ក្នុងរយៈពេលមិនដល់មួយខែទៀតទេប្រទេសកាណាដានឹងទទួលបានវ៉ាក់សាំងពីវិទ្យាស្ថាន Serum របស់ឥណ្ឌាដែលជាផលិតផលរបស់ក្រុមហ៊ុន AstraZeneca រួមសមការជាមួយសាកលវិទ្យាល័យ Oxford

230

ទីក្រុងញូដេលី៖ កាលពីថ្ងៃចន្ទនាយកប្រតិបត្តិវិទ្យាស្ថាន Serum បាននិយាយថា ប្រទេសឥណ្ឌានឹងបញ្ជូនវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែលជាផលិតផលរួមគ្នាជាមួយក្រុមហ៊ុន AstraZeneca ទៅកាន់ប្រទេសកាណាដាក្នុងរយៈពេលមិនដល់មួយខែទៀតទេ។ លោក Adar Poonawalla ជានាយកប្រតិបត្តិបាននិយាយនៅលើបណ្តាញសង្គម Twitter ដោយសំដៅទៅលើឈ្មោះថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។ ប្រទេសឥណ្ឌាមានកន្លែងផលិតវ៉ាក់សាំងជាច្រើន ហើយកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ពិភពលោក។

ប្រទេសកាណាដាបានកត់ត្រាករណីឆ្លងវីរុសច្រើនជាង ៨២៥,០០០ និងស្លាប់ចំនួន ២១.០០០ នាក់។ រហូតមកដល់ពេលនេះមិនទាន់មានកន្លែងផលិតវ៉ាក់សាំងផ្ទាល់ខ្លួននៅឡើយទេ ហើយបានពឹងផ្អែកលើអ្នកផ្គត់ផ្គង់ពីបរទេស។ កាលពីសប្តាហ៍មុនលោក Narendra Modi ជានាយករដ្ឋមន្រ្តីឥណ្ឌាបានធានាដល់សមភាគីកាណាដាលោក Justin Trudeau ថា ប្រទេសឥណ្ឌានឹងខិតខំអស់ពីសមត្ថភាពក្នុងការផ្គត់ផ្គង់ដល់ប្រទេសកាណាដានូវវ៉ាក់សាំងដែលអាចកាត់បន្ថយការខ្វះខាត ដែលប្រឈមមុខនៅក្នុងប្រទេស។ រហូតមកដល់ពេលនេះប្រទេសកាណាដាបានបញ្ជាទិញវ៉ាក់សាំងពី Pfizer និង Moderna៕ Reuters