សេដ្ឋកិច្ចដុនដាបខ្លាំង! អ៊ុយក្រែនបើកការដេញថ្លៃលក់ “ខោក្នុងស្ត្រី” ដែលបានរឹបអូសពីកូនបំណុល

37

នៅថ្ងៃទី ១៦ ខែកុម្ភៈ សារព័ត៌មាន BBC បានរាយការណ៍ពី រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនៃវេបសាយ Setam ក្នុងការដេញថ្លៃទំនិញតាមប្រព័ន្ធអ៊ីនធឺណិត ។ ក្រសួងយុត្តិធម៌អ៊ុយក្រែន  បានបើកការដេញថ្លៃយ៉ាងបើកចំហ នៃខោក្នុងស្ត្រីជាច្រើន ដែលជាផលិតផលមួយក្នុងចំណោមផលិតផលដែល បុគ្គលិកបានរឹបអូសពីកូនបំណុល នៅកណ្តាលទីក្រុង Kherson ។

ខោក្នុងរបស់ស្ត្រីជាមួយតម្លៃចាប់ផ្តើមពី ១៩,៤ Hryvnia ឬប្រហែល ២៥០០ រៀល ក្រៅពីនេះក៏មានការដេញថ្លៃសត្វគោ និងចៀមផងដែរ ។ នោះគឺដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ចំនួនអ្នកជំពាក់បំណុលនៅអ៊ុយក្រែនត្រូវបានចុះឈ្មោះជាង ២ លាននាក់ ដែលកើនឡើងពី ៣០ ម៉ឺននាក់ បើធៀបទៅនឹងឆ្នាំមុន។

កាលពីឆ្នាំមុន សង្គមអនឡាញមានការមិនពេញចិត្តយ៉ាងខ្លាំង ដែលមានសត្វឆ្កែចំនួន ២ ក្បាល របស់កូនបំណុលដែលរឹបអូសបាន ត្រូវបានដាក់លក់ក្នុងការដេញថ្លៃដូច្នេះដែរ ។ ទន្ទឹមនឹងនោះលោក Yevkiini នីតិកាល Brahar បានស្នើថា មនុស្សចាស់ក្នុងជីវភាពលំបាក គួរតែលក់ឆ្កែចិញ្ចឹមរបស់ពួកគេដើម្បីយកប្រាក់មកចំណាយលើការចាយវាយ ។

ក្រោយមកលោក Denis Malyutco រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បាននិយាយថា ការដេញថ្លៃសត្វឆ្កែចិញ្ចឹម របស់កូនបំណុលគឺមិនសមហេតុផលទេ ស្មើរនឹងការនាំមកនូវតំលៃខ្ពស់ជាង។

យ៉ាងណាមិញ តាមរយៈរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) កាលពីខែធ្នូឆ្នាំមុន បាននិយាយថា ប្រទេសអ៊ុយក្រែនប្រឈមនឹងវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យមនុស្សជាង ៩ លាននាក់ក្នុងចំណោម ៤១ លាននាក់នៅទូទាំងប្រទេស ស្ថិតក្នុងភាពក្រីក្រ ។

លើសពីនេះទៀត ការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានចង្អុលបង្ហាញថា  ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩  ច្រើនជាង ៤០% នៃគ្រួសារអ៊ុយក្រែន យ៉ាងហោចណាស់នឹងមានសមាជិកម្នាក់បានបាត់បង់ការងារ។

រីឯគេហទំព័រ Setam ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយក្រសួងយុត្តិធម៌អ៊ុយក្រែនបានបញ្ជាក់ថា ទ្រព្យសម្បត្តិនេះត្រូវបានលក់អស់ក្នុងតម្លៃ ១៤.១០០ លាន Hryvnia ឬ (ប្រមាណជា ៥០៣.២៨៣ ដុល្លារ) ដើម្បីបរិច្ចាគដល់កុមារកំព្រា មណ្ឌលចាស់ជរា និងស្ថាប័នអប់រំផ្សេងៗ ៕