លោក Trump និងលោក Pence បានចូលរួមប្រជុំជាមួយក្រុមអ្នកប្រជាធិបតេយ្យនៅការិយាល័យ Oval

77

វ៉ាស៊ីនតុន៖ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា លោកត្រាំ និងអនុប្រធានាធិបតីរបស់គាត់លោក Mike Pence បានចូលរួមនៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃចន្ទ ទី ១១ ខែមករា ឆ្នាំ២០២១ នៅក្នុងការិយាល័យ Oval Office។ នៅពេលនោះក្រុមអ្នកប្រជាធិបតេយ្យជំរុញឱ្យលោក Pence ដកប្រធានាធិបតីរបស់ខ្លួនចេញពីតំណែងក្រោយពីមានទង្វើប្រកបដោយភាពមិនសមរម្យកាលពីថ្ងៃពុធ។ អ្នកទាំងពីរបានពិភាក្សាគ្នាជាលើកដំបូងចាប់តាំងពីមានព្រឹត្តិការណ៍ នៃការវាយលុកទៅលើវិមានកាពីតូលកាលពីសប្តាហ៍មុន។ ប៉ុន្តែលោកត្រាំនៅតែមិនមានឆន្ទៈលាឈប់ពីមុខតំណែងមុនអាណត្តិរបស់ខ្លួនដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ២០ ខែមករា ២០២១។

មន្ត្រីរូបនោះបានបង្ហាញថា លោក Pence ក៏មិនចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ២៥ ដើម្បីដកលោកត្រាំ ខណៈដែលក្រុមអ្នកប្រជាធិបតេយ្យកំពុងទាមទារ។ លោកត្រាំ និងលោក Pence បានបញ្ជាក់ជាថ្មីថា អ្នកដែលបំពានច្បាប់ និងបើកការវាយលុកលើវិមានកាពីតូលកាលពីសប្តាហ៍មុន មិនតំណាងឱ្យចលនាអាមេរិកដំបូងដែលគាំទ្រដោយជនជាតិអាមេរិកចំនួន ៧៥ លាននាក់នោះទេ។ អ្នកទាំងពីរបានសន្យាបន្តការងារនេះសម្រាប់ពេលដែលនៅសេសសល់របស់ពួកគេ។ សភាតំណាងរាស្រ្តគ្រោងនឹងបោះឆ្នោតនៅល្ងាចថ្ងៃអង្គារ លើសេចក្តីសម្រេចចិត្តមួយ ដែលអំពាវនាវឱ្យលោក Pence ធ្វើវិសោធនកម្មលើកទី ២៥ ចំណែកឯលោកស្រី Pelosi នឹងផ្តល់ពេលវេលា ២៤ ម៉ោងដើម្បីពួកគេធ្វើការសម្រេចចិត្តមុនពេលឆ្លើយតប។លោកស្រីបាននិយាយថា ក្រុមអ្នកប្រជាធិបតេយ្យនឹងបន្តការចោទប្រកាន់ទៅលើលោកត្រាំពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការបះបោរក្នងតួនាទីរបស់ខ្លួននាហេតុការណ៍ឯវិមានកាពីតូលកាលពីថ្ងៃពុធដោយអ្នកគាំទ្ររបស់គាត់។ នៅក្នុងសុន្ទរកថាទាំងខឹង មុនពេលវាយប្រហារលោកត្រាំបានទទូចដល់អ្នកគាំទ្ររបស់ខ្លួនឱ្យដង្ហែក្បួនទៅកាន់វិមានកាពីតូល និងទាមទារឱ្យលោក Pence ដែលកំពុងដឹកនាំការប្រជុំសភាដើម្បីរួមគ្នារារាំងលើជ័យជម្នះរបស់លោកប៊ីដិន។ លោក Pence បានបដិសេធ ហើយបន្តប្រកាសដល់សមាជិកសភាលោកត្រាំ និងការចាញ់របស់ត្រាំចំពោះលោក Biden និងលោកស្រី Kamala Harris។ អ្នកគាំទ្ររបស់លោកត្រាំមួយចំនួនខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ Pence ហើយត្រូវបានក្រុមបាតុករស្រែកដាក់គាត់ថា “លោក Pence គួរតែព្យួរក”៕ ប្រភព៖​ CNA