ប៉ូលីសបានជម្លៀសមនុស្ស ៧០០ នាក់ចេញពីផ្ទះលែ្វងដែលមានឧប្បត្តិហេតុធ្លាយហ្គាស

106

ទីក្រុងវ៉េសិច៖ មនុស្ស ៧០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះល្វែងក្នុងសីតុណ្ហភាពត្រជាក់ បន្ទាប់ពីមានរបាយការណ៍ថា មានការលេចធ្លាយឧស្ម័នជាច្រើន។ សេវាកម្មឆ្លើយតបគ្រោះអាសន្នទាំងបីបានទៅដល់វិថី Milton Mount Avenue នៅតំបន់ Crawley ទីក្រុង West Sussex បន្ទាប់ពីទទួលបានរបាយការណ៍នៅម៉ោង ១២:២១ ព្រឹកថា មានឧប្បត្តិហេតុដ៏ធំមួយបានកើតឡើង។ បើយោងតាមប៉ូលីសក្រុង Sussex បានឱ្យដឹងថា ប្រជាជនដែលរងផលប៉ះពាល់ត្រូវបានគេយកទៅដាក់នៅជម្រកបណ្តោះអាសន្ន រហូតដល់ទីកន្លែងកើតហេតុនោះត្រូវគេប្រកាសថា មានសុវត្ថិភាពឡើងវិញ។

តារាងផ្សព្វផ្សាយអាកាសធាតុបានបង្ហាញពីសីតុណ្ហភាពធ្លាក់ចុះដល់-១១ អង្សាសេនៅតំបន់ខ្លះនៃចក្រភពអង់គ្លេស ពេញមួយយប់ និងមានការព្យាករណ៍ថា ព្រិលនឹងអាចធ្លាក់ខ្លាំង ប្រធានស៊ើបអង្កេតលោក Steve Rayland បាននិយាយថា បញ្ហានេះអាចចំណាយពេលច្រើនម៉ោងដើម្បីដោះស្រាយ បន្ទាប់ពីនាំអ្នកទាំងគ្នាទៅឆ្ងាយពីតំបន់នោះ។ លោកបានបន្ថែមទៀតថា មូលហេតុនៃការលេចធ្លាយហ្គាសនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែគេជឿជាក់ថា មិនមែនជាឧក្រិដ្ឋកម្មនោះទេ។កងកម្លាំងចម្រុះកំពុងធ្វើការសហការជាមួយដៃគូរួមមានក្រុមពន្លត់អគ្គីភ័យ និងសង្គ្រោះ West Sussex សេវាកម្មសង្គ្រោះបន្ទាន់ South East Coast ក្រុមប្រឹក្សា West Sussex ក្រុមប្រឹក្សា Crawley Borough ព្រមទាំង Southern Gas។ លោក Rayland បានបន្តថា នេះគឺជាឧប្បត្តិហេតុដែលកំពុងបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់មនុស្សរាប់រយនាក់ស្របពេលមានអាកាសធាតុដ៏ត្រជាក់ ហើយយើងសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលមានការអត់ធ្មត់និងមានការយោគយល់លើក្រុមការងារ នៅពេលដែលយើងបន្តការជួយសង្គ្រោះ។

យើងកំពុងខិតខំធ្វើយ៉ាងណាដើម្បីធានាថា កិច្ចការនេះត្រូវបានដោះស្រាយបានឆាប់បំផុត ដើម្បីឱ្យអ្នករាល់គ្នាអាចវិលត្រឡប់ទៅផ្ទះវិញបាន ដោយទោះបីជាចំណាយពេលច្រើនម៉ោងទៀតដើម្បីធ្វើការនេះក៏ដោយ។ ក្នុងពេលនេះយើងសូមឲ្យអ្នកទាំងអស់គ្នាអត់ធ្មត់ និងនៅឆ្ងាយពីតំបន់នេះ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងាររបស់ធ្វើការជូនដើម្បីឆាប់បានវិលត្រឡប់ទៅផ្ទះវិញ។ លោក Rayland បានបន្ថែមទៀតថា មូលហេតុពិតប្រាកដនៃការលេចធ្លាយឧស្ម័នមិនទាន់អាចកំណត់បាននៅឡើយទេ ប៉ុន្តែវាមិនមែនជាករណីឧក្រិដ្ឋកម្មនោះទេ ហើយយើងនឹងផ្តល់ព័ត៌មានបន្ថែមទៀតនៅពេលដែលយើងស៊ើបដឹងការពិត៕ ប្រភព The Mirror