ថូរបស់ប្រទេសចិនតម្លៃ ១៩៦៤ ដុល្លារ ត្រូវបានដេញថ្លៃលក់បានរហូតដល់ ១,៨៤ លានដុល្លារ

105

ទីក្រុងឌូប្លីន៖ ដើមឡើយ ថូរបស់ប្រទេសចិនមួយនេះមានតម្លៃត្រឹមតែ ១,៩៦៤ ដុល្លាប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាត្រូវបានគេដាក់ឲ្យដេញថ្លៃ បានតម្លៃរហូតរហូតដល់ ១,៨៤ លានដុល្លា។

ថូដែលផលិតពី ផ្កាថ្ម មានកម្ពស់ ៥០,៨ សង់ទីម៉ែត្រ បានក្លាយជាកម្មសិទ្ធិរបស់ក្រុមគ្រួសារជនជាតិ អៀរឡង់ អស់រយៈពេល ៨២ ឆ្នាំមកហើយ។ ជីដូនជីតារបស់ឈ្មួញដែលមិនបានបញ្ចេញឈ្មោះ បានទិញវាសម្រាប់ដាក់លក់បន្តនៅក្នុងការដេញថ្លៃមួយកាលពីឆ្នាំ ១៩៣៨ ប៉ុន្តែមិនមានភស្តុតាងជាក់លាក់ណាមួយអំពីប្រវត្តិពិតប្រាកដនៃថូនេះឡើយ។

ការដេញថ្លៃផ្តើមពីតម្លៃ ១,៩៦៤ ដុល្លា ប៉ុន្តែច្បាប់នៃការលក់ បានអនុញ្ញាតឲ្យអ្នកដេញថ្លៃអាចធ្វើការហៅទូរស័ព្ទពី កោះតៃវ៉ាន់ បាន។ តម្លៃចុងក្រោយបំផុតដែលទទួលបាននោះគឺ ១,៤៩ លានដុល្លា ដោយអ្នកទិញត្រូវបង់ថ្លៃបន្ថែមសរុប ១,៨៤៤,៦៨៦ ដុល្លា។

អ្នកដេញថ្លៃលោក Philip Sheppard បាននិយាយថា ”គាត់ដឹងថា វាជារបស់សំខាន់ ប៉ុន្តែវាពិបាកកំណត់តម្លៃលក់ចេញបន្តិច ព្រោះវាជាសេរ៉ាមិចរបស់ប្រទេសចិន។ ថូនេះត្រូវបានគេប្រមូលទិញតាមលក្ខណៈឯកជនរបស់ជនជាតិអៀរឡង់តាំងពីឆ្នាំ ១៩៣៨ នៅពេលដែលវាត្រូវបានគេទិញនៅក្នុងការដេញថ្លៃជាសាធារណៈនាប្រទេសអៀរឡង់ ដែលត្រូវបានបន្តពីជំនាន់មុនៗ។ ទាំងអ្នកទិញ និងអ្នកលក់ក៏ដឹងច្បាស់ថា វាជារបស់ដ៏សំខាន់ ប៉ុន្តែវាពិតជាលំបាកណាស់ក្នុងការផ្តល់តម្លៃដល់សេរ៉ាមិចរបស់ប្រទេសចិន។ វាគឺជាការប៉ាន់ស្មានបែបអភិរក្សនិយម ហើយតួនាទីរបស់យើងជាអ្នកដេញថ្លៃ គឺដើម្បីយកថូនេះទៅឱ្យអ្នកទិញ។ វាជាលទ្ធផលដ៏អស្ចារ្យមួយនៅពេលដែលការដេញថ្លៃបានកើនឡើងខ្ពស់បំផុត ហើយចុងក្រោយវាក៏ធ្លាក់លើដៃអ្នកទិញដែលមកពី តៃវ៉ាន់។

ថូនេះមានដងកាន់ជានាគពីរ វាជាវត្ថុដ៏កម្រ និងមានសញ្ញាចម្លែកប្រាំមួយតួរបស់អធិរាជចិន Yongzheng។ ចំនួនទឹកប្រាក់ដែលបានចំណាយនោះ អ្នកដេញបានជឿថា វាត្រូវបានបង្កើតឡើងសម្រាប់ព្រះចៅ Yongzheng ដែលបានសោយរាជ្យនៅរជ្ជកាលរាជវង្ស Quing ចន្លោះឆ្នាំ ១៧២២ ដល់ ១៧៣៥។ គេបានលក់វាទៅឱ្យអ្នកទិញនៅប្រទេសអៀរឡង់ ប៉ុន្តែវាត្រូវបានប្រមូលទិញមកវិញ នៅត្រឹមអាស៊ីដែលវាជាបេតិកភណ្ឌរបស់អាស៊ី ដូច្នេះគួរតែត្រឡប់មកនៅអាស៊ីវិញ។

មានតែវត្ថុមួយចំនួនតូចដែលមានទំហំ រាង និងពន្លឺដែលត្រូវបានគេដឹងថា នៅឯសារមន្ទីរសិល្បៈនៃទីក្រុង Cleveland ។ វត្ថុបុរាណនារជ្ជកាលYongzheng ដែលស្រដៀងគ្នានេះដែរ វាត្រូវបានគេលក់ក្នុងតម្លៃ ១៦,៨ លានដុល្លានៅ​ Christie Hong Kong កាលពីឆ្នាំ ២០១៧ ។

នៅឆ្នាំ ២០១០ វត្ថុបុរាណមួយនៅសតវត្សរ៍ទី ១៨ ត្រូវបានរកឃើញដោយបងប្អូនប្រុសស្រី ពីរនាក់ ដែលសំអាតធ្នើរសែនព្រេនរបស់ឪពុកម្តាយពួកគេ ហើយវត្ថុនេះត្រូវបានលក់ក្នុងតម្លៃ ៥១,៦ លាន។ អ្នកលក់ត្រូវបានគេបញ្ចូនចេញពីបន្ទប់ដេញថ្លៃ ដោយសារគាត់តក់ស្លុតខ្លាំងពេក នៅពេលដែលការដេញថ្លៃ មានការប្រទាញប្រទង់គ្នាអស់រយៈពេលកន្លះម៉ោង៕

នេះបើយោងតាមការចុះផ្សាយតាមគេហទំព័រសារព័ត៌មាន Daily Mail