អូស្រ្តាលីបានប្ដេចជ្ញាចិត្តទៅលើគំរោងកាត់បន្ថយការបំភាពឧស្ម័នផ្ទះកញ្ចក់ពី ៥០% មកត្រឹមតែ ២៨ភាគរយនៅឆ្នាំ២០៣០

304

ទីក្រុងស៊ីដនី៖ នៅក្នុងពេលឥឡូវខ្យល់ និងពន្លឺព្រះអាទិត្យបានដើរតួយ៉ាងសំខាន់ជាប្រភពទាញយកអគ្គិសនីជំនាន់ថ្មី ដែលមានតម្លៃថោកជាងធ្យូងថ្មហើយអាចសន្សំប្រាក់ចំណេញលើសេវាថែទាំបានច្រើន។ ប្រសិនបើស្ថានីយ៍ថាមពលដើរដោយធ្យូងថ្មត្រូវបិទ តើអូស្រ្តាលីនឹងគ្រប់គ្រងស្ថានភាពបានយ៉ាងដូចម្តេច? សម្រាប់មូលហេតុដែលយើងត្រូវនិយាយគឺតួនាទីរបស់រដ្ឋាភិបាល ដែលធានារាល់ការខ្វះខាតថាមពលប្រើប្រាស់ដោយជៀសវាងការដំឡើងថ្លៃ។ ប្រសិនបើប្រទេសនេះបិទឧស្សាហកម្មធ្យូងថ្មដូចការលើកឡើងខាងលើ កម្មករ និងសហគមន៍នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះអូស្ត្រាលីបានប្តេជ្ញាចិត្តថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៣០ ឱ្យនៅត្រឹមតែ ២៦ ទៅ ២៨ ភាគរយពោលគឺទាបជាងឆ្នាំ ២០០៥។

យ៉ាងហោចណាស់ ៥០ ភាគរយនៃឧស្ម័នផ្ទះកញ្ចក់ នឹងភាយចេញពីស្ថានីយ៍ថាមពលធ្យូងថ្មនាឆ្នាំ ២០៣០ ប៉ុន្តែអូស្រ្តាលីបានប្តេជ្ញាចិត្តនៅលើឆាកអន្តរជាតិថា នឹងកាត់បន្ថយការបំភាយនេះ។ បច្ចុប្បន្ននេះយើងត្រូវចំណាយច្រើន ហើយត្រូវសិក្សាឲ្យបានច្បាស់ពីលទ្ធផលដែលនាំឲ្យមិនមានហានិភ័យខ្ពស់ក្នុងការផ្គត់ផ្គង់ និងតម្លៃ។ ក្រុមប្រឹក្សាសន្តិសុខថាមពលអូស្ត្រាលីកំពុងពិចារណាលើយន្តការនានា ដែលជួយសម្រួលដល់ការផ្លាស់ប្តូរថាមពលធ្យូងថ្មទៅជាថាមពលកកើតឡើងវិញផ្សេងទៀត។ភាពជាអ្នកដឹកនាំថ្នាក់ជាតិ និងកំណែលម្អគោលនយោបាយដោយប្រុងប្រយ័ត្នគឺតម្រូវឱ្យប្រតិបត្តិកររោងចក្រធ្យូងថ្មលើទីផ្សារសេរី ហើយធានានូវភាពប្រាកដប្រជានៃផលប្រយោជន៍ខ្ពស់ដល់វិនិយោគិន អ្នកប្រើប្រាស់ កម្មករ និងសហគមន៍ជាដើម។ ការបិទស្ថានីយមុនៗនៅភាគខាងត្បូងប្រទេសអូស្រ្តាលីកាលពីឆ្នាំ ២០១៦ និងស្ថានីយ៍ថាមពល Victoria នៅ Latrobe Valley កាលពីឆ្នាំ ២០១៧​ បានផ្ដល់បញ្ហាយ៉ាងច្រើនដូចដែលបានបង្ហាញនៅខាងលើ។ ដោយសារតែការបិទរោងចក្រធ្យូងថ្មកាលពីខែមីនាឆ្នាំ ២០១៧ បានធ្វើឲ្យតម្លៃអគ្គិសនីជាមធ្យមរបស់ Victoria បានកើនឡើងពី ១៩០០០០ ដល់ ៣២០០០០ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង(MWh) ដែលវាជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល វិនិយោគិន អ្នកប្រើប្រាស់ កម្មករ និងសហគមន៍។

ទីផ្សារការតម្រូវឱ្យមានការផ្តល់ដំណឹងជាមុនលើការផ្អាក ឬបញ្ឈប់ឧស្សាហកម្មធ្យូងថ្ម ដើម្បីធានាឲ្យមាននិរន្តភាពជំនួសលើហេដ្ឋារចនាសម្ព័ន្ធថ្មី។ បណ្តាលប្រទេសជាច្រើនបានប្រឆាំងនឹងគម្រោងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការបំភាយឧស្ម័នពុល ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប៉ុន្តែរដ្ឋាភិបាល Abbott នៅឆ្នាំ ២០១៤ បានដាក់ចេញនូវផែនការធ្វើពាណិជ្ជកម្មលើការបំភាយឧស្ម័នរួមជាមួយមូលនិធិកាត់បន្ថយការបញ្ចេញឧស្ម័នចំនួន ២,៥ ពាន់លានដុល្លារ ដែលរដ្ឋាភិបាល Morrison បានបដិសេធកាលពីឆ្នាំ ២០១៩ ក្នុងនាមជាមូលនិធិដំណោះស្រាយអាកាសធាតុ…៕ Big News Network.com