ចំនួនអ្នកស្លាប់នៅអាមេរិក ដោយសារ Covid-19 បានកើនដល់ ៤០០,០០០នាក់ហើយ

សហរដ្ឋអាមេរិក៖ នៅថ្ងៃអង្គារនេះចំនួនអ្នកស្លាប់កើនឡើងដល់ ៤០០,០០០ នាក់ ដោយសារការរាតត្បាតនៃជម្ងឺ Covid-19 ចំនួននាក់ស្លាប់បានកើនឡើងយ៉ាងលឿន។

យោងតាមការវិភាគលើទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យចនស៍ហបគីនស៍ បានអោយដឹងថាបន្ទាប់ពីមានចំនួនអ្នកស្លាប់ចំនួន ១០០.០០០ នាក់ក្នុងខែឧសភា ឆ្នាំ២០២០ ក្នុងរយៈពេប្រហែលជា ៤ ខែបន្ទាប់ពីនោះចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ ២០ ម៉ឺននាក់ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ ត្រឹមតែ ២ ខែប៉ុណ្ណោះចំនួនអ្នកស្លាប់បានកើនដល់ ៣០ ម៉ឺននាក់ ។

គិតត្រឹមល្ងាចថ្ងៃអង្គារ ឆ្នាំ២០២០នេះ មនុស្ស ៤០១.១៧៤ នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារវីរុស Covid-19 នេះបើយោងតាមទិន្នន័យរបស់ Johns Hopkins ។ ចំនួនអ្នកស្លាប់ដ៏ច្រើនបែបនេះមិនធ្លាប់មានឡើយរាប់ចាប់ពីសង្គ្រាមលោកលើកទី២មកដែលចំនួននេះស្មើនឹងការស្លាប់នាសង្គ្រាមលោកលើកទី២ ។

សូមបញ្ជាក់ថា កាលពីសង្គ្រាមលោកលើកទី២ រយៈពេល ៣ ឆ្នាំ ៩ ខែដែលសហរដ្ឋអាមេរិកមានអ្នកបាត់បង់ទាហាន និងស្ត្រីចំនួន ៤០៥.៣៩៩ នាក់ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការអតីតយុទ្ធជន។ នៅឆ្នាំ ១៩៤១ ចំនួនប្រជាជនអាមេរិកគឺប្រហែល ២ ភាគ ៥ នៃចំនួនសព្វថ្ងៃនេះបានបាត់បង់អាយុជីវិតប្រជាជនគិតជាភាគរយច្រើនជាងកាលសង្គ្រាមលោក។ ការស្លាប់ក្នុងសង្គ្រាមលោកលើកទី ២ ភាគច្រើននៃពួកគេគឺជាកូនក្មេង ប៉ុន្តែការស្លាប់នាពេលបច្ចុប្បន្នអ្នកស្លាប់ភាគច្រើនជាមនុស្សចាស់។

លោកវេជ្ជបណ្ឌិត Rochelle Walensky ត្រូវបានលោកប្រធានាធិបតី Joe Biden លើកឱ្យធ្វើជាប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺបានព្យាករណ៍កាលពីចុងសប្តាហ៍ថា សហរដ្ឋអាមេរិកអាចឈានដល់ការស្លាប់ដោយ Covid-19 រហូតដល់ ៥០ ម៉ឺននាក់នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

លោក Angela Clendenin ជំនួយការសាស្ត្រាចារ្យផ្នែករោគរាតត្បាត និងជីវគីមីជីវវិទ្យានៅសាលាសុខភាពសាធារណៈ Texas A & M បាននិយាយថា ចំនួនការស្លាប់ និងការស្នាក់នៅមន្ទីរពេទ្យកើនឡើងខ្ពស់បណ្តាលមកពីការកើនឡើងនូវករណីជម្ងឺកូវីដប្រភេទថ្មីក្នុងកំឡុងវិស្សមកាល។

យោងតាមគម្រោង Covid Tracking Project បានអោយដឹងថា ចំនួនមនុស្សដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយ Covid-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១៣២.៤៧៤ នាក់ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១។

 

កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិក បានកំណត់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយមនុស្ស ៤,៤៦២ នាក់បានស្លាប់ដោយសារវីរុសនេះ បើយោងតាមទិន្នន័យរបស់ Johns Hopkins ។ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៧ ថ្ងៃជាមធ្យមមនុស្ស ៣.២៣៧ នាក់បានស្លាប់ក្នុងមួយថ្ងៃ។ រដ្ឋកាលីហ្វ័រញ៉ាដែលជារដ្ឋមានប្រជាជនច្រើនជាងគេនៅប្រទេសនេះការស្លាប់ដោយ Covid-19 មានចំនូនជាមធ្យម ៤៦៦,៦ នាក់ក្នុងមួយថ្ងៃ។

លោកវេជ្ជបណ្ឌិត Clendenin បាននិយាយថា អត្រាមរណភាពនៅសហរដ្ឋអាមេរិកនឹងចាប់ផ្តើមថយចុះប្រហែលជា ៣ សប្តាហ៍បន្ទាប់ពីចំនួនករណីថ្មីបានចាប់ផ្តើមធ្លាក់ចុះ។

ផ្ទុយទៅវិញអាជ្ញាធរសុខាភិបាលសហព័ន្ធកាលពីសប្តាហ៍មុនបានព្រមានថា វីរុសចម្លងរោគប្រភេទថ្មីដែលមានហានិភ័យខ្ពស់ត្រូវបានរកឃើញដំបូងគេនៅចក្រភពអង់គ្លេសកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិកនាចុងខែក្រោយ ហើយអាចនឹងបន្តកើនឡើងថែមទៀតប្រសិនបើមិនមានវិធានការថ្មីនោះទេ។

ចំនួនអ្នកស្លាប់ Covid-19 កើនឡើងខណៈពេលសហរដ្ឋអាមេរិកចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជន និងគ្រោងចាក់ដល់ប្រជាជនប្រមាណ ៣៣០ លាននាក់ដើម្បីប្រឆាំងនឹងវីរុសនេះ។ គិតត្រឹមថ្ងៃសុក្រមនុស្ស ១២,៣ លាននាក់បានទទួលវ៉ាក់សាំងលើកទី១ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ។