ក្នុងអំឡុងពេលខែរងា ហេតុអ្វីបានជាមនុស្សមួយចំនួនមានអាការៈដូចជាមានចរន្តអគ្គិសនីស្ថិតិ

128

វេជ្ជបណ្ឌិតរោគសើស្បែកបានឱ្យដឹងថា មនុស្សដែលមានស្បែកស្ងួតអាចបង្កើតអេឡិចត្រូម៉ាញ៉េទិចងាយជាងធម្មតា។ ការកាន់ចាប់វត្ថុមួយចំនួនអាចបង្កឱ្យមានអាការៈ “ឆក់” ប៉ុន្តែវាមិនមានគ្រោះថ្នាក់ទេ។ ហើយខាងក្រោមនេះគឺជាមូលហេតុនិង វិធីការពារចរន្តអគ្គិសនីស្ថិតិ (ចរន្តអគ្គិសនីចេញពីក្នុងខ្លួន) អំឡុងពេលមានអាកាសធាតុត្រជាក់បាន ។

អំឡុងពេលអាកាសធាតុត្រជាក់នេះ មនុស្សជាច្រើននឹងមានបញ្ហាចរន្តអគ្គិសនីស្ថិតិ មិនថាពួកគេចាប់កាន់អ្វីទេ ពួកគេនឹងមានការអាការៈឆក់ មិនថាជាការចាប់កាន់សោទ្វារដៃ បង្កាន់ដៃជណ្តើរ ឬសូម្បីតែចាប់ប៉ះអ្នកនៅជុំវិញខ្លួន ក៏អាចទទួលអារម្មណ៍ថាឆក់បានដែរ ហើយអ្វីដែលកើតឡើងនេះហៅថា អគ្គិសនីស្ថិតិ (static electricity shock)។

មូលហេតុ៖ 

ចរន្តអគ្គិសនីស្ថិតិបណ្តាលមកពីកំលាំងកកិត ឧទាហរណ៍យើងពាក់អាវហើយដើរគ្រវីដៃទៅមក ដូច្នេះវាធ្វើឱ្យស្បែកនិងអាវរបស់យើងកកិតគ្នា ដែលការកកិតរវាងសារធាតុផ្សេងៗគ្នា នឹងធ្វើឱ្យបន្ទុកអគ្គីសនីមិនមានតុល្យភាពរវាងបង្គោលវិជ្ជមាននិងអវិជ្ជមាន ហើយអ៊ីយ៉ុងអគ្គិសនីផ្ទេរបានយ៉ាងល្អនៅក្នុងស្ថានភាពខ្យល់ស្ងួត កត្តានេះហើយបានជាមនុស្សស្បែកស្ងួតអាចកើតបញ្ហានេះងាយជាងធម្មតា នៅពេលយើងទៅចាប់វត្ថុលោហៈ ឬរបស់ផ្សេងៗ អាចបណ្តាលឱ្យមានចរន្តអគ្គិសនីស្ថិតិ ។

ការកើតឡើងនៃចរន្តអគ្គិសនីស្ថិតិ មានវិធីការពារបានដូចជា ៖

១. ព្យាយាមការពារស្បែកមិនឱ្យស្ងួត ដោយការផឹកទឹកឱ្យបានច្រើន ឬលាបឡេដែលមានសំណើម ។
២- យកគ្រឿងអលង្ការ ឬកូនសោទៅប៉ះវត្ថុដែលអ្នកចង់ចាប់ជាមុនសិន ដើម្បីផ្ទេរបន្ទុកអគ្គីសនី បន្ទាប់មកចាំប្រើដៃចាប់ ។

៣. កុំស្លៀកសម្លៀកបំពាក់រោមសត្វ ក្រណាត់សំយោគ ឬសាច់ប៉ូលី (polyester) ដោយសារតែក្រណាត់ទាំងនេះងាយនឹងឆ្លងចរន្តអគ្គិសនី គួរជ្រើសរើសសម្លៀកបំពាក់ប្រភេទសាច់ក្រណាត់កប្បាស ។

៤.ពាក់ស្បែកជើងទ្រាប់ជើង ឬស្រោមជើងកប្បាស នឹងអា កាត់បន្ថយលំហូរនៃបន្ទុកចរន្តអគ្គីសនីបាន ។

៥. ឬក្នុងអំឡុងពេលរដូវរងារគួរប្រើម៉ាស៊ីនបាញ់ចំហាយទឹក ដើម្បីជួយឱ្យអាកាសធាតុនៅក្នុងបន្ទប់មិនស្ងួតខ្លាំង ៕