និយ័តករចិនព្យាយាមជំរុញឲ្យលោក ជែកម៉ា ផ្ដល់ទិន្នន័យអតិថិជនក្រុមហ៊ុន អាន ដល់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធ និងគិតថា វាជាទិន្នន័យផ្ទាល់របស់ក្រុមហ៊ុន

ប្រទេសចិន៖ ថ្មីៗនេះ និយ័តករចិនបានព្យាយាមឲ្យលោក ជែកម៉ា ផ្ដល់ទិន្ន័យឥណទានអតិថិជនក្រុមហ៊ុន អានដល់ខ្លួន។ បើទោះជាលោក ជែកម៉ា បានបន្ទន់ឥរិយាបទ និងតវ៉ាតិចតួចក៏ដៅយក៏និយ័តករចិន មិនបានអើពើនោះទេ ដោយពួកគេចាត់ទុកថា លោក ម៉ា កំពុងតែធ្វើការប្រកួតប្រជែងមិនស្មើភាពទៅនឹងមុខជំនួញផ្សេងៗទៀតដូចក្រុមហ៊ុនរបស់លោក។ ប្រធានាធិបតីចិនលោក ស៊ីជិនពិន បានមានប្រសាសន៍ថា ក្រុងប៉េកាំងមានការព្រួយបារម្ភចំពោះអ្នកជំនួញរូបនេះដែលយកចិត្តទុកដាក់តែទៅលើទ្រព្យសម្បត្តិជំនួញជាជាងរដ្ឋ។

 

សូមបញ្ជាក់ថា ក្រុមហ៊ុន អាន បានបង្កើតកម្មវិធីមួយឈ្មោះថា Alipay ដែលបានរក្សាទុកនូវទិន្នន័យអតិថិជនដូចជា ការចំណាយ ការខ្ចីប្រាក់របស់អតិថិជន និងប្រវត្តិនៃវិក័យប័ត្រ ព្រមទាំងការទូទាត់ប្រាក់កម្ចី។ ដោយភាពងាយស្រួលរបស់កម្មវិធីនេះក្រុមហ៊ុន អាន បានផ្ដល់ប្រាក់កម្ចីដល់ប្រជាជនរហូតដល់កន្លះលាននាក់ និងមានធនាគារពាណិជ្ជកម្មជាដៃគូប្រហែល ១០០ ដើម្បីផ្គត់ផ្គងថវិការ ហើយក្រុមហ៊ុន អាន បានដើរតួជាឈ្មួញកណ្ដាល។

ប្រជាជនដែលដឹងអំពីបញ្ហានេះបាននិយាយថា ការផ្ដល់ទិន្នន័យរបាយការណ៍ឥណទានរបស់ក្រុមហ៊ុន អាន ដើម្បីឲ្យធនាគារកណ្ដាល ធនាគារប្រទសចិនអាចគ្រប់គ្រងទិន្នន័យទូទាំងប្រទេស ហើយងាយស្រួលកំណត់ និងគ្រប់គ្រងចំណាត់ថ្នាក់ឥណនាប្រកបដោយប្រសិទ្ធភាព។ ប្រជាជនដដែលបានបន្តថា បើទោះបីជាលោក អាន ជាម្ចាស់ភាគហ៊ុនបានសហការជាមួយក្រុមហ៊ុនចិនធំៗចំនួន ៦ក៏ដោយក៏ទិន្នន័យមិនត្រូវបានប្រគល់ដល់ក្រុមហ៊ុ​នសហការនោះទេ។

ទីប្រឹក្សាគណៈកម្មាធិការក្រុមប្រឹក្សារដ្ឋនៃប្រទេសចិនដែលជាស្ថាប័នរដ្ឋាភិបាលកំពូលបាននិយាយថា“ ការចង់រក្សាសិទ្ធិផ្តាច់មុខទិន្នន័យគឺជាចំណុចសំខាន់ នៃបញ្ហានៅទីនេះ” ។

ក្រឡេកទៅមើលសហរដ្ឋអាមេរិកវិញ អ្នកតាក់តែងច្បាប់ក៏បានបង្កើនកិច្ចប្រឹងប្រែងដើម្បីបង្ក្រាបក្រុមហ៊ុន Big Tech ដោយលើកឡើងថា ក្រុមហ៊ុនជាច្រើនដូចជា Facebook Inc និង Google បានប្រើប្រាស់ទិន្នន័យមហាសាលរបស់ខ្លួនដើម្បីបង្ហាញសាច់ដុំដាក់គូប្រជែង។ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាទាំងអស់បដិសេធរាល់ការបំពានច្បាប់។

លោក ម៉ាទីនឆ័រម៉ាប៉ា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉េទ័រសុនសម្រាប់សេដ្ឋកិច្ចអន្តរជាតិដែលកំពុងសរសេរសៀវភៅអំពីវិស័យ fintech នៅប្រទេសចិនបានមានប្រសាសន៍ថា “ ការដែលបញ្ចេញទិន្នន័យឥណទានជាសាធារណៈជារឿងល្អ” ។

