ជប៉ុននឹងបង្កើត “វិហារអវកាស” សម្រាប់ឲ្យមនុស្សងើយទៅលើមេឃបួងសួងធ្វើការអធិស្ឋាន នឹងក្លាយជាពិត ក្នុងពេលមិនយូរខាងមុននេះ

203

“វិហារ” គឺជាកន្លែងដែលមនុស្សមកជួបជុំគ្នា និងជាទីកន្លែងដែល នៅក្បែរទុក្ខវេទនារបស់ប្រជាជន ហើយទីកន្លែងនេះ ជាទីកន្លែងជូនពរឱ្យមនុស្សមានតែសុភមង្គលនិងសន្តិភាពប៉ុណ្ណោះ។ ប៉ុន្តែតើវានឹងល្អប៉ុណ្ណាប្រសិនបើយើងអាចទៅដល់ព្រះវិហារមិនថាអ្នកស្ថិតនៅលើតំបន់ណាទេ?

ហើយតំបន់បេតិកភណ្ឌពិភពលោកនៃវិហារចំណាស់ជាងគេបំផុតរបស់ក្យូតូ គឺជាវិហារដាយខូជី (Daikoji) ។ រីឯ Terra Space ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្កាយរណបសិប្បនិម្មិតមួយនៅក្យូតូ ក៏បានសហការជាមួយគណៈកម្មការប្រតិបត្តិដើម្បីកសាង “វិហារអវកាស” ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្ស ។

ក្រុមហ៊ុនផ្កាយរណបសិប្បនិម្មិត គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៣ នឹងតំឡើងនិមិត្តសញ្ញានៃការបង្រៀនព្រះពុទ្ធសាសនាដូចជា រួមទាំងព្រះពុទ្ធរូបនៃនិកាយ Vajrayana និង Mandala (រង្វង់ដ៏ពិសិដ្ឋ ដែលជានិមិត្តរូបនៃមង្គល) ហើយនឹងមានមុខងារជាទីសក្ការៈបូជាមួយ ដោយគោលដៅគឺបេះដូងនៃសត្វលោកទាំងអស់ ក្នុងការអធិស្ឋានពីគ្រប់ទិសទី ។

វិហារអវកាសនេះ គឺជាវិហារដែលអណ្តែតក្នុងលំហ នឹងដំណើរការក្នុងគន្លងផែនដីទាប នៅរយៈកម្ពស់ពី ៤០០ ទៅ ៥០០ គីឡូម៉ែត្រ ហើយវាគ្របដណ្តប់គ្រប់តំបន់នៃពិភពលោកក្នុងរយៈពេលប្រហែល ១ ម៉ោងកន្លះ ហើយយើងអាចពិនិត្យមើលទីតាំងបច្ចុប្បន្នរបស់ផ្កាយរណប និងពេលវេលាតំបន់ ក្នុងពេលជាក់ស្តែង (Real Time) ជាមួយកម្មវិធីនៅលើស្មាតហ្វូន ដែលវាអាចអនុញ្ញាតឱ្យអ្នកចូលទៅជិតវិហារអវកាសនេះ ដូច្នេះអ្នកអាចគោរពបូជាពីគ្រប់ទិសទីនៃពិភពលោក។

យ៉ាងណាមិញ វិហារអវកាសនេះ នឹងត្រូវបានដាក់ឈ្មោះថា Jyotenin Gounji នៅក្នុងពាក្យពុទ្ធសាសនា “Go” សំដៅទៅលើពេលវេលាចាប់តាំងពីការកកើត និងការបាត់ខ្លួននៃសាកលលោក ហើយពាក្យថា “Un” សំដៅទៅលើខន្ធទាំង ៥ របស់មនុស្ស នោះគឺ រូបក្ខន្ធ វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។

 

វិហារនេះនឹងក្លាយជា វិហារមួយដែលគោរពតាមវិន័យរបស់វិហារ Daikoji ដែលមានគោលបំណងការពារចក្រវាល និងបម្រើដល់ការចងចាំក្នុងលំហ ដើម្បីសន្តិភាពនៃសកលលោកទាំងមូល រួមទាំងពិភពលោក ហើយនិងសុវត្ថិភាពនៃសកម្មភាពរបស់មនុស្សនៅក្នុងសកលលោក និងគោលបំណងការពារសម្បត្តិវប្បធម៌របស់ជប៉ុន បូករួមទាំងការផ្សព្វផ្សាយសាសនានៅតំបន់ភ្នំដែលរលកវិទ្យុរបស់ទូរស័ព្ទចល័តមិនអាចទៅដល់ ។

លោក Nobuhide Nakata អ្នកចាត់ការទូទៅនៃប្រាសាទ Daikoji បានមានប្រសាសន៍ថា “យើងចង់ប្រមូលផ្តុំពិភពនៃការអធិស្ឋានដោយប្រើផ្កាយរណបសិប្បនិម្មិត វាដូចជាការចងចាំអ្វីៗ តាមរយៈការមើលលើមេឃនិងអធិស្ឋាន” លោកក៏បានបន្ថែមផងដែរថា ហើយមនុស្សត្រូវការព្រះវិហារដើម្បីបួងសួងសុំសន្តិភាពនិងសន្តិសុខ ខណៈពេលដែលយើងនៅលើផែនដី  និងឆ្លងកាត់ព្រំដែនផ្សេងៗ ចាប់ពីថ្នាក់តំបន់ទៅដល់ថ្នាក់ជាតិ ៕

ប្រភព : excite 1 2 3 / gounji