ពិតជាមិនធម្មតាទេ!ផ្នូរបុរាណរាប់ពាន់បានលាក់អាថ៌កំបាំងជាច្រើននៅប្រទេសចិន

189

ទីក្រុង Xi’an៖ បើយោងតាមការចុះផ្សាយតាមគេហទំព័រសារព័ត៌មាន Zingnews បានឱ្យដឹងថា កាលពីពេលថ្មីៗនេះអ្នកជំនាញខាងបុរាណវត្ថុវិទ្យាបានរកឃើញផ្នូរបុរាណជាច្រើននៅការដ្ឋានសាងសង់ព្រលានយន្តហោះ និងខ្សែរថភ្លើងក្រោមដីនៅទីក្រុង Xi’an ខេត្ត Shaanxi។ យោងតាមការិយាល័យបេតិកភណ្ឌប្រចាំខេត្ត Shaanxi បានរកឃើញវត្ថុបុរាណជាង ៤៦០០ ដុំក្នុងនោះមានផ្នូរចំនួន ៣៥០០ ចាប់តាំងពីគម្រោងស្ថាបនាពង្រីកអាកាសយានដ្ឋានអន្តរជាតិ Ham Duong នៅទីក្រុង Xi’an។ ទន្ទឹមនឹងនេះដែរផ្នូរបុរាណជាង ១.៣០០ និងឡដុត ៤ ក៏ត្រូវបានរកឃើញក្រោយពីចាប់ផ្តើមការស្ថាបនាខ្សែរថភ្លើងក្រោមដី។

អ្នកបុរាណវិទ្យាបានរកឃើញកាលបរិច្ឆេទពីរាជវង្ស Sui និងរាជវង្ស Tang ដែលមានអាយុកាលប្រហែលជា ៥៨១-៩០៧ ឆ្នាំ។ អដ្ឋិធាតុបុរាណត្រូវបានរកឃើញមានចំនួនច្រើននិងទំហំធំផងដែរ។ អ្នកបុរាណវិទ្យាជាង ១.០០០ នាក់និងកម្លាំងជំនួយបានបន្តធ្វើការទោះបីជានៅក្នុងពីធីបុណ្យចូលឆ្នាំក៏ដោយ។ ទាំងអ្នកគ្រប់គ្រង កម្មករ​ កងជំនួយបានប្រឹងប្រែងប្រមូលវត្ថុបុរាណមកដាក់នៅលើដីឱ្យអស់ដើម្បីឱ្យគម្រោងសាងសង់ព្រលានយន្តហោះ និងខ្សែរថភ្លើងក្រោមដីដើរទាន់វេលាកំណត់។ ទីក្រុង Xi’an ធ្លាប់ជារាជធានីនៃរាជវង្សទាំង ១៣ នៅប្រទេសចិន ដែលមានរយៈពេលសរុបជាង ១១០០ ឆ្នាំ។ គេក៏បានរកឃើញវត្ថុបុរាណវិទ្យាសំខាន់ៗជាច្រើនក្នុងកំឡុងពេលសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងនេះ។លោក Wang Zili ជាអនុប្រធានទីភ្នាក់ងារអភិរក្សបេតិកភណ្ឌនិងវប្បធម៌ទីក្រុង Xi’an បានមានប្រសាសន៍ថា“នៅក្នុងទីក្រុង Xi’an ការរុករកវត្ថុបុរាណត្រូវធ្វើមុនពេលចាប់ផ្តើមគម្រោងសាងសង់ ឬមុនពេលដែលរដ្ឋាភិបាលលក់ដីជាច្រើនទើបល្អ”។ នៅទសវត្សឆ្នាំ ១៩៧០ អ្នកបុរាណវិទូបានរកឃើញកងទ័ពចម្បាំងនៅខាងក្នុងផ្នូរ Qin Shihuang នៅទីក្រុង Xi’an។ នៅឆ្នាំ ២០០១ ផ្នូររបស់ព្រះអង្គម្ចាស់មួយអង្គក្នុងរាជវង្សថាំងត្រូវបានគេរកឃើញនៅបរិវេណសាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងXi’an ផងដែរ។ មួយឆ្នាំក្រោយមកអ្នកបុរាណវិទ្យាបានរកឃើញផ្នូររបស់ Troung Doung ដែលបានបម្រើការជារដ្ឋមន្រ្តីក្រសួងនៅរជ្ជកាលរាជវង្សហានកំឡុងពេលសាងសង់សាកលវិទ្យាល័យ Northwestern៕