ភ្ញាក់ផ្អើលខ្លាំង! NASA រកឃើញរលកវិទ្យុ FM ពីភពមួយ ក្នុងប្រព័ន្ធព្រះអាទិត្យ

411

នៅថ្ងៃទី ១២ ខែមករា គេហទំព័រ The Scientist Times បានរាយការណ៍ថា   រដ្ឋបាលអាកាសចរណ៍និងអវកាសជាតិរបស់សហរដ្ឋអាមេរិក ឬ NASA បានរកឃើញរលកវិទ្យុអេហ្វអឹម (FM) ដែលកើតឡើងនៅភពព្រះច័ន្ទ ជាភពមួយក្នុងចំណោមភពដែលជាបរិវាររបស់ភពព្រហស្បតិ៍ នេះជាការរកឃើញដំបូងនៃរលកវិទ្យុអេហ្វអឹមនៅលើភពព្រះច័ន្ទ។

រលកវិទ្យុអេហ្វអឹមនេះត្រូវបានរកឃើញដោយយានស៊ើបអង្កេត Juno។ រលកទាំងនោះមានប្រភពចេញពី “Ganymede” (ជាភពមួយក្នុងចំណោមភពបរិវារនៃភពព្រហស្បតិ៍ ដែលជាផ្នែកមួយនៃភពព្រះចន្ទ ជាភពរណបធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ វាមានអង្កត់ផ្ចិត ៥.២៦៨ គីឡូម៉ែត្រ (ភពព្រះច័ន្ទនៃភពផែនដីមានអង្កត់ផ្ចិត ៣.៤៧៤,២ គីឡូម៉ែត្រ) ។

ទោះយ៉ាងណាអ្នកតំណាងអង្គការណាសាលោក Petrik Wiggins មកពីរដ្ឋយូថាហ៍បាននិយាយថា រលកវិទ្យុអេហ្វអឹមដែលត្រូវបានរកឃើញមិនមែនមកពីជីវិតក្រៅភពទេ ប៉ុន្តែមានមកតាមប្រភពដើមនៃធម្មជាតិ ។

អង្គការណាសាបានពន្យល់ថា ការស៊ើបអង្កេតរបស់យាន JUno បានរកឃើញរលកនៅពេលធ្វើដំណើរឆ្លងកាត់ភពប៉ូល ជាចំណុចដែលជាដែនម៉ាញ៉េទិករបស់ភពព្រហស្បតិ៍ វាត្រូវបានភ្ជាប់ទៅនឹងដែនម៉ាញ៉េទិច របស់ Ganymede ក្នុងល្បឿនរហូតដល់ ៥០ គីឡូម៉ែត្រក្នុងមួយវិនាទី។

រលកវិទ្យុដែលត្រូវបានរកឃើញ ជាការបំភាយរបស់រលកវិទ្យុ Decametric (decametric radio emission) ដែលត្រូវបានគេស្គាល់ថាជាបណ្តាញវ៉ាយហ្វាយ (Wi-Fi) មូលហេតុនៃរលកខាងលើ គឺចេញមកពីលំយោលនៃភាគល្អិតអេឡិចត្រុង មិនមែនជាមនុស្សក្រៅភពទេ ។

បេសកកម្មសំខាន់នៃការស៊ើបអង្កេតរបស់យាន Juno គឺដើម្បីសិក្សាពីប្រភពដើមនិងការវិវត្តរបស់ភពព្រហស្បតិ៍ ខណៈពេលដែលការរកឃើញរលកវិទ្យុពីភពព្រហស្បតិ៍ វាបានកើតឡើងជាលើកដំបូងចាប់តាំងពីឆ្នាំនេះ  ក្នុងរយៈពេល ៦៦ ឆ្នាំចុងក្រោយ ទន្ទឹមនឹងនោះតារាវិទូបានតាមដានរលកទាំងនេះបន្តទៅទៀត ៕