ចំដូចប្រើសីល! ជប៉ុនបង្កើតប៊ូតុងចុចលើបរិយាអាកាស ដែលធ្លាប់មានក្នុងរឿងហូលីវូដ តែពេលនេះជប៉ុនធ្វើបាន

85

ប្រទេសជប៉ុនកំពុងផលិតប៊ូតុង hologram ដែលមិនចាំបាច់ប៉ះផ្ទាល់ ដូចជាប៊ូតុងអេធីអឹម ប៊ូតុងជណ្តើរយន្ត ឬប៊ូតុងបង្គន់ ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩ នឹងមានបំណងផ្លាស់ប្តូរទូទាំងប្រទេសនៅឆ្នាំ ២០២២ ។

នៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២១ គេហទំព័រ SoraNews24 បានបង្ហាញព័ត៌មានថា ប្រទេសជប៉ុនបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា ដែលមិនចាំបាច់ប៉ះពាល់ ជាមួយប៊ូតុងចុចក្នុងជីវិតប្រើប្រាស់ប្រចាំថ្ងៃដូចជា ប៊ូតុងអេធីអឹម ប៊ូតុងជណ្តើរយន្ត ឬប៊ូតុងបង្គន់ ទៅជាប៊ូតុង Hologram នឹងត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់ ជាមួយឧបករណ៍ផ្សេងៗនាពេលអនាគត ក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ដូចដែលប្រិយមិត្តធ្លាប់ដឹងស្រាប់ហើយថា បង្គន់អនាម័យនៅប្រទេសជប៉ុន ជាពិសេសប្រព័ន្ធអនាម័យអគ្គិសនី ដែលអ្នកប្រើអាចគ្រប់គ្រងប្រព័ន្ធអនាម័យតាមតម្រូវការ ដោយប្រើប៊ូតុងចុច ប៉ុន្តែប៊ូតុងបែបនេះវាអាចមានមេរោគនៅតោងជាប់យ៉ាងច្រើន ជាលទ្ធផលក្រុមហ៊ុនប្រព័ន្ធអនាម័យអគ្គិសនីជប៉ុន ព្យាយាមបង្កើតការច្នៃប្រឌិតដែលកាត់បន្ថយការប៉ះពាល់ប៊ូតុងផ្ទាល់ ឬកាន់តែល្អបំផុត បើសិនជាអ្នកប្រើប្រាស់មិនចាំបាច់ប្រើម្រាមដៃចុចប៊ូតុងតែម្តង កត្តានេះហើយទើបវាក្លាយជា ប្រភពដើមនៃការបង្កើតក្តារចុច Hologram ។

ក្នុងនោះ ក៏មានក្រុមហ៊ុន Muragami នៅខេត្តហ្ស៊ីហ្សូកា បានចាប់ដៃគូជាមួយក្រុមហ៊ុន Star Up Parity Innovation ដើម្បីផលិតប៊ូតុង hologram ដោយមានគោលបំណងអភិវឌ្ឍនិងផលិតការច្នៃប្រឌិតខាងលើ ដើម្បីឱ្យប្រជាជនជប៉ុនបានប្រើបច្ចេកវិជ្ជាប៊ូតុង holographic ទូទាំងប្រទេសក្នុងតម្លៃសមរម្យត្រឹមឆ្នាំ ២០២២ ខាងមុខនេះ ។

យ៉ាងណាមិញ ប៊ូតុង hologram ខាងលើ គឺជាក្តារចុចនិម្មិត ដែលមានពន្លឺជះមក ដូចជាប៊ូតុងអណ្តែតលើអាកាស ហើយវានឹងមានឧបករណ៍ចាប់សញ្ញា (Sensor) ដើម្បីចាប់យកសញ្ញាម្រាមដៃបញ្ជារបស់អ្នកប្រើ ដែលបានសង្កត់លើអាកាស ដោយមិនចាំបាច់ប៉ះផ្ទាល់ទៅនឹងម៉ាស៊ីនទេ ។  បច្ចេកវិទ្យានេះអាចកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបានផលិតឡើងសម្រាប់ប្រើជាមួយប៊ូតុងជណ្តើរយន្ត ប៊ូតុងអេធីអឹម និងប៊ូតុងបង្គន់អនាម័យដំបូងបង្អស់ ។

ទន្ទឹមនឹងនោះ ប៊ូតុង hologram នេះ មិនត្រឹមតែកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ តែវាក៏ជួយធានានូវសុវត្ថិភាព នៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរ ឧទាហរណ៍ប្រសិនបើដៃរបស់អ្នកប្រើសើម ហើយចង់ប្រើឧបករណ៍អគ្គិសនី ដូច្នេះប៊ូតុង hologram នឹងអាចទទួលការបញ្ជាបាន ដែលមិនបណ្តាលឱ្យអ្នកប្រើប្រាស់ប្រឈមនឹងហានិភ័យ ទាក់ទងការឆ្លងចរន្តអគ្គិសនីទេ ។

បច្ចុប្បន្នក្រុមហ៊ុន Muragami កំពុងខិតខំអភិវឌ្ឍប៊ូតុង hologram ហើយពួកគេជឿជាក់ថា និងអាចផលិតបានច្រើននៅឆ្នាំ ២០២២ និងជឿថាបច្ចេកវិទ្យានេះអាចផ្លាស់ប្តូរពិភពលោកបាន។ ហើយក្រុមហ៊ុនមានបំណងក្លាយជាជម្រើសមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីផលិតដំណោះស្រាយច្នៃប្រឌិតថ្មី ដែលមានតំលៃសមរម្យ និងអាចឲ្យមនុស្សទាំងអស់អាចប្រើប្រាស់បានទាំងអស់គ្នា ៕