ការសិក្សាបាននិយាយពីអ្វីខ្លះ? ចំពោះការកុហកដែលកើតមាននៅក្នុងការសម្ភាសន៍ការងារ

តើបទសម្ភាសន៍ការងារជាការហ្វឹកហាត់បោកប្រាស់មែនទេ? គ្រូបង្វឹកអាជីព និងអ្នកស្រាវជ្រាវដែលធ្លាប់មានបទពិសោធន៍បាននិយាយថា ជាការពិត។ ប្រាកដណាស់ គ្មានអ្វីប្លែកនោះទេ វាប្រៀបដូចជា ក្មេងៗដែលព្យាយាមកុហកលោកយាយរបស់ខ្លួនដើម្បីបាននូវស្ករគ្រាប់ ឬកាដូដែលខ្លួនចង់បាន។

Robert Feldman សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចិត្តសាស្ត្រ និងវិទ្យាសាស្រ្តខួរក្បាលនៅសាកលវិទ្យាល័យ Massachusetts Amherst និយាយថា បទសម្ភាសន៍ការងារគឺនឹងបន្ថែមភាពរឹងមាំ។

គាត់មានប្រសាសន៍ថា“ ពាក្យកុហកនៅក្នុងបទសម្ភាសន៍វាបានក្លាយទៅជាភាពសាមញ្ញរបស់អ្នកធ្វើការ” ។ ជាទូទៅពួកអ្នកសម្ភាសន៍តែងតែសួរនៅសំណួរមួយចំនួនដែលទាក់ទងនឹងការងារចាស់ដូចជា “ហេតុអ្វីបានជាអ្នកឈប់ពីការងារចាស់?”។ មនុស្សមួយចំនួនបានឆ្លើយថា ដោយសារតែប្រាក់ខែ ឯមួយចំនួនទៀតក៏នឹងឆ្លើយថា ដោយសារតែបរិយាកាសក្នុងការងារ”។ ការឆ្លើយរបស់ពួកគេគឺដើម្បីបានទទួលនូវទំនុកចិត្តពីក្រុមហ៊ុនដើម្បីឲ្យពួកគេបានចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនទាំងនោះ។ ភាគច្រើននៃអ្នកដែលមកសម្ភាសន៍តែងតែអួតអំពីចំណេះដែលខ្លួនមាន។ មួយចំនួននៅពេលដែលពួកគេបានជាប់នៅក្នុងការងារបែរជាធ្វើការមិនកើត។ វាប្រៀបដូចជា គូស្រករមួយចំនួននៅពេលមិនទាន់បានគ្នាជាប្ដីប្រពន្ធតែងតែធ្វើចរិតល្អ ធ្វើរឿងល្អ តែដល់ពេលជាប្ដីប្រពន្ធអ្វីដែលមិនល្អក៏នឹងចេញមកទាំងអស់។ ភាគច្រើនក្រុមហ៊ុនតែងតែចង់បានភាពស្មោះត្រង់ ប៉ុន្តែមនុស្សទាំងនោះមួយចំនួននឹងមិនមានឱកាសជាប់ឡើយ។

តាមការសិក្សាបានឲ្យដឹងថា អ្នកដែលធ្វើបទសម្ភាសន៍ស្ទើរតែ ៨០ភាគរ​យបាននិយាយបំផ្លើសការពិត និងមួយចំននួនទៀតបាននិយាយដោយលំអៀងយកល្អ។ តាមការដានជាមួយបទសម្ភាសន៍ការងារមួយភាគត្រូវបានប្រឌិត បំផ្លើស បង្វែងការបំភាន់ការបកស្រាយដោយបកស្រាយខុស និងការភូតកុហកមួយចំនួនចេញពីភាគីទាំងពីរ។