អ្នកស្រាវជ្រាវរកឃើញ “ដើមឈើថ្ម” អាយុកាល ២០ លានឆ្នាំ នៅប្រទេសក្រិក

809

ក្រិក៖ ជាច្រើនដងនៅពេលដែលវត្ថុកម្របានលេចឡើងយ៉ាងងាយស្រួល ជាពិសេសវាត្រូវបានរកឃើញដោយចៃដន្យពីការធ្វើការ។  ឧទាហរណ៍ដូចជាកម្មករកំពុងសាងសង់ផ្លូវនៅក្បែរព្រៃថ្ម ដែលមានអាយុរាប់ពាន់ឆ្នាំ នៅលើកោះឡេសបូស ប្រទេសក្រិក ខាងកើតសមុទ្រ Mediterranean ដែលបានរាយការណ៍ពីការរកឃើញហ្វូស៊ីលដើមឈើដ៏កម្រ។

អ្វីដែលកម្រនោះគឺ ហ្វូស៊ីលដើមឈើនេះ មានទំហំធំប្រវែងប្រហែល ១៩ ម៉ែត្រ រីឯមែកនិងឫសរបស់វា ស្ថិតក្នុងសភាពនៅដដែល សូម្បីវាមានអាយុកាល 20 លានឆ្នាំក៏ដោយ ។អ្នកជំនាញមកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិព្រៃថ្ម Lesbos បានឲ្យដឹងថា វាជាលើកទីមួយហើយដែលដើមឈើនេះត្រូវបានគេរកឃើញថា មានស្ថានភាពល្អជាមួយនឹងមែក និងឫសរបស់វា ចាប់តាំងពីការជីករុករកបានចាប់ផ្តើមនៅឆ្នាំ ១៩៩៥ មក ហើយក៏ជារបកគំហើញដ៏ចម្លែកផងដែរ ដោយសារតែស្ថានភាពល្អនៃហ្វូស៊ីល ធ្វើឱ្យវាអាចកំណត់ប្រភេទរុក្ខជាតិបាន ។

ចំពោះមូលហេតុនៃព្រៃថ្មនៅលើកោះ Lesbos វាជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងកាលពី ២០ លានឆ្នាំមុន ដែលគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីនៃព្រៃត្រូពិចរបស់កោះ នៅពេលនោះជាមួយកម្អែភ្នំភ្លើង ដើមឈើហ្វូស៊ីលត្រូវបានរក្សាទុកនៅក្រោមផេះភ្នំភ្លើងក្រាស់ក្រាល ៗ ។ ក្រៅពីនេះអ្នកស្រាវជ្រាវ ក៏បានរកឃើញ ស្លឹកឈើ និងផ្លែឈើជាច្រើននៅកន្លែងតែមួយ និងថែមទាំងបានរកឃើញឆ្អឹងសត្វ ដែលមាននៅក្នុងតំបន់ទូទៅព្រៃថ្មបុរាណមានទំហំប្រមាណ ១៥០ គីឡូម៉ែត្រក្រឡា ហើយបច្ចុប្បន្នវាត្រូវបានការពារដោយអង្គការយូណេស្កូផងដែរ ៕