ស្តេចជួញដូរថ្នាំញៀនទូទាំងទ្វីបអាស៊ី ត្រូវបានប៉ូលីសហូឡង់ ចាប់ខ្លួនបាននៅអាកាសយានដ្ឋាន

1506

នៅថ្ងៃទី ២៤ ខែមករា ទីភ្នាក់ងារសារព័ត៌មានប៊ីប៊ីស៊ី (BBC) បានរាយការណ៍ថា ប៉ូលីសហូឡង់បានចាប់ខ្លួនបុរសជនជាតិចិន សញ្ជាតិកាណាដា អាយុ ៥៦ ឆ្នាំ ជាមេដឹកនាំ The Company ឬ Sam Gore Syndicate ដែលជាក្រុមឧក្រិដ្ឋកម្មយក្ស នៅពីក្រោយទីផ្សារគ្រឿងញៀនមានតម្លៃជាង ៧០ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសជាច្រើនទូទាំងទ្វីបអាស៊ី និងជាក្រុមជួញដូរគ្រឿងញៀនមេតំហ្វេតាមីនធំជាងគេបំផុត នៅលើពិភពលោក។ នោះគឺលោក Tse ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុង Amsterdam នៃប្រទេសហូឡង់ លើដីកាចាប់ខ្លួនរបស់អង្គការប៉ូលីសអន្តរជាតិ ឬ Interpol ។

The Chinese-born Canadian national is suspected of being one of the world’s biggest meth dealers and thought to be responsible for up to 70 per cent of all narcotics entering Australia. REUTERS

ខណៈដែលប៉ូលីសកណ្តាល ប្រចាំប្រទេសអូស្ត្រាលី ក៏បានចេញដីកាចាប់ខ្លួនចាប់បុរសដែលជាឧក្រិដ្ឋជនរូបនេះផងដែរ និងត្រៀមដាក់ពាក្យសុំធ្វើបត្យាប័ន ដើម្បីនាំលោក Tse ទៅកាត់ទោសពីបទរត់ពន្ធ និងការជួញដូរគ្រឿងញៀននៅក្នុងប្រទេសអូស្ត្រាលី ។

Tse Chi Lop, a Canadian national born in China, is suspected of leading a vast multinational drug trafficking syndicate. Bags containing methamphetamine seen in a van during a police operation in Geraldton, Australia, on Dec 21, 2017.PHOTOS: REUTERS

លោក Tse Chi Lop ត្រូវបានគេប្រដូចទៅនឹងអ្នកជួញដូរគ្រឿងញៀនដ៏ធំមួយ គឺលោក “El Chapo” ដែលជាស្តេចគ្រឿងញៀនរបស់ប្រទេសម៉ិកស៊ិក និងជាអតីតមេដឹកនាំក្រុមម៉ាហ្វីយ៉ា Sinaloa ហើយរូបគេក៏មានឈ្មោះនៅក្នុងបញ្ជីរត់គេចខ្លួន ដែលពិភពលោកតាមចាប់ខ្លួនបំផុតផងដែរ ៕

Tse Chi Lop was arrested without incident at Amsterdam’s Schiphol Airport (above). PHOTO: REUTERS
File Photo: Police alleged ‘shore parties’ working for The Company unloaded the drugs (pictured) from a mothership, 500km off the coast of Western Australia. AFP
File Photo: A record 1.2 tonnes of methamphetamine were seized on the west coast of Australia with eight men charged. The deal is alleged to be linked to The Company. AFP
File Photo: A small meth lab, which police suspect was used to experiment with new recipes, is seen inside a raided compound belonging to Sue Songkittikul, a suspected Sam Gor syndicate operations chief. REUTERS