរទេសចាកឆ្ងាយពីប្រាសាទអង្គរវត្តសតវត្សរ៍ទី ១២ និងប្រាសាទនានាយ៉ាងយូរ។ បែបនេះហើយទើបអ្នកគ្រប់គ្រងប្រាសាទបានងាកទៅរកសំបុត្ររយៈពេលវែងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនឡើងវិញ។ គំនិតផ្តួចផ្តើមនោះអាចមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដោយផ្អែកលើទិនន័យមុនពេលមានជំងឺរាតត្បាតដោយរយៈពេលនៃការស្នាក់នៅរបស់ភ្ញៀវជាមធ្យមមានការកើនឡើងពី ៥,៤ ថ្ងៃក្នុងឆ្នាំ ២០១៣ ដល់ ៦,៤ ថ្ងៃនៅឆ្នាំ ២០១៨ ។ការកែលម្អរមណីយដ្ឋាននេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីរក្សាភ្ញៀវទេសចរនៅជុំវិញខេត្តសៀមរាបឱ្យស្នាក់នៅយូរជាងមុនដោយគ្រោងនឹងផ្តល់ជូនភ្ញៀវទេសចរណ៍ស្នាក់នៅខេត្តនេះកម្សាន្តនៅមណ្ឌលកាស៊ីណូណាហ្គាខបក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយរូបតំណាងទេសចរណ៍នៅកម្ពុជា។ ណាហ្គាខបក៏គ្រោងនឹងបង្កើតការស្ដារប្រព័ន្ធប្រឡាយបុរាណនៃក្រុងអង្គរ ដែលជាគូរទឹកដ៏ល្បីល្បាញព័ទ្ធជុំវិញតំបន់ប្រាសាទអង្គរវត្តនៅក្បែរសួនកម្សាន្ត។ជាទីបញ្ចប់ យើងក៏សង្ឃឹមថា នៅពេលបញ្ចប់ជម្ងឺឆ្លង ឬនៅខណៈពេលនេះមានភ្ញៀវទេសចរចូលមកទស្សនាតំបន់អង្គរដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ។ ខណៈពេលមានតម្រូវកាភ្ញៀវទេសចរដើម្បីលើកស្ទួយសេដ្ឋកម្ពុជា ក្នុងនាមពួកខ្ញុំជាខ្មែរក៏សូមសំណូមពរថា ប្រសិនបើអាចមានផលប៉ះពាល់ដូច យូណេសស្កូបានបញ្ជាក់មែន សូមធ្វើការសិក្សាលើផលប៉ពាល់រយៈពេលវែងគ្រប់គំរោងណាមួយក្បែរតំបន់ប្រាសាទ៕ ប្រភពពី៖ SCMP