អ្នកវិភាគទិន្នន័យអាមេរិច នាង Rebekah Jones ត្រូវបានចាប់ខ្លួន ក្រោយពីនាងបានបញ្ចេញព័ត៌មានសម្ងាត់អំពីការបិទបាំងព័ត៌មាននៃការរាតត្បាតជម្ងឺកូវីដ១៩របស់រដ្ឋបាលផ្លរីដា

សហរដ្ឋអាមេរិច៖ អតីតអ្នកវិភាគទិន្នន័យនៅរដ្ឋផ្លរីដាលោកស្រី Rebekah Jones ដែលត្រូវបានចោទប្រកាន់ដោយមន្រ្តីរដ្ឋ ក្នុងបទល្មើសបច្ចេកវិទ្យា ដោយសារអ្នកស្រីបានបើកកកាយ ថែមទាំងបញ្ចេញឯកសារសម្ងាត់នៃចំនួនពិតអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ថែមទៀតនាសហរដ្ឋអាមេរិច ដែលការចោទប្រកាន់នេះត្រូវបានកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានដីកាត្រូវបានបញ្ជាឲ្យចាប់ខ្លួនអ្នកស្រី។

FDLE បាននិយាយថា លោកស្រីរេបេកាចូន ត្រូវបានចោទប្រកាន់ពីបទល្មើសប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា ប្រព័ន្ធកុំព្យូទ័រ បណ្តាញកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក។ នាងបានប្រគល់ខ្លួននៅថ្ងៃអាទិត្យ ហើយបញ្ជូនទៅមន្ទីរឃុំឃាំងឡេងខោនធី។ នាងចូន បានដើរចេញពីគុកកាលពីរសៀលថ្ងៃច័ន្ទ បន្ទាប់ពីតុលាការប្រកាសឲ្យនៅក្រៅឃុំ ហើយនាងបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅពន្ធនាគារថា នាងទើបតែបានធ្វើតេស្តិ៍វិជ្ជមានកូវីដ ១៩ ។

សូមបញ្ជាក់ថា នៅក្នុងសារ Twitter កាលពីថ្ងៃសៅរ៍ នាងចូនបានប្រកាសពីចេតនារបស់នាងដើម្បីប្រគល់ខ្លួនឱ្យទៅអាជ្ញាធរ។ ចូនបានសរសេរថា “ដើម្បីការពារក្រុមគ្រួសារខ្ញុំពីការបន្តអំពើហឹង្សារបស់ប៉ូលីស ហើយដើម្បីបង្ហាញថាខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេចោទប្រកាន់រូបខ្ញុំ ខ្ញុំនឹងប្រគល់ខ្លួនដល់ប៉ូលីសនៅរដ្ឋផ្លរីដា”។ នាងបន្តទៀតថា លោកអភិបាលនឹងមិនឈ្នះសង្គ្រាមវិទ្យាសាស្ត្រ និងសេរីភាពលើការបញ្ចេញមតិនោះទេ។ លោកនឹងមិនអាចបំបិទមាត់នរណាម្នាក់មិនឲ្យនិយាយរឿងពិតជាសាធារណឡើយ។

ចូន ត្រូវបានបណ្តេញចេញពីមន្ទីរសុខាភិបាលនៅរដ្ឋផ្លរីដាកាលពីខែឧសភា ឆ្នាំ២០២០ ហើយបានរិះគន់ម្តងហើយម្តងទៀតនូវការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក រ៉ូន ឌឺសាន់សី ចំពោះវិបត្តិកូវីដ ១៩ ។

FDLE បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតថាតើ ចូន បានចូលប្រព័ន្ធផ្ញើសាររបស់រដ្ឋដោយគ្មានការអនុញ្ញាតដើម្បីអំពាវនាវឱ្យមន្រ្តីរដ្ឋ និយាយអំពីការស្លាប់ដោយ Covid-19 ឬអត់?

គួរបញ្ជាក់មន្ថែមថា សារមួយបានផ្ញើនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារថា “ដល់ពេលត្រូវនិយាយហើយ មុនពេលមនុស្ស ១៧.០០០ នាក់ផ្សេងទៀតត្រូវបានស្លាប់។ វាជាកំហុសមួយប្រសិនបើអ្នកមិនបាននិយាយ ចូរធ្វើជាវីរៈបុរស ហើយនិយាយចេញមកមុនពេលវាហួសពេល” ។ ក្រុមមន្រ្តីបានតាមដានឃើញថា សារនោះផ្ញើចេញពីអាស័យដ្ឋាន IP ដែលភ្ជាប់ទៅនឹងផ្ទះរបស់ Jones ។

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ ផ្ទះរបស់ចូនមានគេឆ្មក់ចូល។ ចូនបានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់មន្ត្រី FDLE រំលោភសិទ្ធិវិសោធនកម្មជាលើកដំបូងរបស់នាង ដែលមន្ត្រីប៉ូលីសបានចូលក្នុងផ្ទះរបស់នាង និងបានដកហូតនូវកុំព្យូទ័រ ទូរស័ព្ទចល័ត និងប្រព័ន្ធផ្ទុកទិន្នន័យរបស់នាងដោយខុសច្បាប់ក្នុងកំឡុងចូលពិនិត្យក្នុងផ្ទះរបស់នាង។

