លោក ជែកម៉ា បានបន្ទន់ឥរិយាបទក្រោយបាត់ខ្លួនមួយរយៈ ប៉ុន្តែរដ្ឋាភិបាលលោក លី ជីនពីននៅតែធ្វើការសើបអង្កេតលើក្រុមហ៊ុន Alibaba

150

ទីក្រុងប៉េកាំង៖ ថ្មីៗនេះមានព័ត៌មានជាច្រើនទាក់ទងទៅនឹងការបាត់ខ្លួនរបស់លោក ជែកម៉ា ពាក់ព័ន្ធទៅហ្នឹងការរិះគន់កំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេស។ គេបានដឹងរួចមកហើយថា ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Asia’s Version of Amazon ត្រូវបានបង្កើតដោយផងដែរ។ ខណៈពេលអវត្តមានលោក ជែកម៉ា តាមផុស្ត៍ទូរទស្សន៍ដធំៗ កម្មវិធីផ្សេង និងលើគណនេយ្យបណ្ដាញសង្គមរបស់គាត់ប៉ុន្មានថ្ងៃនេះ មានមនុស្សជាច្រើនមានការសង្ស័យថា លោកអាចនឹងត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាល ប៉ុន្តែចម្ងល់នេះត្រូវបានស្រាយនៅពេលដែលគាត់បានចេញថ្លែងសន្ទកថានៅក្នុងកម្មវិធីមួយ ដោយពេលនោះ ឥរិយាបទរបស់លោកមានការបន្ទន់បន្តិចចំពោះរដ្ឋាភិបាលលោក លី ជីនពីន។

បើយោងតាមសារព័ត៌មាន The Wall Street បានឱ្យដឹងថា កាលពីខែវិច្ឆិកា មន្រ្តីនៃទីក្រុងប៉េកាំងបានស្តីបន្ទោសលោកម៉ា និងបានផ្អាកការផ្តល់ជូនជាសាធារណៈនូវទឹកប្រាក់ចំនួន ៣៧ ពាន់លានដុល្លារដល់ក្រុមហ៊ុន Ant Group របស់លោកម៉ាតាមបញ្ជាផ្ទាល់របស់ប្រធានាធិបតីស៊ីជីនពីន។

បើយោងតាមសារព័ត៌មាន Bloomberg វិញបានបញ្ជាក់ថា មន្រ្តីនៅទីក្រុងប៉េកាំងបានផ្តល់ដំបូន្មានដល់លោកម៉ា កុំចាកចេញក្រៅប្រទេសនាថ្ងៃណូអែល មុនពេលចាប់ផ្តើមបើកការស៊ើបអង្កេតលើភាពផ្តាច់មុខរបស់លោកក្នុងក្រុមហ៊ុន Alibaba Group ។ ទីក្រុងប៉េកាំងក៏បានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់លោកម៉ាកាត់បន្ថយប្រតិបត្តិមួយរយៈ។

ការសើបអង្កេតទៅលើសិទ្ធផ្ដាច់មុខរបស់លោកម៉ា បានធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Alibaba ធ្លាក់ចុះមួយភាគបួន។សន្ទរកថាកាលពីខែតុលា បានធ្វើឲ្យក្រុមហ៊ុនខាតអស់ ១០ពាន់លាន ហើយបានធ្វើឲ្យតំណែងមហាសេដ្ឋីទី១របស់ លោក ជែកម៉ា ធ្លាក់មកនៅលំដាប់លេខរៀងទី ៣ នៃបញ្ជីមហាសេដ្ឋីប្រទេសចិន។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបាននិយាយថា រដ្ឋាភិបាលរបស់លោកស៊ីជិនពីងពិតជាមិនបានបង្ករភាពលំបាកដល់ក្រុមហ៊ុន Alibaba Group ឡើយ។ អ្នកដឹកនាំក្រុមហ៊ុន Ant Group បារម្ភថា វាអាចបន្ថែមហានិភ័យហិរញ្ញវត្ថុ បើសិនជាគណបក្សកាន់អំណាចនៅតែបង្កការលំបាកដូចសព្វថ្ងៃ ហើយវាក៏នឹងក្លាយផ្នែកមួយនៃការគំរាមកំហែងធំបំផុតលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។ លោក Shaun Rein អ្នកប្រឹក្សាអាជីវកម្មនៅសៀងហៃបាននិយាយថា គាត់បានជួបជាមួយអ្នកគ្រប់គ្រង Alibaba Group គាត់ក៏ជាមនុស្សដែលស្និតនឹងលោកម៉ា។ លោកបាននិយាយថា គ្មាននរណាម្នាក់ហ៊ានរាយការណ៍ថា មហាសេដ្ឋីរូបនេះកំពុងមានបញ្ហាខាងផ្លូវច្បាប់នោះទេ…៕ ប្រភព៖​ Daily Mail