ជប៉ុនជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តកន្ទុយជាងមួយរយ ដែលបង្កឡើងដោយព្យុះព្រិលធ្ងន់ធ្ងរបំផុត

152

ព្យុះព្រិលដែលបោកបក់លើផ្លូវហាយវេ នៅភាគខាងជើងប្រទេសជប៉ុន ជាលទ្ធផលមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយចំនួន ១៣០ គ្រឿង យ៉ាងហោចណាស់មានមនុស្សមួយនាក់បានស្លាប់ និងជាង ១០ នាក់ទៀតរងរបួស។

ព្យុះទឹកកកមួយបានគ្របដណ្តប់លើផ្លូវ Tohoku Expressway ក្នុងខេត្ត Miyagi ចាប់តាំងពីពេលរសៀលថ្ងៃទី ១៩ ដោយបន្សល់ទុកនូវរថយន្តចំនួន ១៣០ គ្រឿង និងមនុស្សជាង ២០០ នាក់ បានជាប់គាំងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏វែងមួយនេះ ហើយក្រុមជួយសង្គ្រោះត្រូវតែបញ្ជូនទៅកាន់តំបន់្កើត ដើម្បីជួយដល់ប្រជាជនដែលរងគ្រោះ។

អាជ្ញាធរបានកំណត់ឱ្យអ្នកបើកបរ បើកបរក្នុងល្បឿនត្រឹមតែ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង   ព្រោះដោយសារតែបញ្ហានៃការមើលឃើញ បូករួមទាំងមានកំលាំងខ្យល់បានបោកបក់ក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឱ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ។

ទន្ទឹមនឹងនោះអាជ្ញាធរបាននាំយកអាហារនិងភេសជ្ជៈទៅផ្តល់ជូនជនរងគ្រោះដែលជាប់នៅក្នុងរថយន្ត នឹងថែមទាំងផ្តល់ភួយដណ្តប់ដើម្បីផ្តល់ភាពកក់ក្តៅដល់រាងកាយ ខណៈពេលកំពុងរង់ចាំជំនួយ និងថែមទាំងនាំយកឡានដែលមានគ្រោះថ្នាក់ចេញពីកន្លែងកើតហេតុទៀតផង ៕