ទីក្រុងការ៉ាលអាយុកាលប្រហែល ៥០០០ឆ្នាំ រងការទន្ទ្រានដីធ្លីពីសំណាក់ជនមានអំណាចក្នុងជួររដ្ឋាភិបាលប៉េរូ

ទីក្រុងពិសិដ្ឋនៃការ៉ាល់គឺជាទីតាំងបុរាណវិទ្យាចំណាស់ជាងគេបំផុតរបស់ជនជាតិអាមេរិកបុរាណ។ មុនកាលបរិច្ឆេទនៃអាណាចក្រអ៊ីហ្សាដោយមានរយៈពេល ៤៥ សតវត្ស ទីក្រុងនេះមានអាយុកាលប្រហែល ៥០០០ ឆ្នាំ ប៉ុន្តែតើតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូនេះអាចទប់ទល់នឹងមនុស្សដែលព្យាយាមបំផ្លិចបំផ្លាញបានយូរប៉ុណ្ណា?

“ ទីក្រុងដ៏ពិសិដ្ឋនៃការ៉ាលគឺចំណាស់ណាស់ ហើយអាយុកាលរបស់វាគឺអាចប្រៀបធៀបទៅនឹងអារ្យធម៌ដើមរបស់មេសូប៉ូតាមៀអេហ្ស៊ីប ចិន និង Mesoamerica ។

ប្រាសាទរាងជាពីរ៉ាមីតដ៏គួរឱ្យចាប់អារម្មណ៍ត្រូវបានកសាងឡើងខ្ពស់ពីលើដីដែលជាផ្លាហ្សារាងជារង្វង់ មានរាងពងក្រពើ មានអង្គដ្ឋានដ៏ធំ និងមានកន្លែងជួបជុំថ្នាក់ដឹកនាំធ្វើឱ្យប្រាសាទខារ៉ាលមានលក្ខណៈពិសេសជាងប្រាសាទនានាមួយចំនួន។

ប្រាសាទរាងជាពីរ៉ាមីត ខារ៉ាល ត្រូវបានសាងសង់នៅដើមឆ្នាំ ២៦០០ មុនគស ។ ការស្ថាបនាអគារទាំងនេះត្រូវបានគេប៉ាន់ប្រមាណថា បានបន្តរហូតដល់ឆ្នាំ ២០០០ មុនគស ។ ធ្វើឱ្យប្រាសាទនេះមានអាយុកាលប្រហែលនឹងប្រាសាទពីរ៉ាមីតហ្គីហ្សា (Pyramids of Giza) និងប្រាសាទឆេបនៅអេហ្ស៊ីប (Cheops in Egypt) ដែលបានសាងសង់នៅចន្លោះឆ្នាំ ២៦០០ និង ២៤៨០ មុនគស ។

អ្នកសាងសង់ខារ៉ាគឺជាក្រុមមនុស្សស្រឡាញ់សន្តិភាព ដោយសារតែអ្នកវិទ្យាសាស្ត្រដែលបានពិនិត្យមើលកន្លែងនោះបញ្ជាក់ថា មិនមានស្លាកស្នាម ឬភស្តុតាងនៃការប្រយុទ្ធគ្នានៅទីនោះឡើយ។

ជាអកុសលឥឡូវនេះអរិភាពព័ទ្ធជុំវិញ ខារ៉ាល កំពុងស្ថិតក្រោមការគំរាមកំហែងពីការលុកលុយនៃជំងឺរាតត្បាតកូរ៉ូណាដែលធ្វើឲ្យទីក្រុងដ៏ពិសិដ្ឋនេះក្លាយទៅជាតំបន់ឯកោ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា “ ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារបុរាណវិទូ Ruth Shady ដែលជាបុគ្គលបានរកឃើញទីតាំង ការ៉ាល ក្នុងប្រទេសប៉េរូ ត្រូវបានគេគំរាមដល់ជីវិត ប្រសិនបើនាងមិនបោះបង់ចោលការស្រាវជ្រាវអំពីកំណប់បុរាណ” ។

យោងទៅតាមអ្នកបុរាណវិទ្យា “ ការលុកលុយនិងការបំផ្លិចបំផ្លាញបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២០ នាពេលដែលជំងឺរាតត្បាតបានបង្ខំឱ្យមានការចាក់សោរនៅទូទាំងប្រទេស។

បុរាណវិទូ Daniel Mayta បានប្រាប់ AFP ថា “ មានមនុស្សទន្ទ្រានទីតាំងនេះដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ” ។

វាមានគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះពួកគេបំផ្លាញភស្តុតាងវប្បធម៌ផ្នែកបុរាណវិទ្យាអាយុកាល ៥០០០ ឆ្នាំ។

ការពិតទីក្រុង ការ៉ាល គឺជាសំណង់ចំណាស់ជាងគេបំផុតរបស់អាមេរិក និងបានដើរតួជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌។

ក្នុងអំឡុងពេល ១០៧ ថ្ងៃនៃការចាក់សោរប្រទេស ប្រាសាទនេះប៉ូលីសបានទាញយកផលប្រយោជន៍តិចតួច ដោយនៅពេលដែលពួកគេចូលកាន់កាប់តំបន់បុរាណវិទ្យា Chupacigarro ដែលមានទំហំ ១០ ហិកតាពួកគេបានចាប់ផ្តើមដាំផ្លែអាវ៉ូកាដូ ដើមឈើហូបផ្លែ និងសណ្តែក លីម៉ា។

អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថា អ្នកបុរាណវិទូបានទទួលការគំរាមកំហែងដល់ជីវិតយ៉ាងខ្លាំង។

“ លោកស្រី Shady គឺជានាយកតំបន់បុរាណវិទ្យា Caral និងបានគ្រប់គ្រងការស៊ើបអង្កេតចាប់តាំងពីឆ្នាំ ១៩៩៦ នៅពេលដែលការជីករុករកបានចាប់ផ្តើម។

លោកស្រីនិយាយថា អ្នកជួញដូរដីធ្លីដែលស្ថិតក្នុងជួររដ្ឋ ឬក្រុមការពារដីធ្លីដោយខុសច្បាប់សម្រាប់លក់ដីដើម្បីផលប្រយោជន៍ឯកជនគឺស្ថិតនៅពីក្រោយការទន្ទ្រាននេះ។

លោកស្រី Shady បានមានប្រសាសន៍ថា “ យើងកំពុងទទួលការគំរាមកំហែងពីប្រជាជនដែលឆ្លៀតឱកាសយកប្រយោជន៍ពីស្ថានភាពរាតត្បាតដើម្បីទន្ទ្រានទីតាំងបុរាណវិទ្យា ដោយពួកគេបានសាងសង់ខ្ទម និងអ្នកខ្លះរហូតយកគ្រឿងម៉ាស៊ីនធ្វើការឈូសឆាយ…ពួកគេបំផ្លាញអ្វីៗដែលមាននៅតំបន់នោះ” ។

ថ្ងៃមួយពួកគេបានទូរស័ព្ទទៅមេធាវីដែលធ្វើការជាមួយយើង ហើយបានប្រាប់គាត់ថា ពួកគេនឹងយកជីវិតរបស់គាត់ និងខ្ញុំ ហើយកប់យើងនៅក្រោមដីប្រាំម៉ែត្របើការងារខាងបុរាណវិទ្យានៅតែបន្តនៅកន្លែងនោះ។

ទីក្រុងការ៉ាល ស្ថិតនៅចម្ងាយ ១៨២ គីឡូម៉ែត្រខាងជើងលីម៉ា; នៅ Supe Valley ក្រេឌីត: Turandino

ការគំរាមកំហែងទាំងនេះបានបង្ខំឱ្យ លោកស្រី Shady រស់នៅក្នុង លីម៉ា ក្រោមការការពារ។

កាលពីសប្តាហ៍មុននាងត្រូវបានរដ្ឋាភិបាលផ្តល់ការមេដៃគុណសម្បត្តិចំពោះកិច្ចការបម្រើជាតិ។

ប្រធានាធិបតីនៃប្រទេសប៉េរូ លោក Francisco Sagasti បានប្រាប់នាងនៅក្នុងពិធីនោះថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានដើម្បីធានានូវ សុវត្ថិភាព និងអាយុជីវិតរបស់អ្នកផុតហានិភ័យ ដោយសារតែផលប៉ះពាល់នៃការគំរាមកំហែងដែលអ្នកកំពុងទទួលបាន” ។

ដោយសារការរីករាលដាលនៃជំងឺរាតត្បាត ទីក្រុង ការ៉ាលបានបើកទទួលភ្ញៀវទេសចរឡើងវិញកាលពីខែតុលា ឆ្នាំ២០២០ ហើយចំណាយត្រឹមតែ ៣ ដុល្លារដើម្បីចូលទស្សនា។

ក្នុងអំឡុងពេលនៃការចាក់សោរ វត្ថុបុរាណជាច្រើនត្រូវបានគេលួចនៅតំបន់នោះ ហើយនៅក្នុងខែកក្កដា ឆ្នាំ២០២០ ប៉ូលីសបានចាប់ខ្លួនមនុស្សពីរនាក់ពីបទបំផ្លាញផ្នែកខ្លះនៃកន្លែងដែលផ្ទុកម៉ាំមី និងសេរ៉ាមិច។

ទីក្រុងបុរាណ ការ៉ាល ត្រូវបានស្រាវជ្រាវដោយអ្នកបុរាណវិទ្យា ប៉ុន្តែនៅតែមិនទាន់ឃើញរតនសម្បត្តិបុរណានៅទីតាំងនោះនៅឡើយ។ មិនយូរប៉ុន្មានទេ លោកស្រី Shady នឹងបានដឹងមូលហេតុនៃ ការជួយសង្គ្រោះពីបុរាណដែលជាវិធីចុងក្រោយនៃការការទប់ស្កាត់គ្រោះរាំងស្ងួត និងភាពអត់ឃ្លានដែលអរិយធម៌ខារ៉ាលបានឆ្លងកាត់។

អ្នកស្រុកការ៉ាលយល់ថាទឹកដីនោះរងការរញ្ជួយទើបរលត់រលាយ។

អរិយធម៌ទំនើបរបស់យើងអាចនឹងរារាំងការ៉ាលពីការបំផ្លាញដែរឬទេ?