រូបិយប័ណ្ណឌីជីថល Bitcoin មានតម្លៃកើនឡើងលើស ៣០,០០០ ដុល្លារជាលើកដំបូង

102

នៅថ្ងៃទី ៣ ខែមករាសារព័ត៌មាន BBC បានរាយការណ៍ថា Bitcoin ដែលជារូបិយប័ណ្ណនិម្មិតដ៏ល្បីល្បាញនៅលើពិភពលោក មានតម្លៃកើនឡើងលើសពី ៣០,០០០ ដុល្លារជាលើកដំបូងនោះគឺ ៣០.៨២៣.៣០ ដុល្លារនៅម៉ោង ៨:១៣ នាទីថ្ងៃទី ២ ខែមករាម៉ោងនៅកម្ពុជា ។

នេះគឺជាការកើនឡើងយ៉ាងឆាប់រហ័សចុងក្រោយ ក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយរូបិយប័ណ្ណ Bitcoin នេះស្ថិតនៅក្នុង តម្លៃ ២០.០០០ ដុល្លារ ជាលើកដំបូងផងដែរ។

ឆ្នាំមុន Bitcoin មានតម្លៃកើនឡើងស្ទើរតែ ៤ ដង ព្រោះវាបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនធំៗ ដែលមានបំណងស្វែងរកប្រាក់ចំណេញឆាប់រហ័ស ។ ទន្ទឹមនឹងនោះអ្នកវិភាគខ្លះក៏បាននិយាយដែរថា Bitcoin អាចកើនឡើងថែមទៀត ដែលវាផ្ទុយពីប្រាក់ដុល្លារអាមេរិកនឹងធ្លាក់ចុះបន្ថែមទៀត។

ទោះបីជាតម្លៃប្រាក់ដុល្លារអាមេរិកបានកើនឡើងកាលពីខែមីនាឆ្នាំមុនក្តី ប៉ុន្តែចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក វិនិយោគិនធំៗមួយចំនួនមានការព្រួយបារម្ភពីភាពភាពមិនប្រាកដប្រជានៃការរីករាលដាលនេះ ហើយតម្លៃប្រាក់ដុល្លារអាមេរិកក៏បានថយចុះចាប់តាំងពីពេលនោះមក នោះដោយសារតែសកម្មភាពជំរុញសេដ្ឋកិច្ចដ៏ធំពីធនាគារកណ្តាល ដូច្នេះតម្លៃប្រាក់ដុល្លារមានការខាតបង់ធំបំផុតចាប់តាំងពីឆ្នាំ ២០១៧ ។

កត្តានេះហើយដែលធ្វើឲ្យ Bitcoin ត្រូវបានគេជួញដូរយ៉ាងច្រើនតាមរបៀបដូចគ្នាទៅនឹងរូបិយប័ណ្ណពិតប្រាកដ ដូចជាប្រាក់ដុល្លារអាមេរិក ឬប្រាក់ផោនរបស់ប្រទេសអង់គ្លេសជាដើម។ ហើយកាលពីថ្មីៗនេះវាក៏ត្រូវបានគេគាំទ្រជាទម្រង់នៃការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ិនធរណេតកាន់តែទូលំទូលាយ ជារបៀបទូទាត់ប្រាក់មួយក្នុងចំណោមការទូទាត់ប្រាក់ផ្សេងៗទៀត ដូចជា PayPal ដែលចុងក្រោយបង្អស់ក៏ត្រូវបានប្រើរូបិយប័ណ្ណឌីជីថលដែរ ។

ទោះយ៉ាងណា Bitcoin បានលេចចេញជាការវិនិយោគដែលមិនចេះរីងស្ងួត ឧទាហរណ៍នៅឆ្នាំ ២០១៧ វាធ្លាប់មានតម្លៃជិតដល់កម្រិត ២០.០០០ ដុល្លារទៅហើយ ប៉ុន្តែវានៅតែមិនអាចទម្លុះកម្រិតទាបបំផុតទៅបាន ក៏បានធ្លាក់ចុះក្រោមតម្លៃ ៣.៣០០ ដុល្លារវិញ។ លុះកាលពីខែវិច្ឆិកាឆ្នាំមុនវាបានកើនដល់ ១៩.០០០ ដុល្លារ មុនពេលវាធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀត ៕