ព្រះបរមរាជវាំងបង្ហាញរូបភាពព្រះមហាក្សត្រថៃ និងមហេសីបានទៅទស្សនាព្រមទាំងបោសសំអាតពន្ធនាគារ

109

ទីក្រុងបាងកក៖ ព្រះបរមរាជវាំងរបស់ប្រទេសថៃបានបញ្ចេញរូបថតព្រះមហាក្សត្រ Maha Vajiralongkorn ដែលកំពុងធ្វើទស្សនកិច្ចនៅពន្ធនាគារជាមួយព្រះនាង Sineenat Wongvajirapakdi ខណៈដែលរាជវង្សានុវង្សបានបង្ហាញមុខជាសាធារណៈ បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំទាមទារឱ្យមានកំណែទម្រង់រាជាធិបតេយ្យ។ នៅក្នុងព្រឹត្តិប័ត្ររាជវាំងនៅតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជនកាលពីថ្ងៃសៅរ៍ ទី ៩ ខែមករាព្រះនាង Sineenat បានវិលត្រឡប់មកកាន់តំណែងកាលពីឆ្នាំមុនវិញ បន្ទាប់ពីមានភាពអាម៉ាស់ដោយការដកហូតតំណែងរបស់ព្រះនាង។

ព្រះនាង និងព្រះអង្គបានថតរូបនៅខណៈពេលសម្អាតកម្រាល និងថ្លែងទៅកាន់ក្រុមមន្រ្តីក្នុងអំឡុងពេលពីរខែចុងក្រោយកាលពីឆ្នាំ ២០២០ ហើយទ្រង់បានប្រទានបទសម្ភាសន៍ជាមួយអ្នកទោសស្តីអំពីអត្ថប្រយោជន៍មួយចំនួននៃគម្រោងផងដែរ។ ការបង្ហាញខ្លួនបែបនេះបានក្លាយជារឿងធម្មតាចាប់តាំងពីព្រះមហាក្សត្របានវិលត្រឡប់មកកាន់ប្រទេសថៃវិញជាមួយមហាក្សត្រី Suthida នៅពេលមានបាតុកម្មដែលមិនធ្លាប់មានពីមុនមកបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបរាជានិយម និងការបង្ខំឱ្យនាយករដ្ឋមន្រ្តីដែលគាំទ្រដោយយោធាលាលែងពីតំណែង។

ការទាមទារអោយមានការទម្លាក់លោកនាយករដ្ឋមន្រ្តីប្រាយុធចានអូចា និងការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រដែលបានពង្រីកកាលពីពេលថ្មីៗ។ មន្ត្រីព្រះបរមរាជវាំងមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការធ្វើបាតុកម្មរាប់ខែ ដែលពាក់ព័ន្ធទៅនឹងបន្ទូលរបស់ទ្រង់ទៅកាន់ក្រុមបាតុករថា យើងស្រឡាញ់ពួកគេដូចៗគ្នាតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ ៤។ បន្ទាប់ពីត្រឡប់មកពីអឺរ៉ុប ជាកន្លែងដែលទ្រង់បានចំណាយពេលជាច្រើនកាលពីឆ្នាំ ២០២០។ ព្រះអង្គ ព្រះមហេសី និងបុត្រីរបស់ទ្រង់បានចេញដំណើរទៅទស្សនានៅជុំវិញប្រទេសថៃ។

ដោយពេលខ្លះព្រះអង្គ បានថតរូប Selfie និងចុះហត្ថលេខាលើរូបថតជាដើម។ ព្រះនាង Sineenat អាយុ ៣៥ ឆ្នាំក៏បានចូលរួមព្រឹត្តិការណ៍មួយចំនួនផងដែរ។ បន្ទាប់ពីការឡើងគ្រងរាជ្យរបស់ព្រះអង្គនៅឆ្នាំ ២០១៩ ព្រះមហាក្សត្របានប្រគល់ឋានៈដល់ព្រះនាង ដែលអតីតជាគិលានុបដ្ឋាយិកាឡើងវិញ ក្រោយពីបានដកហូតតំណែងរបស់ព្រះនាងលើភាពមិនស្មោះត្រង់តាមសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីពេលនោះដោយបានពិពណ៌នាថា ជាគូប្រជែងជាមួយព្រះមហាក្សត្រិយានី។ តំណែងដែលបានប្រគល់ឡើងវិញកាលពីខែកញ្ញា ឆ្នាំ២០២០ ហើយនាងត្រូវបានប្រកាសជាសាធារណៈថា គ្មានការដកតំណែងទៀតទេ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ៕ ប្រភព៖ AsiaOne