កំពុងបូជាសុខៗ ស្រាប់តែតំបូលបូជនីយដ្ឋានបាក់សង្កត់មនុស្សស្លាប់អស់ ២០ នាក់ និងរងរបួសជាច្រើនអ្នកទៀតនៅឥណ្ឌា

382

នៅថ្ងៃទី ៤ ខែមករា សារព័ត៌មាន Inquirer បានរាយការណ៍ពី សោកនាដកម្មដើមឆ្នាំថ្មីនៅប្រទេសឥណ្ឌា ខណៈពេលតំបូលបូជនីយដ្ឋានបានដួលរលំនៅទីក្រុង Ghaziabad ខាងក្រៅរដ្ឋធានីញូវដេលី  ស្របពេលដែលភ្លៀងកំពុងធ្លាក់ខ្លាំង បង្កឱ្យមានមនុស្សស្លាប់យ៉ាងតិច ២០ នាក់ ។

តាមរបាយការណ៍បញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរក និងជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែក។ មានមនុស្ស ៣៨ នាក់ត្រូវបានជួយសង្គ្រោះ ក្នុងនោះយ៉ាងហោចណាស់មានអ្នករងរបួសចំនួន ១៥ នាក់។

ខណៈដែលការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា បូជនីយដ្ឋាននេះកំពុងតែបូជាសពអ្នកស្លាប់ម្នាក់ ប៉ុន្តែពួកគេបានបញ្ជាក់ថាមិនមែនជាសាកសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចដែលអ្នកភូមិបាននិយាយនោះទេ ៕