ចំ! ជប៉ុនរីកចម្រើនដល់ម្លឹង សូម្បីតែទីបញ្ចុះសពក៏ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាដែរ

122

ទីក្រុងតូខ្យូ៖ នៅប្រទេសជប៉ុនការចំណាយលើពិធីបុណ្យសពគឺជាបន្ទុករបស់ក្រុមគ្រួសារសព។ ទីបញ្ចុះសពមួយនៅ Chiba ដែលប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពច្រើនជម្រើសក្នុងពិធី(បុណ្យ) ទៅតាមតម្លៃជាក់ស្តែងដែលចង់បាន។ យោងតាម ​​SoraNews24 បានបញ្ជាក់ថាទីបញ្ចុះសព Yachiyo Yukyu No Sato បានបង្ហាញផ្នូរបញ្ចុះសពដែលបំពាក់ដោយបច្ចេកវិទ្យា Bluetooth។ ផ្នូរបញ្ចុះសពរួមគ្នានេះមានអេក្រង់អេឡិចត្រូនិចមួយ ហើយសមាជិកគ្រួសារដែលទៅគោរពសពត្រូវបួងសួង(ឧទ្ទិសកុសល) នៅផ្នូររួមដែលបានត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Bluetooth។

នៅពេលអ្នកកាន់ទុក្ខចូលជិតផ្នូរ ពេលនោះអេក្រង់នឹងបង្ហាញពីឈ្មោះមនុស្សជាទីស្រឡាញ់របស់ពួកគេ កាលបរិច្ឆេទស្លាប់ ប្រវត្តិរូប និងព័ត៌មានជាច្រើនទៀត។ បន្ទាប់ពីអ្នកកាន់ទុក្ខចាកចេញទៅវិញ ពេលនោះអេក្រង់នឹងត្រឡប់ទៅរកសភាពដើមរបស់វាវិញដោយស្វ័យប្រវត្តិ។

ការចំណាយប្រាក់លើផ្នូរបញ្ចុះសពរួមគឺត្រឹមតែ ១០២៩២ ដុល្លារជាតម្លៃថោកជាងគេបំផុត។​ សម្រាប់តម្លៃមធ្យមប្រហែល ៦៧៦៥៧ ដុល្លាសម្រាប់ផ្នូរធម្មតា។ ទីបញ្ចុះសពជប៉ុនមួយនេះបានណែនាំអំពីផ្នូរបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្តល់ឱ្យមនុស្សនូវជម្រើសធ្វើពិធីបុណ្យសព។

ការកើនឡើងនៃផ្នូរបញ្ចុះសពរួមគ្នាទាន់សម័យនេះគឺឆ្លើយតបទៅនឹងសង្គមវ័យចំណាស់របស់ជប៉ុន។ អ្នកស្លាប់ខ្លះមិនមានក្រុមគ្រួសារថែរក្សាផ្នូររបស់ពួកគេទេ ឬសាច់ញាតិរបស់ពួកគេដែលមិនអាចមានលទ្ធភាពចំណាយលើការទិញដីដើម្បីបញ្ចុះសព។ ដូច្នេះការចែករំលែកផ្នូររួមបានក្លាយជាជំរើសដ៏ល្អ ហើយការពិតទៅផ្នូរបញ្ចុះសពរួមគ្នាបានផ្តល់ជូនតាមបំណងរបស់អ្នកកាន់ទុក្ខអាចជ្រើសរើសព័ត៌មានអ្វីដែលត្រូវបង្ហាញនៅលើអេក្រង់៕ ប្រភព៖​ AsiaOne