Roadster ថ្មីនឹងមានល្បឿនលឿនមិនធម្មតា ហើយថែមទាំងអាចជិះបានចម្ងាយឆ្ងាយជាងរថយន្តមុនៗ

ចាប់តាំងពីក្រុមហ៊ុន Tesla បានបើកដំណើរការរថយន្តទំនើប Roadster ជំនាន់ក្រោយដែលមានលក្ខណៈរលោង និងលឿនបំផុតក្នុងឆ្នាំ ២០១៧ បន្ទាប់ពីនោះយើងមិនដែលបានឮសូម្បីមួភាគរយអំពីវា។ ទោះយ៉ាងណានៅក្នុងសារធ្វីតធែលថ្មីៗនេះ Elon Musk បាននិយាយថា Roadster មិនត្រូវបានកំណត់ថា នឹងចាប់ផ្តើមផលិតរហូតដល់ឆ្នាំក្រោយ (២០២២) ដោយលោកបានបញ្ជាក់ថា វានឹងត្រូវពន្យាពេល ២ ឆ្នាំលើសកាលបរិច្ឆេទដើម។

ដូចដែល Musk បានសរសេរថា វិស្វកម្មទើបតែបញ្ចប់នៅឆ្នាំនេះទេ ព្រោះប្រព័ន្ធដ្រាយត្រីចក្រយានយន្ត និងការអភិវឌ្ឍន៍ប្រព័ន្ធដំណើរអាគុយគឺជាកត្តាសំខាន់មួយដើម្បីធ្វើឱ្យការរចនាត្រូវបានបញ្ចប់។ វានឹងក្លាយជាគន្លឹះក្នុងការបង្កើនល្បឿនពី ០-៦០ MPH (៩៧គម) ក្នុងរយៈពេល ១,៩ វិនាទី ល្បឿនលឿនបំផុត ២៥០ MPH (៤០២គម) និងរត់បានចម្ងាយ ៦០០ ម៉ាយល៍ (៩៦៦គម)។

តម្លៃរបស់ Roadster គឺ ២០០,០០០ ដុល្លារ នៅពេលបើកដំណើរការលក់ចេញ ហើយមនុស្សដែលចង់ទិញដំបូងត្រូវបានគេអញ្ជើញឱ្យដាក់ប្រាក់កក់ជាមុនចំនួន ៥ ម៉ឺនដុល្លារ ឬ ២៥០,០០០ ដុល្លារសម្រាប់ម៉ូដែល “ Founder’s Edition” ។ លោក Musk បាននិយាយថា ក្រុមហ៊ុន Tesla មានបំណងចង់អោយមានគំរូនៃការចេញលក់នៅឆ្នាំនេះ ដូច្នេះសង្ឃឹមថា យើងនឹងរង់ចាំមើលម៉ូដែលចុងក្រោយ ប្រតិបត្តិ និងតំលៃ នឹងមានចេញនៅពេលណាមួយក្នុងឆ្នាំ ២០២១ ។

យើងអាចនឹងមិនចាំបាច់រង់ចាំរយៈពេលយូរ (ឬចំណាយប្រាក់ច្រើននោះទេ) ដើម្បីទទួលបានការប្រតិបត្តិស្រដៀងគ្នា ទោះបីជា Tesla បានអភិវឌ្ឍន៍កម្លាំងរហូតដល់ ១.១០០ សេះក៏ដោយក៏វានឹងមកដល់នៅចុងឆ្នាំ ២០២១។ ជាមួយនឹងតម្លៃ ១៣២.៩៩០ ដុល្លារវានឹងល្បឿនរបស់ឡាននេះពី ០ ដល់ ៦០ MPH (៩៧គម) ក្នុងរយៈពេលតិចជាង ២ វិនាទី ហើយល្បឿនលឿនបំផុត ២០០ MPH (៣២២គម)  ព្រមទាំងបើកបានចម្ងាយ ៥២០ ម៉ាយល៍ (៨៣៧គម) ក្នុងការសាកម្ដង – សំរាប់រថយន្តទ្វារ ៤ ។