អាហ្សង់ទីនរកឃើញ ‘ហ្វូស៊ីលដាយណូស័រ’ ដែលមានអាយុកាល ៩៨ លានឆ្នាំ គិតថាអាចជាដាយណូស័រធំជាងគេបំផុតនៅក្នុងពិភពលោក

267

អាហ្សង់ទីន៖ អ្នកស្រាវជ្រាវបានរកឃើញ ‘ហ្វូស៊ីល’ ដាយណូស័រមានអាយុកាល ៩៨ លានឆ្នាំ នៃប្រទេសអាហ្សង់ទីន។

សារព័ត៌មានស៊ីអិនអិន (CNN) បានចុះផ្សាយនៅថ្ងៃទី ២១ ខែមករានេះថា អ្នកជំនាញជីវវិទ្យាបានរកឃើញ ហ្វូស៊ីលឆ្អឹងដាយណូស័រកវែង Titanosaur ពូជ Soropod អាយុកាល ៩៨ លានឆ្នាំ វាមានទំហំធំជាង Patagotitan mayorum ដែលហ្វូស៊ីលធំជាងគេបំផុតនៅលើពិភពលោក និងត្រូវបានគេរកឃើញប្រហែលជា ១០ ទៅ ២០% ។

បំណែកហ្វូស៊ីលត្រូវបានគេរកឃើញនៅក្នុងខេត្ត Neuquen ខេត្តនៅភាគពាយព្យនៃប្រទេសអាហ្សង់ទីន វាគឺជាហ្វូស៊ីលនៃឆ្អឹងខ្នងទាំង ២៤ ព្រមទាំងឆ្អឹងត្រគាក និងឆ្អឹងចង្កេះ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ ដោយយោងតាមលទ្ធផលនៃការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Cretaceous Research ថា ដាយណូស័រនេះគឺជា “ដាយណូស័រ Soropod ដ៏ធំបំផុត មិនធ្លាប់បានជួបប្រទះ” និងត្រូវបានគេប៉ាន់ស្មានថា មានទំហំធំជាងសត្វ Patagotitan mayorum ជាប្រភេទសត្វដាយណូស័រដែលរស់នៅក្នុងអំឡុងពេល ១០០-៩៥ លានឆ្នាំមុន មានពណ៌ស និងមានប្រវែង ៤០ ម៉ែត្រនិងមានទម្ងន់ ៧០ តោន។

Patagotitan mayorum

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេចាំបាច់ក្នុងការស្វែងរកបំណែកហ្វូស៊ីលផ្សេងៗទៀត ដើម្បីបញ្ជាក់ឲ្យបានជាក់លាក់ថា Titanosaur ខាងលើ គឺជាសត្វដែលធំជាងគេបំផុតនៅលើពិភពលោក។

ទន្ទឹមនឹងនោះហ្វូស៊ីលនៃ Titanosaur ត្រូវបានគេរកឃើញនៅគ្រប់ទ្វីប នៅលើពិភពលោក លើកលែងតែតំបន់អង់តាក់ទិក ហើយប្រភេទសត្វដាយណូស័រកវែង ត្រូវបានគេរកឃើញច្រើនបំផុតគឺស្ថិតនៅក្នុងតំបន់ Patagonia ប្រទេសអាហ្សង់ទីន ៕