តោះស្វែងយល់រឿងរ៉ាវរ៉ូបូតដឹកជញ្ជូនស្វ័យប្រវត្តិដែលមមាញឹកពេញដងផ្លូវនៃប្រទេសជប៉ុន សមស្របនឹងតម្រូវការនៃការរក្សាគម្លាតសង្គម

103

ទីក្រុងតូខ្យូ៖ បច្ចេកវិទ្យាបច្ចុប្បន្ន រ៉ូបូតបានក្លាយជាឧបករណ៍ដឹកជញ្ជូនកាហ្វេក្ដៅៗ ដោយលោកអ្នកគ្រាន់តែធ្វើការបញ្ជាទិញពីចម្ងាយតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកត្រឹម ១នាទី ។ ចក្ខុវិស័យនាពេលអនាគត មនុស្សយន្តនឹងដើរតួយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូនអាហារ ឬទំនិញធុនតូច និងមធ្យម ព្រោះតែក្រុមហ៊ុនជប៉ុនបានកំពុងចាប់ផ្តើមធ្វើការសាកល្បង រ៉ូបូតប្រភេទថ្មីដឹកជញ្ជូនដោយស្វ័យប្រវត្តិនៅតាមដងផ្លូវសាធារណៈ។ ស្ថានភាពខូវីដ-១៩ ក្នុងប្រទេសជប៉ុន បានតម្រូវឲ្យប្រើបច្ចេវិទ្យាទំនើបនេះដើម្បីបញ្ជៀសការរាតត្បាតនៃមេរោគ។

គេហទំព័រផ្លូវការប្រៃសណីយរបស់ប្រទេសជប៉ុន(Japan Post)បានកំពុងសាកល្បងប្រើរ៉ូបូតដើម្បីចែកចាយសំបុត្រដោយស្វ័យប្រវត្តិនាទីក្រុងតូក្យូ ចាប់តាំងពីខែកញ្ញា ឆ្នាំមុន។ មនុស្សយន្តដំបូង ត្រូវបានគេដឹងថា វាអាចដឹកបានរហូតដល់ ៣០ គីឡូក្រាម ហើយធ្វើដំណើរក្នុងល្បឿន ៦ គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងល្បឿនដើរបន្តិច។ ម៉ាស៊ីនថត និងឧបករណ៍ចាប់រលកសញ្ញាដ៏ទំនើបត្រូវបានបំពាក់ទៅលើវា ហើយវាឆ្លាតវ័យបំផុតដោយពួកវាអាចយល់ដឹងពីច្បាប់ចរាចរ និងជៀសពីមនុស្ស ឬឧបសគ្គដែលនៅខាងមុខដោយភាពវៃឆ្លាត។

ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ជប៉ុន ក៏បាននឹងកំពុងប្រណាំងប្រជែងក្នុងការបច្ចេកវិទ្យាថ្មីនេះ និងប្រើប្រាស់ថវិកាយ៉ាងច្រើនដើម្បីអភិវឌ្ឍឲ្យកាន់តែឆ្លាតវ័យ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើការសាកល្បងរ៉ូបូតតាមបណ្ដាដងផ្លូវ នៃកន្លែងផលិត Smart Fujisawa Sustainable Smart Town របស់ខ្លួន ដែលមានទីតាំងស្ថិតនៅខាងក្រៅទីក្រុងតូក្យូ។

រ៉ូបូតបានរចនាដើម្បីសម្រួលដល់មនុស្សព្រមទាំងអាចផ្ដិតយករូបភាពដែលមានទំហំធំ អាចលើកដាក់ ដឹកជញ្ជូនគ្រឿងទេស និងអាចបំរើការតាមហាងនានា និងផ្ទះផងដែរ។ ក្រុមហ៊ុន Panasonic និយាយថា ខ្លួនសង្ឃឹមថានឹងប្រើប្រាស់ទិន្នន័យធំៗ ដើម្បីធ្វើឱ្យរ៉ូបូតឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនម្នាក់ៗ។

