ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ទាហានស៊ីរីនៅជិតព្រំដែនអ៊ីរ៉ាក់

178

ទីក្រុងដាម៉ាស៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍មុនថា ការវាយឆ្មក់ទាំងយប់របស់អ៊ីស្រាអែលទៅលើឃ្លាំងអាវុធ និងទីតាំងយោធានៅភាគខាងកើតប្រទេសស៊ីរីបានសម្លាប់ទាហានយ៉ាងហោចណាស់ ៥ នាក់ និងយុទ្ធជន ១១ នាក់។ កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារលើសពី ១៨ ដងដើម្បីបំផ្លាញគោលដៅមួយចំនួននៅក្នុងតំបន់មួយដែលលាតសន្ធឹងពីភាគខាងកើតទីប្រជុំជន Deir Ezzor ដល់វាលខ្សាច់ Albu Kamal ស្ថិតនៅព្រំដែនស៊ីរី និងអ៊ីរ៉ាក់។ នេះបើយោងតាមភ្នាក់ងារតាមដានសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ក្នុងរយៈពេល ២ ឆ្នាំកន្លងមកអ៊ីស្រាអែលបានវាយប្រហារទៅលើតំបន់មួយ ដែលលាតសន្ធឹងពីភាគខាងត្បូងនៃទីប្រជុំជនដាម៉ាស រហូតដល់តំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល។ សព្វថ្ងៃតំបន់ Golan Heights គឺពោរពេញទៅដោយវត្តមានរបស់អ៊ីរ៉ង់ដែលជាហេតុធ្វើឱ្យអ៊ីស្រាអែលចាត់ទុកថា ជាការគំរាមកំហែងផ្នែកយុទ្ធសាស្ត្រ។ ប៉ុន្តែការវាយប្រហារតាមអាកាសទៅលើតំបន់ Albu Kamal ដែលជាតំបន់ដាច់ស្រយាលត្រូវបានគេរាយការណ៍ថា ធ្លាប់មានផ្ទុកគ្រាប់មីស៊ីល។

យុទ្ធនាការថ្មីៗបំផុតនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធ Hezbollah បានបង្កើនការដឹកជញ្ជូនគ្រឿងសភាវុធចូលទៅក្នុងប្រទេសសេរីរួមទាំងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីការពារឃ្លាំងអាវុធដ៏ធំរបស់ប្រទេសអេរ៉ង់ នៅតាមព្រំដែនប្រទេសលីបង់។ កងជីវពលអ៊ីរ៉ាក់ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់បានជួយដល់កិច្ចប្រឹងប្រែងមួយនេះ ហើយក៏បានតបតការវាយប្រហារក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល។ នៅពេលរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសស៊ីរីលោក Bashar Al Assad បានធ្វើការបះបោរកាន់តែខ្លាំងទើបអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កើនជំនួយដល់របបប្រទេសនេះ។

នៅពេលនោះទីក្រុងតេអេរ៉ង់ បានឃើញឱកាសដើម្បីចាក់ឫសខ្លួននៅក្នុងប្រទេសស៊ីរី និងបើកសក្តានុពលថ្មីនៅតាមបណ្តោយព្រំដែនស៊ីរី និងអ៊ីស្រាអែលក្នុងគោលបំណងជួយដល់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ ដែលមានគ្រាប់រ៉ុក្កែតប្រមាណ ១០ ម៉ឺនដើម។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដូចជាការវាយប្រហារនៅ Albu Kamal ពេញមួយយប់គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីបញ្ឈប់ការបញ្ជូនអាវុធដល់ក្រុម Hezbollah និងកងកម្លាំងសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅតំបន់ Golan Heights បន្តទៀត។ ប្រភព៖ The National News