លោកម៉ា ជាសហគ្រិនជនជាតិចិនដែលត្រូវបានគេស្គាល់ច្រើនជាងគេជាមួយនឹងគំនិតច្នៃប្រឌិតដ៏ឆ្លាតវៃក្នុងប៉ុន្មានទសវត្សថ្មីៗនេះ លោកបានជួយរដ្ឋាភិបាលក្នុងវិធីផ្សេងៗជាច្រើនឆ្នាំកន្លងមក។ ក្រុមហ៊ុន Alibaba Group Holding Ltd ដែលជាក្រុមហ៊ុនអេឡិចត្រូនិចយក្សដែលគាត់បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ បានប្រើប្រាស់ប្រភពទិន្នន័យរបស់ខ្លួនដើម្បីជួយដល់អាជ្ញាធរក្នុងការតាមចាប់ខ្លួនជនសង្ស័យ ឧក្រិដ្ឋជន និងបំបិទសំឡេងអ្នកប្រឆាំង។ កម្មវិធីទូទាត់ប្រាក់ Alipay របស់ក្រុមហ៊ុន អាន មានមុខងារតាមដានទំនាក់ទំនងអតិថិជនដើម្បីជួយរដ្ឋាភិបាលទប់ទល់នឹងជំងឺរាតត្បាតឆ្លង។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកម៉ា បានប្រឆាំងនឹងការប៉ុនប៉ងធ្វើនិយ័តកម្មដើម្បីប្រែក្លាយទិន្នន័យឥណទានទៅជារបស់ផ្ទាល់ខ្លួនដែលគ្រប់គ្រងដោយក្រុមហ៊ុន អាន នេះបើយោងតាមមន្រ្តី និងទីប្រឹក្សារដ្ឋាភិបាលបានដឹងពីបញ្ហានេះ។

នៅឆ្នាំ ២០១៥ អាន់បានចាប់ផ្តើមប្រព័ន្ធដាក់ពិន្ទុឥណទានផ្ទាល់របស់ខ្លួនឯងដែលមានឈ្មោះថា Zhima Credit ដែលបានផ្តល់ចំណាត់ថ្នាក់ដល់បុគ្គល និងអាជីវកម្មខ្នាតតូចជាច្រើនដែលមិនបានបង្កើតប្រវត្តិឥណទាននៅក្រុមហ៊ុនផ្សេងទៀត។

បីឆ្នាំក្រោយធនាគារប្រជាជនចិនបានបង្កើតក្រុមហ៊ុនរាយការណ៍ឥណទានដោយខ្លួនឯងដែលមានឈ្មោះថា Baihang Credit។ គំនិតនេះបង្កើតឡើងដើម្បីឲ្យក្រុមហ៊ុនផ្សេងៗចែករំលែកទិន្នន័យអតិថិជនដែលអាចឲ្យស្ថាប័នហិរញ្ញវត្ថុអាចចូលមើល និងគ្រប់គ្រងដំណើរការសាច់ប្រាក់។ ប៉ុន្តែក្រុមហ៊ុន អាន បានបដិសេធមិនសហការដោយគិតថា ទិន្នន័យអតិថិជនទាំងនេះ ជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន អាន។ ក្រុមហ៊ុន អាន ជាក្រុមហ៊ុនដែលផ្ដល់ភាពស្មោះត្រង់ និងផ្ដល់រង្វាន់តាមពិន្ទុទៅលើក្រេឌីតនៃការបង់ប្រាក់ និងដាក់ប្រាក់របស់អតិថិជន។

ចាប់តាំងពីលោក ម៉ា បានធ្វើសន្ទរកថារិះគន់ទៅលើស្ថាប័ណរដ្ឋ និងធនាគារប្រជាជនចិន ពីពេលនោះមកមានការតាក់តែងច្បា់ប់ដើម្បិគៀបសង្កត់ទៅលើលោក ម៉ា និងដើម្បីពង្រឹងការគ្រប់គ្រងលើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយធនាគារប្រជាជនចិនអនុប្រធានរដ្ឋាភិបាលលោក Gongsheng បានរិះគន់ក្រុមហ៊ុន អាន យ៉ាងខ្លាំងចំពោះការប្រឆាំងនឹងតម្រូវការទាមទាររបស់ធនាគារជាតិ។

លោក ម៉ា មិនបានបង្ហាញខ្លួនជាសាធារណៈទេ ចាប់តាំងពីសុន្ទរកថាខែតុលា ឆ្នាំ២០២០មក។ ក្រុមហ៊ុន អាន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានកាត់បន្ថយផ្នែកខ្លះ នៃប្រតិបត្តិការរបស់ខ្លួន កាត់បន្ថយដែនកំណត់ឥណទានសម្រាប់អ្នកខ្ចីម្នាក់ៗ និងដកផលិតផលដាក់ប្រាក់តាមអ៊ិនធរណេតដែលធ្វើឲ្យនិយ័តករមានការខកចិត្ត។ ប្រភព៖ wsj.com