ក្រុមហ៊ុនលក់ដូរតាមអនឡាញដ៏ធំ Rakuten បានចាប់ដំណើរការប្រើប្រាស់នូវរ៉ូបូតដើម្បីដឹកជញ្ជូនក្នុងតំបន់ Kanagava នាទីក្រុង Yokosuka កាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា នាពេលឥឡូវនេះអភិបាលទីក្រុងនេះកំពុងតែរកដំណោះស្រាយជូនប្រជាជនវ័យចំណាស់ ហើយក៏សង្ឃឹម រ៉ូបូត Rakuten អាចនឹងជួយសម្រួលដល់ការធ្វើដំណើរនៅលើផ្លូវបត់បែនតាមជម្រាលភ្នំ។ រដ្ឋាភិបាលជប៉ុនបានឈរលើគោលជំហជំរុញនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនេះផងដែរ។

បច្ចុប្បន្នក្រុមមន្ត្រីកំពុងពិភាក្សាគ្នាដើម្បីកែសម្រួលបទប្បញ្ញត្តិស្ដីពី រ៉ូបូតដឹកជញ្ជូនដោយខ្លួនឯងលលើដងផ្លូវ។ ការពិភាក្សានេះបានឲ្យដឹងថា មនុស្សយន្តដែលអាចធ្វើចរាចរបាន លុះត្រាតែមានអ្នកចាំឃ្លាំមើលនៅតាមដងផ្លូវសាធារណៈ។ ប៉ុន្តែអ្នកជំនាញបាននិយាយថា មានបញ្ហាពីរដែលត្រូវប្រឈម

បញ្ហាទី១ បើទោះជាមានអ្នកឃ្លាំមើលក៏ដោយក៏នៅតែមានផលវិបាក បើទោះបីបានបំពាក់នូវបច្ចេកវិទ្យាថ្មីក៏ដោយក៏គួរតែបន្ថែមនូវប្រព័ន្ធសុវត្ថភាពផ្ដល់សញ្ញាអាសន្នស្រាប់ទាក់ទងទៅកន្លែងឃ្លាំមើលពីចម្ងាយ។

ឧបសគ្គទី២គឺ ថ្លៃដើម ក្រុមហ៊ុនត្រូវតម្រូវឲ្យមានបុគ្គលិកចាំឃ្លាំមើលពីតំបន់មួយទៅតំបន់នៃការធ្វើតេស្ត៍។ ដូច្នេះតម្លៃតាមនីតិវិធីសាកល្បងបែបនេះអាចត្រូវបានគេហាមឃាត់។ ប្រសិនបើក្រុមហ៊ុន Panasonic និង Rakuten អាចយកឈ្នះលើបញ្ហាប្រឈមទាំងនេះបាន នោះនាពេលពីរឆ្នាំខាងមុខទីផ្សាររ៉ូបូតនឹងមានកំណើនយ៉ាងឆាប់រហ័ស។ សេវាកម្មដែលស្រដៀងគ្នានេះដែរ ក៏ត្រូវបានកំពុងអភិវឌ្ឍ ហើយត្រូវបានផ្តល់ភ្លើងខៀវនៅផ្នែកខ្លះនៃតំបន់អឺរ៉ុប និងអាមេរិក។នៅក្នុងប្រទេសចិនមនុស្សយន្តបានដំណើរការរួចហើយនៅទីក្រុង Shenzhen។ ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងបង្កើនការប្រកួតប្រជែងក្នុងវិស័យនេះក្នុងឆ្នាំ២០២១ នេះ។ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនបាននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងលើផ្នែកនីតិប្បញ្ញត្តិទាំងការធ្វើវិសោធនកម្ម និងពង្រាងនូវច្បាប់ថ្មីដើម្បីលើកទឹកចិត្តក្រុមហ៊ុនជាច្រើនឱ្យចូលរួមអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូត។

ឆ្នាំ ២០២១ នេះ អាចជាឆ្នាំបច្ចេកវិទ្យាមនុស្សយន្ត ដំណើរការលើដងផ្លូវ ហើយក៏លែងមានកង្វល់ទៅលើការរាតត្បាតនៃមេរោគខូវីដ៕ ប្រភព៖ NHK World Japan