ជន្លេនយន្តនឹងត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យផ្សេងៗនាពេលអនាគតបន្ទាប់ពីការសិក្សាថ្មី

126

សូម្បីតែជន្លេនក៏អ្នកវិទ្យាសាស្ត្រធ្វើការសិក្សាពីចលនា «ផ្ដុំគ្នា» របស់ពួកវាដើម្បីបង្កើតពពួកជន្លេនយន្ត វាជារឿងមួយដែលប្លែក និងមិននឹកស្មានដល់៖

ការសិក្សាថ្មីពីរបៀបរស់នៅរបស់សត្វជន្លេននៅកាលីហ្វ័រញ៉ាត្រូវបានចាប់ផ្ដើមដើម្បីបង្កើត “ ជន្លេនយន្ត” ដែលអាចផ្គំគ្នាធ្វើការ ។ ការបង្កើត “ជន្លេននេះ” ត្រូវបានសិក្សាពីជន្លេនប្រហែលជា ១០ ទៅ ៥ ម៉ឺនក្បាលដែលពួកវារួមគ្នាដើម្បីរួចផុតពីការសម្ងួត និងអ្វីដែលអាចគំរាមកំហែងពួកវា។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាហ្សកហ្ស៊ីបានផ្តោតលើចលនាពពួកជន្លេន រាប់ពាន់ប្រភេទ (Lum ​briculus variegatus) មានប្រវែងប្រហែលមួយសង់ទីម៉ែត្រអាចប្រទាក់គ្នាទៅវិញទៅមក ដែលជាសកម្មភាពធម្មតារបស់សត្វប្រភេទនេះ។ ការសិក្សានេះពិតជាស្មុគស្មាញណាស់ ប៉ុន្តែតែអ្នកវិទ្យាសាស្ត្រគិតថា វានឹងអាចជោគជ័យក្នុងពេលឆាប់ៗនេះដើម្បីយកទៅបម្រើក្នុងវិស័សំខាន់ៗមួយចំនួន។

ក្រុមការងារវិស្វករមនុស្សយន្តរំពឹងយ៉ាងមុនមាំថា នឹងអាចបង្កើតជន្លេនយន្តបានយ៉ាងស្វាហាប់នាពេលអនាគត ហើយត្រូវបានគេបង្ហើបថា នឹងផលិតវាយកទៅបម្រើក្នុងការជួសជុលឧបករណ៍ដែលមានចន្លោះតូចៗ។

សាដាប់បាម៉ាឡា ជាជំនួយការសាស្រ្តាចារ្យនៅសាលាគីមី និងជីវម៉ូលេគុលវិស្វកម្មបានគូសបញ្ជាក់ថាការធ្វើការជាក្រុមមានអត្ថប្រយោជន៍ដល់ការរស់រានរបស់សត្វជន្លេន។ «យើងចង់ដឹងអំពីមូលហេតុដែលជន្លេនទាំងនេះអាចរស់នៅដោយការផ្ដុំគ្នា។ យើងពិនិត្យមើលចលនារបស់ពួកវាតាមរយៈគំរូគណិតវិទ្យា និងការពិសោធន៍ជីវសាស្ត្រដែលបង្កើតឱ្យមានចំណុចសំខាន់ៗមួយចំនួន នៃការសម្រេចចិត្តសមូហភាពដែលអាចអោយជន្លេនពង្រីកកម្លាំងសម្រាប់រស់បានយូរ និងអាចធ្វើការប្រឆាំងនឹងអ្វីមួយ។

អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញផងដែរថាពពួក ជន្លេន ផ្ដុំគ្នាអាចធ្វើការរួមគ្នាដើម្បីផ្លាស់ទីដោយបង្ហាញឥរិយាបទសមូហភាពពិសេស។

ភាពវៃឆ្លាតនៃពពួក ជន្លេននេះក៏ត្រូវបានបង្ហាញនៅក្នុងការពិសោធន៍ដោយប្រើកំដៅប្រតិបត្តិការរវាងពពួក ជន្លេននៅក្នុង blob បានអនុញ្ញាតឱ្យពួកគេគេចចេញពីតំបន់ក្តៅគេចចេញពីតំបន់ដែលមានហានិភ័យដើម្បីមានឱកាសរស់រានមានជីវិត។ ការផ្លាស់ប្តូរជា blob, 95% នៃពពួក ជន្លេន បានធ្វើឱ្យវាមានភាពត្រជាក់ និងមានសំណើម។

O zkan​​ -Aydin បានដាក់បញ្ចូលការសង្កេតនៃឥរិយាបទរបស់ជន្លេនទៅក្នុងពពួករ៉ូបូតតូចៗដែលបង្កើតឡើងតាមលំនាំ “ ភាគល្អិតសកម្មវៃឆ្លាត” ឬ“ ស្មាតហ្វូន” ។ នាងបានផ្តិតយករូបភាពរ៉ូបូត និងបង្ហាញជា 3D ចំនួន ៦ សន្លឹក ដែលមានដៃពីរ និងឧបករណ៍ចាប់សញ្ញាពន្លឺពីរនៅក្នុងសំណាញ់មួយដែលមានលក្ខណៈពិសេសស្រដៀងនឹងជន្លេន។ បន្ទាប់មកនាងបានរៀបចំកម្មវិធី និងសាកល្បងចលនាផ្សេងៗដែលរ៉ូបូតអាចធ្វើបាន ដោយបានរកឃើញថា រ៉ូបូតបានបង្ហាញឥរិយាបថស្រដៀងនឹងអ្វីដែលយើងបានឃើញនៅលើជន្លេន៕ ប្រភពពី៖ bigthink