អត្ថន័យល្អ! សំណេរថ្លៃបណ្ដាការ ៥០ភាគរយ កំពុងទទួលបានការចាប់អារម្មណ៍ពេញហ្វេសប៊ុក

110

សំណេរមួយដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលនិយាយពីរឿងបណ្ដាការ ៥០%ភាគរយម្នាក់ ។ ជាការពិតណាស់ សម្រាប់ទំនៀមទំលាប់ខ្មែររបស់យើង គ្រួសារខាងស្រីត្រូវបង្គាប់ទៅលើខាងប្រុសសម្រាប់ថ្លៃទឹកដោះ ដែលអាចហៅម៉្យាងទៀតថាជាថ្លៃបណ្ដាការ  ហើយពាក្យនេះត្រូវបានប្រជាជនខ្មែរសំដៅទៅលើលុយចូលស្ដីដណ្ដឹងកូនស្រីធ្វើជាភរិយា ។

ប៉ុន្តែបច្ចុប្បន្ននេះ អ្វីៗហាក់មានការប្រែប្រួលទៅតាមបរិបថសង្គមសម័យទំនើប ព្រោះតែនារីបានក្លាយទៅជាចលករនៃការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏អាចជាយែនឌឺ។ យែនឌឺ បានធ្វើឲ្យនារីមានសិទ្ធិសម្រេចក្នុងជីវិតរបស់ខ្លួនស្មើភាពដូចបុរសដែរ ដូច្នេះបណ្ដាលឲ្យមានគូជាច្រើនបានសម្រេចចិត្តរួមដៃគ្នារកប្រាក់រួមគ្នាដើម្បីសាងគ្រួសារ ជាក់ស្ដែងដូចជានារីម្នាក់នេះ ដែលមានហ្វេសប៊ុកឈ្មោះ Soy SreyMey នាងបានគិតបែបនារីសម័យថ្មីដូចខាងក្រោមនេះ ដែលមានន័យទាំងស្រុងដូចខាងក្រោម៖

«ខ្ញុំបាននិយាយថា ថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ ហែងខ្លាចអត់ប្ដីមែន? ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាសគេទេអីដែលធ្វេីចឹង ? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? 1 2 3 អីចឹងទៅ…. “ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថា បានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល ។ បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេគ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា…. បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៊ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ។ ហេីយសារមួយនេះដែរផ្ញេីរជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា» ៕

ពីហ្វេសប៊ុក Soy SreyMey