បេសកម្មវាស់ស្ទង់អាកាសធាតុនៅភពអង្គាររបស់អារ៉ាប់សង្ឃឹមថានឹងទទួលបានជោគជ័យ

242

ទីក្រុងឌូបៃ៖ យានអវកាសដែលបានបាញ់ចេញពីភពផែនដីកាលពី ៧ ខែមុនគឺជិតឈានដល់ពេលវេលាដាក់បញ្ចូលក្នុងគន្លងគោចរហើយ។ វាបានធ្វើដំណើរក្នុងល្បឿនជាង ១២០.០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវដំណើរការដោយម៉ាស៊ីនរយៈពេល ២៧ នាទីដើម្បីទប់ទំនាញផែនដី។ ភាពជោគជ័យអាចផ្តល់ក្តីសង្ឃឹមក្នុងបេសកកម្មសិក្សាពីអាកាសធាតុរនៅភពអង្គារ។ លោក Omran Sharaf ជាប្រធានគម្រោងបានឱ្យដឹងថា ”យើងកំពុងឈានចូលដំណាក់កាលដ៏សំខាន់មួយ។ យើងមិនដឹងថាទៅដល់ភពអង្គារ រឺអត់ទេ។​ ប្រសិនបើយើងដើរយឺតពេកយើងនឹងជាប់នៅលើភពអង្គារ ហើយប្រសិនបើយើងទៅលឿនពេកយើងនឹងរំលងភពអង្គារវិញ”។

ក្តីសង្ឃឹមនៅក្នុងបេសកកម្មទីមួយក្នុងចំណោមបីដែលនឹងមកដល់ពីភពក្រហមគឺនៅក្នុងខែនេះ។ នៅថ្ងៃពុធនេះយានអវកាស Tianwen-1 ចិនក៏នឹងព្យាយាមចូលគន្លងគោចរផងដែរ ខណៈពេលដែលជនជាតិអាមេរិកបើកដំណើរការយានធំមួយទៀតនៅថ្ងៃទី ១៨ ខែកុម្ភៈ។ នៅថ្ងៃអង្គារនេះក្តីសង្ឃឹមថា យាននេះនឹងអាចនៅលើគន្លងគោចរតាមគម្រោង។ មួយរយៈនេះវិស្វករបានរៀបចំបញ្ជាយានចូលគន្លងគោចរ ដើម្បីត្រៀមចុះមកកាន់ភពតាមពេលវេលាកំណាត់។ គេបានចាប់ផ្តើមដាក់ហ្វ្រាំងទប់ ព្រោះវាមានល្បឿនប្រហែល ១៨.០០០ km/h។ នៅមជ្ឈមណ្ឌលអវកាស Mohammed bin Rashid (MBRSC)ក្នុងទីក្រុងឌូបៃក្រុមអ្នកវិទ្យាសាស្ត្រមានក្តីសង្ឃឹមខ្ពស់ ប៉ុន្តែគ្មាននរណាម្នាក់អាចអន្តរាគមបានឡើយ ប្រសិនបើមានអ្វីមួយមិនប្រក្រតី។ភពអង្គារ និងផែនដីមានចម្ងាយ ១៩០ លានគ.មពីគ្នា។ លោក Ayesha Sharafi ជាវិស្វករផ្នែកកម្លាំងរុញច្រានយានបាននិយាយថា “វាធ្វើឱ្យយើងមានអារម្មណ៍ច្របូកច្របល់ណាស់។ គ្រាន់តែគិតភ្លាមខ្ញុំក្រញាញ់ខួរភ្លែត។ ប៉ុន្តែយើងមានប្រព័ន្ធការពារដែលនឹងផ្តល់សញ្ញាភ្លាមៗក្នុងកំឡុងពេលយានមិនដំណើរការ ដូច្នេះខ្ញុំគិតថានឹងអាចធ្វើការចូលគន្លងភពអង្គារដោយជោគជ័យ”។ ព័តមាននៃការចាប់ផ្តើមបញ្ឆេះនឹងទៅដល់ផែនដីភ្លាមៗនៅម៉ោង ១៩:៤០ (១៥:៤០ GMT)  ហើយវាក៏ពាក់ព័ន្ធដល់ទីភ្នាក់ងារអវកាសអាមេរិក NASA ផងដែរ។ ប្រេងឥន្ធនៈប្រហែល ៨០០ kg នឹងត្រូវបានប្រើប្រាស់ដោយកម្លាំងចំនួន ៦ ក្នុងរយៈពេល ២៧ នាទី។

ភ្លាមៗនោះម៉ាស៊ីនយានអវកាសនេះនឹងបិទ ខណៈយានស្ថិតនៅក្នុងគន្លងតាមការគ្រោងទុក។ ក្រុមអ្នករង់ចាំនឹងមានសភាពអន្ទះសារនៅ MBRSC ខណៈព័ត៌មានពី NASA មិនទាន់ទៅដល់។ ប្រសិនបើការប្រឹងប្រែងកាលពីថ្ងៃអង្គារទទួលបានជោគជ័យ ពួកគេនឹងទទួលបានរង្វាន់ផ្នែកវិទ្យាសាស្ត្រនៅប៉ុន្មានខែខាងមុខនេះ។ ក្តីសង្ឃឹមអាចត្រូវបានពិពណ៌នាថា ជាប្រភេទផ្កាយរណបអាកាសធាតុពីភពអង្គារ។ អ្វីដែលពិសេសគឺសិក្សាអំពីថាមពលនៃការដើរកាត់បរិយាកាសតាមពេលវេលានិងរដូវកាល។ វានឹងតាមដានលក្ខណៈពិសេសដូចជាធូលី ដែលមាននៅរយៈកំពស់ខ្ពស់នៅលើភពអង្គារ ដែលមានឥទ្ធិពលខ្លាំងទៅលើសីតុណ្ហភាពបរិយាកាស។

វាក៏នឹងពិនិត្យមើលអ្វីៗដែលកំពុងកើតឡើងតាមឥរិយាបថអាតូមអ៊ីដ្រូសែន និងអុកស៊ីសែននៅក្នុងបរិយាកាស។ មានការសង្ស័យថា អាតូមទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការសាយភាយបរិយាកាសរបស់ភពអង្គារ ដែលកំពុងកើតមានដោយភាគល្អិតដ៏សកម្មដែលចេញពីព្រះអាទិត្យ។ ដើម្បីប្រមូលការស្ទង់មតិរបស់ខ្លួនយាននឹងចូលគន្លងជិតខ្សែអេក្វាទ័រ ដែលស្ថិតនៅឆ្ងាយពីភពផែន ២២.០០០ គីឡូម៉ែត្រទៅ ៤៤.០០០ គីឡូម៉ែត្រ។ នេះមានន័យថា យើងនឹងទទួលបានរូបភាពដ៏អស្ចារ្យនៃពិភពក្រហមទាំងមូល។ រដ្ឋមន្រ្តីលោក Sarah Al Amiri បានសាទររាល់រូបភាពដែលទទួលបានពីភពព្រះអង្គារនៅពេលដែលយើងស្ថិតនៅក្នុងគន្លងគោចរ។ រីឯក្រុមអ្នកវិទ្យាសាស្ត្របានចាប់ផ្តើមវិភាគហើយស្វែងរកអ្វីៗ ដែលមិនបានរកឃើញកាលពីមុន៕ BBC