យល់ដឹងអំពីកម្មវិធីកំចាត់មេរោគ និងតម្រូវការ

ការមកដល់នៃបច្ចេកវិទ្យាអ៊ីនធើណែតបានប្រែក្លាយកុំព្យូទ័រទៅជាទីតាំងប្រយុទ្ធប្រឆាំងជាមួយមេរោគឥតស្រាកស្រាន្ត។ នៅពេលដែលអ្នកបើកសារជនអនាមិក ឬទាញយកម្មវិធីពុំស្គាល់ប្រភពដោយពុំបានពិចារណាល្អិតល្អន់ នោះដូចជាអ្នកបានបើកឳកាសឲ្យមេរោគចូលមកបំផ្លាញឯកសារដូច្នេះដែរ។

ជាក់ស្ដែងប្រសិនបើកុំព្យូទ័ររបស់អ្នកកំពុងតែឆ្លងមេរោគ បើទោះជាអ្នកទាញយកកម្មវិធីកំចាត់មេរោគមកដំឡើងក៏វានៅតែពិបាកស្រោចស្រង់។​ បច្ចុប្បន្នត្រូវបានគេដឹងថា មានមេរោគនៅក្នុងប្រព័ន្ធអ៊ីនធើណែតប្រមានជា ២៧ លានមេរោគផ្សេងៗគ្នា ហើយពួកវាលុកលុយក្នុងកុំព្យូទ័ររាល់ថ្ងៃ។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា មានមេរោគថ្មីចំនួន ៧៤០០០ បានកាន់កាប់កុំព្យូទ័ររាល់ថ្ងៃ។ ជាលទ្ធផសដើម្បីរកកម្មវិធីមកកំចាត់មេរោគទាំងនេះឲ្យមានប្រសិទ្ធភាពមានការពីបាក។ ដូច្នេះតើអ្នកគួរតែមានកម្មវិធីកំចាត់មេរោគ ហើយកម្មវិធីនេះការពារកុំព្យូទ័ររបស់អ្នកដោយរបៀបម៉េច?

កម្មវិធីកំចាត់មេរៅគធ្វើការដោយស្វ័ប្រវត្តិ

ជាទូទៅកម្មវិធីកំចាត់មេរោគនឹងធ្វើការដោយខ្លួនវានៅពេលដែលអ្នកដំណើរការកុំព្យូទ័រ ហើយវានឹងស្វែងរកប្រភេទឯកសារមេរោគលាក់មុខដោយស្វ័យប្រវត្តិ។ បន្ទាប់មកពេលដែលវាបានរកឃើញឯកសារណាមួយដែលមិនប្រក្រតី វានឹងជូនដំណឹងដល់អ្នក ហើយប្រាប់នូវប្រភេទមេរោគ និងកំរិតរបស់មេរោគទៅអ្នក។ អ្នកនឹងងាយស្រួលក្នុងការពិចារណាថា ត្រូវលុបវា ឬក៏អត់?

ជំរើសសម្រាប់កម្មវិធីកំចាត់មេរោគ

បច្ចុប្បន្នកម្មវិធីកំចាត់មេរោគត្រូវបានគេបែងចែកទៅតាមតម្រូវការរបស់អ្នក និងដើម្បីកាត់បន្ថយតម្លៃដែលអតិថិជនអាចទទួលយកបាន។ តម្លៃកម្មវិធីកំចាត់មេរោគជាមធ្យមតម្លៃពី ៣០ដុល្លា ទៅ៥០ដុល្លា ហើយសម្រាប់ស្ថាប័ណក្រុមហ៊ុនធំៗដែលមានឯសារសំខាន់ៗ និងតម្រូវការក្នុងការស្វែងរកឯកសារនៅលើអ៊ីនធើណែតគួរប្រើតម្លៃចាប់ពី ៤០ដុល្លា ទៅ ៨០ដុល្លា។ ប៉ុន្តែប្រសិនបើក្រុមមិនបានចំណាយថវិការដល់អ្នកក្នុងការទិញកម្មវិធីកំចាត់មេរោគទេ អ្នកក៏អាចមានជម្រើសនៃការការពារផងដែរ។

អ្នកអាចប្រើកម្មវិធីកម្ចាត់មេរោគដូចជា Panda cloud ឬក៏ AVG ក្រុមហ៊ុនទាំង២បានផ្ដល់ការចាប់មេរោគដោយមិនគិតថ្លៃ។

CREATOR: gd-jpeg v1.0 (using IJG JPEG v80), quality = 82

បរិបទបច្ចេកវិជ្ចាត្រូវបានផ្លាស់ប្ដូរ

បើអ្នកជាមនុស្សដែលស្រាវជ្រាវរុករកឯកសារច្រើននៅលើអ៊ីនធើណែត អ្នកត្រូវតែប្រាកដថា ឯកសារទាំងនោះមានសុវត្ថិភាព ឬអ្នកមានកម្មវិធីកំចាត់មេរោគរួចហើយ។ កាលពីមុនអ្នកប្រើផលិតផល Mac និង Apple មានអារម្មណ៍ថា ពួកគេមិនចាំបាច់ការពារពីមេរោគលើអ៊ីនធើណែតនោះទេ។ ប៉ុន្តែក្នុងរយៈ ពីរ បីឆ្នាំកន្លងមក អ្នកប្រើប្រាស់ Mac ក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចកុំព្យូទ័រដែលដំណើរការដោយ Windows ដែរ។

សូមកុំចំណាយពេលផ្ដោតទៅលើមេរោគខ្លាំងពេកវិធីដ៏ល្អអ្នកអាចជ្រើសរើសយកកម្មវិធីកំចាត់់មេរោគប្រភេទណាមួយទៅតាមតម្រូវការរបស់អ្នក។