ការពិនិត្យឡើងវិញបានរកឃើញថាកំនើនសេដ្ឋកិច្ចមាន“ ការផលប៉ះពាល់ដល់ធម្មជាតិយ៉ាងធ្ងន់ធ្ងរ”

147

កំណើនមិនចេះរីងស្ងួតរបស់មនុស្សជាតិក្នុងប៉ុន្មានទសវត្សថ្មីៗនេះបាននាំមកនូវ “ ការខាតបង់ដ៏ធំធេងចំពោះធម្មជាតិ” នេះបើយោងតាមការត្រួតពិនិត្យជាអន្តរជាតិយ៉ាងទូលំទូលាយលើតួនាទីសេដ្ឋកិច្ចដែលបានដើរតួយ៉ាងសំខាន់លើផែនដីរបស់យើង។

សៀវភៅវិទ្យាសាស្ត្រសេដ្ឋកិច្ចមានកំរាស់ ៦០០ ទំព័រដែលបង្កើតឡើងដោយរដ្ឋាភិបាលអង់គ្លេសបានគូសបញ្ជាក់ពីស្ថានភាពផលប៉ះពាល់នៃជីវៈចម្រុះពិភពលោក និងបានព្រមានថា បើយើងនៅតែបន្តបំផ្លាញធម្មជាតិពិតណាស់យើងនឹងជួបហន្តរាយយ៉ាងធ្ងន់ធ្ងរ។

ការរបាយការណ៍ Dasgupta ដែលបានធ្វើការសហការរយៈពេល ២ ឆ្នាំជាមួយគ្រឹះស្ថានរាប់រយជុំវិញពិភពលោកដែលស្ថិតក្រោមការឃ្លាំមើលដោយលោក Partha Dasgupta សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យខេមប្រ៊ីជបានមានប្រសាសន៍ថា ជីវិតមនុស្សទាំងអស់ពឹងផ្អែកលើសុខភាពភពផែនដី។

វាបានបង្ហាញថាខណៈពេលដែលមូលធនសកលផលិតសម្រាប់មនុស្សម្នាក់ៗបានកើនឡើងទ្វេដងក្នុងរយៈពេលបីទសវត្សចាប់តាំងពីឆ្នាំ ១៩៩២ ភាគហ៊ុននៃមូលធនធម្មជាតិ ពោលគឺគុណប្រយោជន៍ដែលបុគ្គលអាចចម្រាញ់ពីសេវាកម្មដែលទាញយកធម្មជាតិបានបំផ្លាញធម្មជាតិ ៤០ ភាគរយ។

ការរបាយការណ៍ពិនិត្យឡើងវិញបានបង្ហាញថា “ខណៈពេលដែលមនុស្សជាតិបានរីកចម្រើនយ៉ាងសម្បើមនៅក្នុងប៉ុន្មានទសវត្សថ្មីៗនេះ អ្វីដែលធ្វើឲ្យយើងទទួលបានភាពរុងរឿងនោះមានន័យថា វាបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិរួចទៅហើយ” ។

យើងបានអំពាវនាវឱ្យមានការដោះស្រាយមូលដ្ឋានគ្រឹះនៃការតម្រូវការរបស់មនុស្សជាតិ និងការផ្គត់ផ្គង់ពីធម្មជាតិ សូមបញ្ជាក់ថា ជីវចម្រុះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខុមាលភាព និងសុខភាពមនុស្ស។

ការរបាយការណ៍ដដែលបានបញ្ជាក់ថា ប្រភេទសត្វខ្លះនឹងផុតពូជលឿនជាងមធ្យមភាគ ១០០០ ដងដែលធ្វើឱ្យខូចផលិតភាពនៃភាពធន់ និងបង្កើនភាពប្រែប្រួលរបស់ធម្មជាតិ។

បញ្ហាប្រឈមធំៗ ពីរដែលមនុស្សជាតិកំពុងប្រឈមនាពេលបច្ចុប្បន្នគឺការផ្លាស់ប្តូរអាកាសធាតុ និង Covid – ទាំងពីរនេះបង្ហាញពីភាពចាំបាច់ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចជាមួយបរិស្ថាន និងពិចារណាឡើងវិញ ពីរបៀបដែលយើងនឹងកាន់តែរីកចម្រើន និងមានសុខភាពល្អនាពេលអនាគត។

ការពិនិត្យឡើងវិញបានចង្អុលបង្ហាញដល់កិច្ចប្រជុំកំពូលពីរនៅក្នុងឆ្នាំ ២០២១ គឺកិច្ចពិភាក្សា COP15 ស្តីពីជីវៈចម្រុះ និងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុដែលជាឱកាសដើម្បីចាប់ផ្តើមរកដំណោះស្រាយនៃការខូចខាតដែលមនុស្សជាតិបានធ្វើទៅលើជំរកខ្លួន។

របាយការណ៍នេះបាននិយាយថា“ យើង និងកូនចៅរបស់យើងសមនឹងទទួលផលអាក្រក់នាពេលអនាគតបើយើងនៅតែបំផ្លាញធម្មជាតិ” ។