ប្រធាន WHO ជារឿងអសីលធម៌បំផុតដែលប្រទេសមួយចំនួនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីមនុស្សធម៌ពិភពលោក

180

ទីក្រុងសឺណែវ៖ កាលពីថ្ងៃច័ន្ទ ទី ១៨ ខែមករាប្រធាន WHO បាននិយាយថា WHO កំពុងឈានដល់ការបរាជ័យខាងសីលធម៌ក្នុងការចែករំលែកវ៉ាក់សាំងការពារជម្ងឺកូវីត-១៩។ លោក Tedros Adhanom Ghebreyesus បានរំពឹងទុកថា ការចែកចាយវ៉ាក់សាំង COVAX នឹងមិនស្មើភាពគ្នាដូចការគ្រោងទុកទេ ហើយការចែកចាយនឹងចាប់ផ្តើមនូវភាពអសកម្មនាខែក្រោយ។ លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងទ្វេភាគីចំនួន ៤៤ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន និងចំនួន ១២ ផ្សេងទៀតត្រូវបានចុះហត្ថលេខារួចរាល់នាឆ្នាំនេះ។

លោកបានបន្តថា វាអាចពន្យារពេលការចែកចាយថ្នាំវ៉ាក់សាំង COVAX ដើម្បីរៀបចំព្រឹត្តិការណ៍ពិតប្រាកដមួយ  និងត្រូវបានធ្វើឡើងដើម្បីចៀសវាងការលួចបន្លំលក់នៅលើទីផ្សារ ដែលជាផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច។ ជំហានដំបូងគឺលោកចង់ផ្ដល់ដល់ប្រទេសក្រីក្របំផុត និងងាយរងគ្រោះបំផុតដើម្បីបញ្ជៀសហានិភ័យនៃការឆ្លង។ លោកបានបន្ថែមថា សកម្មភាពទាំងនេះគឺគ្រាន់តែជាការពន្យារពេលការរាតត្បាតតែប៉ុណ្ណោះដោយជំរុញឱ្យប្រទេសនានាចៀសផុតពីកំហុសម្តងហើយម្តងទៀត ដូចកាលពីក្នុងកំឡុងពេលមានការីករាលដាលជម្ងឺផ្តាសាយបក្សី H1N1 និងជំងឺអេដស៍ជាដើម។ ការធ្វើកោសល្យវិច័យជាសកលលើការចាក់ថ្នាំបង្ការនឹងមានសភាពកាន់តែផុសផុលឡើង នៅពេលដែលវីរុសឆ្លងកាន់តែរីករាលដាលច្រើនទៅៗ។

លោក Tedros បាននិយាយថា ថ្នាំវ៉ាក់សាំងជាង ៣៩ លានដូសត្រូវបានគេប្រើនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ចំនួន ៤៩ លានដូសត្រូវបានគេប្រើនៅក្នុងប្រទេសមានប្រាក់ចំណូលមធ្យម ហើយមានតែ ២៥ ដូសប៉ុណ្ណោះ ដែលត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសក្រីក្រមួយចំនួន។ គណប្រតិភូមកពីប្រទេស Burkina Faso នៅតំបន់អាហ្រ្វិកខាងលិចបានសម្តែងការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំថា មានប្រទេសជាច្រើនត្រូវទទួលការផ្គត់ផ្គង់វ៉ាក់សាំង។ ក្រុមអ្នកឃ្លាំមើលនិយាយថា ការប្រជុំក្រុមប្រឹក្សានេះមានរយៈពេលរហូតដល់ថ្ងៃអង្គារ។ វាគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តជាង ៧០ ឆ្នាំរបស់ទីភ្នាក់ងារសុខាភិបាលរហូតដល់ការរាតត្បាតត្រូវបញ្ចប់។

នៅលើរបៀបវារៈនៅក្នុងកិច្ចប្រជុំបានសង្កត់ធ្ងន់ទៅលើកំណែទម្រង់ស្ថាប័ន និងប្រព័ន្ធហិរញ្ញប្បទានរបស់ WHO ដែលមិនមានលក្ខណៈគ្រប់គ្រាន់ បន្ទាប់ពីម្ចាស់ជំនួយធំបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញកាលពីឆ្នាំមុន។ លោក Bjoern Kuemmel បាននិយាយថា អង្គការសុខភាពពិភពលោកត្រូវតែមានភាពពាក់ព័ន្ធ ហើយត្រូវតែចេញពីវិបត្តិនេះដោយឥទ្ធិពលខ្លាំងជាងមុន។ លោករំពឹងថានឹងមានការតស៊ូមតិពីប្រទេសមួយចំនួន ដើម្បីដាក់សម្ពាធក្នុងការជំរុញឱ្យមានការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ៕ នេះបើយោងតាមការចុះផ្សាយតាមគេហទំព័រសារព័ត៌មាន CNA