
អាមេរិក៖ មានប្រកាសចាប់ខ្លួនជនខិលខូចដែលបានសរសេរពាក្យថា “Trump” នៅលើខ្លួនសត្វដំរីទឹក Manatee ដោយមានរង្វាន់លើកទឹកចិត្តចំនួន ៥០០០ ដុល្លារ ។
ដំរីទឹកមួយក្បាលនេះរស់នៅក្នុងទន្លេមួយក្នុងរដ្ឋផ្លរីដា ជាកន្លែងដែលវាត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យមុន។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានចុះផ្សាយឃ្លីបវីដេអូរបស់ដំរីទឹក ដែលមានអក្សរថា “Trump” នៅចំកណ្តាលខ្លួន។ មជ្ឈមណ្ឌលជីវសាស្ត្រចម្រុះ (Center for Biological Diversity) បានផ្តល់ប្រាក់ចំនួន ៥,០០០ ដុល្លារសម្រាប់អ្នកដែលចាប់ជនល្មើសបាន។
សត្វដំរីទឹក Manatee គឺជាសត្វនៅក្រោមការការពាររបស់សហរដ្ឋអាមេរិក ហើយរាល់អ្នកយាយីសត្វដំរីទឹក នឹងត្រូវផាកពិន័យប្រាក់រហូតដល់ ៥,០០០ ដុល្លារ និងជាប់ពន្ធនាគារ ១ ឆ្នាំ។ ចំណែកឯចំនួនសត្វដំរីទឹក Manatee ដោយប្រមាណជា ៦.៣០០ ក្បាល នៅរដ្ឋផ្លរីដាសព្វថ្ងៃ (នៅឆ្នាំ ១៩៩១ ដែលមានត្រឹមតែ ១.២៦៧ នាក់) ។
ដំរីទឹក Manatee ឬ Manatee Sea cow គឺជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ រស់នៅក្នុងទឹកទំហំធំ ជាសត្វក្នុងត្រកូល Trichechidae វាមានលក្ខណៈខុសពីពូជ Dugongidae ដោយកន្ទុយរបស់ដំរីទឹក Manatee មានរាងសំប៉ែតមូល រីឯកន្ទុយរបស់ដំរីទឹកទូទៅមានរូបរាងស្រដៀងត្រីផ្សោត ។ ដំរី Manatee គឺជាសត្វស៊ីរុក្ខជាតិជាចំណី ហើយពួកវាភាគច្រើននឹងរកចំណីនៅតំបន់ទឹករាក់ ឬអាចនឹងចូលទៅរកចំណីនៅទន្លេទឹកសាប ឆ្ងាយពីសមុទ្រ ៣០០ គីឡូម៉ែត្រ ។
រីឯជម្រករបស់ដំរីទឹក Manatee គឺនៅតំបន់ឆ្នេរសមុទ្រទឹករាក់អាមេរិកខាងជើង អាមេរិកកណ្តាល អាមេរិកខាងត្បូង និងសមុទ្រការ៉ាប៊ីន រកឃើញច្រើនក្នុងតំបន់ទឹកក្តៅនៅរដ្ឋផ្លរីដា ៕
សូមទស្សនាវីដេអូខាងក្រោម៖