អុញនោះ! ចិនចាប់បានក្រុមជួញដូរ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្លែងក្លាយ បានរាប់សិបនាក់ ជាមួយវត្ថុតាងរាប់ពាន់

131

សារព័ត៌មាន Straits Times បានរាយការណ៍ពី ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរថា នៅថ្ងៃទី ២ ខែកុម្ភៈ ប៉ូលីសចិនប្រកាសអំពីការវិវឌ្ឍលើករណីបំបែក ក្រុមជនឆបោកលក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្លែងក្លាយ នៅក្នុងតំបន់ជាច្រើន ដូចជាទីក្រុងប៉េកាំង សៀងហៃ និងសានដុង ភាគបូព៌ា ព្រមទាំងចាប់ខ្លួនជនសង្ស័យបានជាង ៨០ នាក់ និងដកហូតបានវ៉ាក់សាំងក្លែងក្លាយជាង ៣០០០ ដូស ។

របាយការណ៍បាននិយាយថា ក្រុមជនសង្ស័យបានចាប់ផ្តើមធ្វើវ៉ាក់សាំងក្លែងក្លាយ ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២០ ដោយប្រើម្ជុលចាក់ថ្នាំ បូមទឹក​សេរ៉ូមប្រៃ បន្លំថាជាវ៉ាក់សាំង។ សារព័ត៌មាន Global Times រាយការណ៍ពីប្រភពជិតស្និទ្ធ នឹងក្រុមហ៊ុនវ៉ាក់សាំងក្នុងស្រុកដែលថា វ៉ាក់សាំងក្លែងក្លាយទាំងនេះបាន ព្យាយាមផលិត ដើម្បីនាំចេញទៅក្រៅប្រទេស។

រូបភាពតំណាង

ដោយឡែក សម្រាប់ស្ថានភាពការ​រាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងនោះប្រទេសចិននាពេលបច្ចុប្បន្ន គណៈកម្មការសុខភាពជាតិបាននិយាយថា មានករណីឆ្លងថ្មីចំនួន ៣០ នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៨៩.៥៩៤ នាក់ ហើយចំនួនអ្នកស្លាប់គឺ ៤៦៣៦ នាក់ ៕

រូបភាពតំណាង