ស្វាមីនិងភរិយាជនជាតិជប៉ុនតែងខ្លួនជាតុក្កតាភ្លោះ បែងចែកមិនដាច់ថានរណាជាប្តី នរណាជាប្រពន្ធឡើយ (មានរូបភាព)

122

អាចចាត់ទុកថាពួកគេគឺជា គ្រួសារត្រកូលតុក្កតាពិតមែន (Cosplay) សម្រាប់ឪពុកជនជាតិជប៉ុនឈ្មោះ Mikan (ikan かんくん) ដែលតែងតែនាំភរិយា និងកូនប្រុសរបស់គាត់ចេញទៅក្រៅដើម្បីតែងខ្លួនជាតួអង្គតុក្កតាដ៏ស្រស់ស្អាត។

មនុស្សជាច្រើនមានការភាន់ច្រលំដោយសារតែពួកគេមិនអាចបែងចែកបានថា នរណាជានរណា?

ហើយស្នាដៃតុក្កតាចុងក្រោយរបស់គាត់ជាមួយភរិយាអាចនិយាយបានថា មានមនុស្សជាច្រើនមានការភាន់ច្រឡំ ពេលដែលអ្នកទាំងពីរស្លៀកពាក់ជាកូនភ្លោះគួរឱ្យស្រលាញ់ ជាអង្គក្នុងភាពយន្តគំនូរជីវចលរឿង Re: ZERO ។

តើបងប្អូនមិត្តអ្នកអាន អាចបែងចែកបានទេ?

រូបភាពដែលបានឃើញនៅទីនេះគឺតួអង្គ “រ៉េម” (សក់ពណ៌ខៀវ) ការសម្តែងនិង ‘រ៉ែម’ (សក់ពណ៌ផ្កាឈូក) ដែលជាកូនភ្លោះប្រភេទ Kawaii ។

សូមបង្ហាញចម្លើយ! ម្នាក់នេះគឺជា Mikan (ប្តី)

ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នោះគឺអ្នកទាំងពីរអាចដើរតួអង្គទាំងពីរបានយ៉ាងពិតប្រាកដទាំង ២ នាក់ ហើយកាន់តែអស្ចារ្យនោះគឺ មនុស្សគ្រប់គ្នាមិនអាចបែងចែកបានថា នរណាជា Mikan (ប្តី) ហើយនរណាជាប្រពន្ធឱ្យប្រាកដ?

ចំណែកម្នាក់នេះគឺជា ប្រពន្ធ

ទោះបីជាមនុស្សជាច្រើនមិនអាចបែងចែកបានមែន ប៉ុន្តែកូនប្រុសរបស់ពួកគេបានបែងចែកបានថា នរណាជាឪពុក នរណាជាម្តាយបានយ៉ាងងាយ។

Mikan:“ តើនេះជានរណា?”
កូនប្រុស: “ប៉ានិងម៉ាក់” ។

Mikan: “អស្ចារ្យ! តើនរណាជាឪពុករបស់កូន?”

កូនប្រុស: “សក់ពណ៌ខៀវគឺជាប៉ា ហើយសក់ពណ៌ផ្កាឈូកគឺជាម៉ាក់របស់ខ្ញុំ”

ហើយមុននេះពួកគេក៏ធ្លាប់បានចែករំលែកការតែងខ្លួន cosplay ជាច្រើនផងដែរ ៖