ចប់ម៉ង! មិត្តជំនួយសប្បុរសធម៌ជប៉ុនរបស់យើងសេដ្ឋកិច្ចបានធ្លាក់ចុះនៅចុងឆ្នាំ ២០២០ ប៉ុន្តែហេងវិញគ្រាន់តែឈានដល់ដើមឆ្នាំ២០២១ ភ្លាមកើនវិញភ្លែត

89

ទីក្រុងតូក្យូ៖ កាលពីថ្ងៃច័ន្ទទី ១៥ ខែកុម្ភៈទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងទាបជាងមុន ៣ ភាគរយ។ កាលពីឆ្នាំ ២០២០ មានការរីករាលដាលជម្ងឺឆ្លងធ្វើឱ្យសេដ្ឋកិច្ចបា​នធ្លាក់ចុះ ៤,៨ ភាគរយ។ វាជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៩ មក។ ការរឹតត្បិតដោយវីរុសឆ្លង និងការដំឡើងពន្ធលើការប្រើប្រាស់បានទាញប្រទេសជប៉ុនធ្លាក់ចូលក្នុងដំណើរសេដ្ឋកិច្ចមិនសូវល្អ។ នៅត្រីមាសទី ២ សេដ្ឋកិច្ចជប៉ុនបានងើបដល់ ៥,៣ ភាគរយវិញ។ ប្រទេសជប៉ុនបានងាកចេញពីវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ១៩៨០។ វាក៏មិនខុសគ្នាពីការឈឺចាប់នៅក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩ ប៉ុន្មានដែរ។ខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនបាននិយាយថា តម្រូវការក្នុងស្រុកនិងការនាំចេញសុទ្ធបានរួមចំណែកដល់កំណើននៅក្នុងត្រីមាសទី ៤។ ខណៈពេលដែលតួលេខកាលពីថ្ងៃច័ន្ទសម្រាប់ត្រីមាសទី ៤ គឺលើសពីការប៉ាន់ស្មានរបស់អ្នកសេដ្ឋកិច្ចដែលប៉ាន់ប្រមាណទុកត្រឹមតែចំនួន ២,៤ ភាគរយ។ បើតាមការអង្កេតរបស់ Bloomberg វាហាក់ដូចជាមានកំណើនខ្ពស់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។ លោក Naoya Oshikubo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Sumi Trust បាននិយាយថា“ការធ្លាក់ចុះផលិតផលក្នុងស្រុក (GDP) គឺមិនអាចចៀសផុតបានទេនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដោយសារតែស្ថានភាពអាសន្នដែលរដ្ឋាភិបាលប្រកាសក្នុងតំបន់មួយចំនួននៃប្រទេសជប៉ុន”៕ CNA