
សម្រាប់អ្នកដែលចង់ទៅលេងកោះគោលដៅចុងក្រោយដើម្បីគេចចេញពីជម្ងឺកូវីដនោះ អ្នកគួតែជ្រើសរើសកោះម៉ាល់ឌីវដែលកោះនេះមានទេសភាពឆ្នេរ និងទឹកសមុទ្រស្អាតបំផុត ហើយកោះនេះត្រូវបានបង្កើតឡើងដោយកោះតូចៗចំនួន ១២០០ ។
ទោះបីរមណីយដ្ឋាននេះមានលក្ខណៈជាឯកជនរួចទៅហើយក៏ដោយក៏មួយផ្នែកនៃកោះនេះបានក៏សាងឡើងសម្រាប់ទទួលភ្ញៀវទេសចរទៅតាមលំដាប់ និងតម្លៃ។
រមណីយដ្ឋានថ្មី Waldorf Astoria Maldives Ithaafushi ក្នុងសប្តាហ៍នេះនឹងបើកដំណើរការជាផ្លូវការ “Ithaafushi – កោះឯកជន” បានលាតសន្ធឹងលើផ្ទៃដី ៣២,០០០ ម៉ែត្រការ៉េ វាជាកោះឯកជនធំជាងគេនៅម៉ាល់ឌីវ ហើយអាចសម្រាកបានក្នុងតម្លៃ ៨០,០០០ ដុល្លារក្នុងមួយយប់។
កោះនេះអាចទទួលភ្ញៀវបាន ២៤ នាក់នៅក្នុងអគារចំនួន ៣ គឺមានវីឡានៅលើទឹក មានបន្ទប់គេង ២ ដែលមានរានហាលទឹកភ្លៀង និងខាងក្រៅមានបន្ទប់ទទួលភ្ញៀវរួមគ្នា មានអាងហែលទឹកដ៏ធំល្វឹងល្វើយ និង Jacuzzi; ផ្ទះវីឡាឆ្នេរមានបន្ទប់គេងបីដែលមានអាងហែលទឹកចំនួន ២; និងផ្ទះមានបន្ទប់គេង ៤ ដែលមានបន្ទប់គេងស្រស់ស្អាតដូចរាជវាំងសម្រាប់ម្ចាស់ក្សត្រី ឬព្រះមហាក្សត្រមានចំនួន ២បន្ទប់…..។ល។ និងមានទីធ្លាទូទៅធំទូលាយជាប់នឹងឆ្នេរខ្សាច់។