ប្រទេសចិនបង្កើតសាសាបង្រៀនផ្សាយផ្ទាល់ “Live” ដើម្បីបង្កើតការនិយាយប្រកបដោយវិជ្ជាជីវ លប់បំបាត់ការ​ផ្សាយផ្ទាល់ដែលអសុរោះ

100

សាលារៀននៅប្រទេសចិន ចាប់ផ្តើមបើកវគ្គសិក្សាការផ្សាយផ្ទាល់ (Live Stream) បន្ទាប់ពីឧស្សាហកម្មផ្សព្វផ្សាយ បន្តរីកចម្រើនយ៉ាងឆាប់រហ័ស ទើបនាំឱ្យមានស្តង់ដារ  សម្រាប់វិជ្ជាជីវៈ និងមានគុណភាពខ្ពស់ ។

បច្ចុប្បន្នការផ្សាយបន្តផ្ទាល់ កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងយុគសម័យនេះ ជាពិសេសនៅក្នុងប្រទេសចិន ព្រោះវាអាចបង្កើតប្រាក់ចំណូលបានច្រើនលើសលប់ ហើយត្រូវបានគេចាត់ទុកថា ជាអាជីពមួយផ្សេងទៀត ដែលមនុស្សចាប់ផ្តើមងាកមករក បណ្តាលឱ្យប្រទេសចិនចាប់ផ្តើមបង្កើតវគ្គសិក្សាការផ្សាយផ្ទាល់ ឬវិធីសាស្ត្រនៃការផ្សាយបន្តផ្ទាល់ឡើងមក ។

សម្រាប់វគ្គសិក្សានេះ នឹងជួយធ្វើឱ្យការផ្សាយផ្ទាល់មានលក្ខណៈស្តង់ដារ ដែលកន្លងមកនៅមិនទាន់មានការបណ្តុះបណ្តាលជាប្រព័ន្ធទេ គ្រប់យ៉ាងកើតចេញពីការរៀនដោយខ្លួនឯង ធ្វើឱ្យវាមានគុណភាពខុសគ្នាឆ្ងាយពីការបណ្តុះបណ្តាល ដោយបុគ្គលខ្លះចាប់ផ្តើមប្រើពាក្យសម្តីមិនសមរម្យ ដើម្បីទទួលបានការចាប់អារម្មណ៍ រហូតនាំឱ្យមានការរិះគន់ និងការធ្វើត្រាប់តាម ។

ហើយវគ្គសិក្សាខាងលើ គឺមានវិធានការ ជ្រើសរើសបុគ្គលដែលទេពកោសល្យវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីផ្តល់នូវចំណេះដឹងក្នុងពេលអនាគត ដែលនឹងលើកកម្ពស់វិជ្ជាជីវៈ និងស្តង់ដារបន្ថែមទៀត។  ក្នុងនោះនិស្សិតដែលបានចូលរួមវគ្គសិក្សា គឺនឹងទទួលបានការនិយាយដែលមានមូលដ្ឋានទ្រឹស្តី ជាមួយវគ្គសិក្សាជាប្រព័ន្ធ ក៏មានវគ្គសិក្សាជាក់ស្តែង សម្រាប់អនុវត្តជំនាញផ្សាយផ្ទាល់របស់ពួកគេឱ្យកាន់តែប្រសើរ។

ឧទាហរណ៍ដូចជាសាលាវិជ្ជាជីវៈមួយ នៅក្នុងក្រុងតេងជុង ខេត្តយូណាន បានវិនិយោគក្នុងអាជីវកម្មគ្រឿងអលង្ការធំ ដើម្បីអនុវត្តសមត្ថភាពក្នុងការផ្សាយផ្ទាល់ ហើយមិនត្រឹមតែវគ្គសិក្សាជំនាញមូលដ្ឋានប៉ុណ្ណោះទេ   ប៉ុន្តែពួកគេក៏សហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការត្បូងថ្មល្បីឈ្មោះទៀតផង ហើយខាងសាលាបានរៀបចំទីកន្លែងផ្សាយផ្ទាល់ចំនួន ១២ បន្ទប់ សម្រាប់ការបណ្តុះបណ្តាល ហើយក្នុងមួយបន្ទប់អាចរកចំណូលបានជាមធ្យមពី ១០០.០០០ យ័នទៅ ៦០ ម៉ឺនយ័ន ឬប្រហែស ១,៥ ម៉ឺនដុល្លារ ទៅ ៩ ម៉ឺនដុល្លារ ។

ធ្វើឱ្យសិស្សដែលបានទទួលការបណ្តុះបណ្តាល នៅពេលនាំយកវិជ្ជាជីវទៅអនុវត្ត នឹងបណ្តាលឱ្យមានការប្រកួតប្រជែងកាន់តែច្រើននៅក្នុងឧស្សាហកម្មនេះ ដែលវានឹងបង្កើនការលើកទឹកចិត្តសម្រាប់ការផ្សាយផ្ទាល់ផ្សេងៗទៀត ដែលត្រូវធ្វើបច្ចុប្បន្នភាពមាតិកាជាបន្តបន្ទាប់ ដើម្បីប្រកួតប្រជែងជាមួយសិស្សដែលបានទទួលការបណ្តុះបណ្តាល និងបង្កើនការប្រកួតប្រជែង កត្តានេះនឹងបណ្តាលឱ្យកម្មវិធីផ្សាយផ្ទាល់ដែលមានគុណភាពអន់មួយចំនួនត្រូវបានជម្រុះចេញ ខណៈពេលដែលអ្នកប្រើប្រាស់នឹងអាចមើលការផ្សាយផ្ទាល់ដែលមានគុណភាពនិងគុណធម៌ ។

រីឯនិស្សិតបញ្ចប់ការសិក្សាដំបូង នៅក្នុងវិស័យការផ្សាយផ្ទាល់ពាណិជ្ជកម្មតាមអ៊ិនធឺរណេត ដែលទទួលបានបណ្តុះបណ្តាលពីសាលានេះ ពួកគេត្រូវបានក្រុមហ៊ុនធំៗទាញយក ហើយពួកគេមួយចំនួនត្រូវបានគេកក់ទុកជាមុនចាប់តាំងពីពួកគេមិនទាន់បញ្ចប់ការសិក្សា ទាំងដែលបច្ចុប្បន្ននេះ ប្រជាជននៅតែមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន ហើយមនុស្សមួយចំនួនត្រូវបានបង្ខំឱ្យឈប់ពីការងារ ៕

ប្រភព៖ zhihu