អភិបាលប្រឈមនឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់

ការស៊ើបអង្កេតអំពី ចូន កើតឡើងនៅពេលដែលមានការរឹតបន្តឹងឯកសារសម្ងាត់ទាក់ទងទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ។ កាលពីខែមេសា ឆ្នាំ២០២០ លោកអភិបាលប្រកាសនូវរឿងមិនពិតមួយចំនួនដែលថា កូវីដ១៩ មិនបានសម្លាប់នរណាម្នាក់អាយុក្រោម ២៥ ឆ្នាំនោះទេ។

ប្រធានគណៈកម្មាធិការសុខាភិបាលបានប្រាប់ CNN ថា នៅរដូវផ្ការីកមុននេះមន្ទីរសុខាភិបាលរដ្ឋផ្លរីដាបានស្នើដល់គណកម្មការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្ររដ្ឋផ្លរីដា កុំទាន់បង្ហាញបញ្ជីមរណៈភាពរបស់អ្នកជម្ងឺកូវីដ។ ទោះបីជាមានការរីករាលដាលច្រើននៃកូវីដ១៩ នៅក្នុងរដ្ឋក៏ដោយក៏ DeSantis បានបដិសេធមិនអនុញ្ញាតឱ្យប្រកាសច្បាប់នៃការពាក់ម៉ាស ឬច្បាប់ស្ដីពីគម្លាតសង្គម។

ការស៊ើបអង្កេតបានបង្ហាញថា រដ្ឋផ្លរីដាខាងត្បូងស៊ិនស៊ីនដេស បានរកឃើញថារដ្ឋបារបស់ ឌីសស្ទីស បានធ្វើការបន្លំរបាយការណ៍អំពីការរាតត្បាត និងផ្សព្វផ្សាយព័ត៌មានពិត ហើយមន្ត្រីសុខាភិបាលត្រូបានហាមប្រាមនូវរាល់សេចក្ដីថ្លែងការនៃការរីករាលដាលនៃវីរុសកូវីដ។ ចូន បានស្ដីបន្ទោសដល់អភិបាលរដ្ឋជាសាធារណៈអំពីការបង្ហាញចំនួនមិនពិតនៃអ្នកដែលបានស្លាប់។

ក្រោយពីពេលនោះមក នៅខែឧសភា ឆ្នាំ២០២០ មន្រ្តីរដ្ឋបានប្រកាសថា ចូនត្រូវបានបញ្ឈប់ពីការងារពីព្រោះនាង នឹងត្រូវបានចោទប្រកាន់ពីបទកែប្រែទិន្នន័យរបស់រដ្ឋដោយគ្មានការអនុញ្ញាតិ។ ប៉ុន្តែ ចូន បដិសេធនូវបទចោទប្រកាន់នេះ។ នៅខែកក្កដា ឆ្នាំ២០២០ ចូនបានដាក់ពាក្យបណ្ដឹងតវ៉ាជាមួយគណៈកម្មការទំនាក់ទំនងនៅរដ្ឋផ្លរីដា។

ក្រោយពីនាងត្រូវបានបណ្ដេញចេញពីការងារ នាងនៅតែបន្តធ្វើការផ្សព្វផ្សាយ និងបានបញ្ជាក់ថា ស្ថិតិជម្ងឺកូវីដ របស់នាងគឺជាឯកសារសម្ងាត់ផ្ទៃក្នុង ហើយនាងបានបដិសេធនូវស្ថិតិរបស់រដ្ឋបាលរដ្ឋផ្លរីដានាខែមករា ឆ្នាំ២០២០ ជាស្ថិតិមិនពិត ឬកុហក បិទបាំងព័ត៌មានពិត។

អ្នកជំនាញផ្នែកច្បាប់បាននិយាយថា ចូន អាចនឹងត្រូវច្បាប់ដាក់ទោស ប្រសិនបើគេបានរកឃើញថា នាងបានបញ្ចេញឯកសារផ្ទៃក្នុង។ ដីការបានអនុញ្ញាតិឲ្យមន្ត្រីពាក់ព័ន្ធអាចបើកមើលឯកសារដែលមាននៅក្នុងកុំព្យូទ័ររបស់ ចូន មានដូចជា ឆាតឆ្លើយឆ្លង ឬទិន្នន័យសម្ងាត់ជាដើម។

មេធាវីការងារនៅរដ្ឋផ្លរីដាបាននិយាយថា បុគ្គលិករដ្ឋដែលបានលេចធ្លាយឯកសារផ្ទៃក្នុងទៅ ចូន អាចប្រឈមនឹងសកម្មភាពពិន័យ ឬជួបនឹងបញ្ហាផ្លូវច្បាប់ ទោះបីជាពួកគេអាចស្វែងរកការការពារនៅក្រោមច្បាប់របស់រដ្ឋក៏ដោយ។

ទូរទស្សន៍ CNN របស់ Curt Devine, Kay Jones និង Casey Tolan បានចូលរួមចំណែកក្នុងរបាយការណ៍នេះ៕