កុំច្រឡំ! មិនមែនជា “ជ័ររឹតខ្សែភ្លើង” ទេ នេះគឺជាគ្រឿងអលង្ការម៉ាកល្បីឈ្មោះរបស់ជប៉ុន ជាមួយតម្លៃលក់មិនធម្មតា

567

នេះគឺជាគ្រឿងអលង្ការម៉ាកល្បី Ambush មកពីប្រទេសជប៉ុន ដែលជាម៉ូតថ្មីដែលទើបនឹងចេញលក់ វាគឺជាគ្រឿងអលង្ការដែលមានការរចនាច្នៃប្រឌិតពិសេស ទន្ទឹមនឹងនោះអ្នកលេងអ៊ីនធឺរណែតច្រើនបាននិយាយថា គ្រឿងអលង្ការនេះដូចជា “ជ័ររឹតខ្សែភ្លើង”។

ការច្នៃប្រឌិតមួយនេះបានផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម នៅជុំវិញពិភពលោក នៅពេលដែលក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ និងគ្រឿងអលង្ការល្បីឈ្មោះមកពីប្រទេសជប៉ុន បានចេញលក់គ្រឿងអលង្ការថ្មី  ដែលការគំនិតច្នៃប្រឌិតថ្មី ប្លែក ដូចជាវត្ថុដែលយើងធ្លាប់ស្គាល់នោះគឺ “ជ័ររឹតខ្សែភ្លើង” ។

ជាការពិតណាស់គ្រឿងអលង្ការដែលពោរពេញទៅដោយភាពច្នៃប្រឌិតនេះ មានឈ្មោះថា AMBUSH ZIP TIE រួមមានចិញ្ចៀន ខ្សែដៃ ដែលបង្ហាញខ្លួនជាមួយតម្លៃមិនធម្មតា។ ចំពោះចិញ្ចៀនវង់តូច តម្លៃចាប់ពី ៣៩០ ដុល្លារចំណែកចិញ្ចៀនវង់ធំ (មួយវង់អាចពាក់បានម្រាមដៃពីរ) មានតម្លៃប្រហែល ៤៩០ ដុល្លារ និងខ្សែដៃមួយមានតម្លៃ ៥៨៨ ដុល្លារ ។

ចំណុចកាន់តែពិសេស ទោះគ្រឿងអលង្ការទាំងនេះមើលទៅដូចជា “ជ័ររឹតខ្សែភ្លើង” ក៏ពិតមែន តែវាមិនមែនធ្វើឡើងពីជ័រទេ គ្រឿងអលង្ការទាំងនេះគឺធ្វើពីលង្ហិន វាមានការច្នៃប្រឌិតរួមបញ្ចូលគ្នារវាងខ្សែ Zip Tie ជាមួយការរចនាបទបែបជប៉ុន ធ្វើឱ្យវាមើលទៅស្អាត និងទាន់សម័យ រីឯផ្នែកខាងក្នុងត្រូវបានឆ្លាក់ដោយស្លាកយីហោ AMBUSH  ដោយវាអាចរំកិលខ្នាតបញ្ចេញបញ្ចូលបាន ថែមទាំងមានច្រើនពណ៌ឱ្យជ្រើសរើសទៀតផង ៕