
សារព័ត៌មានស៊ីនហួ (Xin Hua) និងសារព័ត៌មាន Straits Times បានរាយការណ៍នៅថ្ងៃទី ១៤ ខែកុម្ភៈ អំពីគ្រោះថ្នាក់នៃទោងយោលអគ្គិសនី នៅក្នុងឧទ្យានកំសាន្ដមួយ នៅស្រុកហ្សាចាង ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន បណ្តាលឲ្យមនុស្ស ១៦ នាក់រងរបួស ក្នុងនោះ ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ហើយអាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យបិទសួនកម្សាន្តបណ្តោះអាសន្ន ដើម្បីពន្លឿនការស៊ើបអង្កេតលើមូលហេតុពិតប្រាកដ។
តាមការសន្និដ្ឋានបឋម សង្ស័យថាប្រហែលជាបញ្ហាបច្ចេកទេស ជាលទ្ធផលបណ្តាលឱ្យឧបករណ៍មិនអាចគ្រប់គ្រងបាន ធ្វើឲ្យអ្នកលេងខ្លះធ្លាក់ចុះ ហើយខ្លះទៀតត្រូវបានទោងគ្រវែងខ្ទាតចេញពីកៅអី ៕
សូមទស្សនាវីដេអូខាងក្រោម ៖