ធំណាស់! សត្វមឹកយក្ស ត្រូវបានរលកបោកបក់មកទើរលើឆ្នេរប្រទេសជប៉ុន អ្នកជំនាញនិយាយថា អាចជាប្រផ្នូលមិនល្អ

429

អ្នកនេសាទជនជាតិជប៉ុន បានរកឃើញមឹកយក្សនៅរស់មួយក្បាល ដែលត្រូវបានរលកបោកបក់មកទើរលើផែសមុទ្រ វាមានទំហំទ្វេដងនៃមនុស្សម្នាក់ និងមានប្រវែងជាច្រើនម៉ែត្រ រីឯទម្ងន់ជាង ១០០ គីឡូក្រាម ។

កាលពីថ្ងៃទី ២៦ ខែមករាកន្លងមក អ្នកនេសាទក្នុងស្រុកបានរកឃើញសត្វមឹកយក្សមួយក្បាល សន្និដ្ឋានថាប្រហែលជាត្រូវបានរលកបោកបក់មកទើរ នៅលើកំពង់ផែនេសាទីក្រុង Izumo ខេត្ត Shimane ។ មឹកមួយក្បាលនេះមានទំហំប៉ុនមនុស្ស ២ ដង មានប្រវែង ៤,១ ម៉ែត្រ និងមានទម្ងន់ ១៧០ គីឡូក្រាមដែលនៅរស់ ឃើញដូច្នេះអ្នកនេសាទបានទាក់ទងទៅអ្នកជំនាញឱ្យមកស៊ើបអង្កេតនៅកន្លែងកើតហេតុ ។

 

យោងតាមការត្រួតពិនិត្យរបស់មន្ត្រីជំនាញប្រចាំសារមន្ទីរ​សត្វសមុទ្រខេត្ត Shimane បានឱ្យដឹងថា ភាគច្រើនសត្វមឹករស់នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងជម្រៅជាង ៦០០ ម៉ែត្រ ហើយសត្វមឹកមួយក្បាលខាងលើនេះ វាទំនងជាត្រូវបានរលកបក់បោកមកទើរលើផែសមុទ្រជប៉ុន។  ក្រៅពីនេះមន្ត្រីជំនាញក៏បានរកឃើញថា សត្វមឹកមួយក្បាលនេះ មិនមានដៃដើម្បីចាប់ចំណីទេ ហើយប្រសិនបើវាមាន សន្និដ្ឋានថានឹងមានប្រវែងរហូតដល់ ៦ ម៉ែត្រឯណោះ ។

 

មន្ត្រីបាននិយាយ មឹកយក្សនេះគឺមានកំលាំងខ្សោយខ្លាំងពេក ដែលមិនអាចប្រលែងចូលទៅក្នុងសមុទ្រវិញបានទេ ហើយនៅក្នុងប្រទេសជប៉ុន វាគឺជារឿងកម្រក្នុងការរកឃើញមឹកយក្ស ដែលត្រូវបានរលកបោកបក់មកទើរលើផែទាំងនៅរស់ដូច្នេះ ហេតុនេះពួកគេសម្រេចចិត្តនាំយកសត្វមឹកមួយក្បាលនោះទៅបង្កក ហើយទុកវានៅក្នុងសារមន្ទីរសត្វសមុទ្រ ខេត្ត Shimane សម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ៕

ប្រភព៖ news.livedoor