អាយុទើប ៩ឆ្នាំ រកលុយបានជិត ៣០ លានដុល្លារពី YouTube ឆ្នាំ២០២០នេះ

145

វីដេអូដែលបើកប្រអប់របស់របរក្មេងលេង ការ review ប្រដាប់ប្រដាក្មេងលេង ឬហ្គេម បានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅលើយូធ្យូប ហើយមនុស្សរាប់ពាន់នាក់ត្រូវបានដាក់បញ្ចូលវីដេអូទៅក្នុង platform ជារៀងរាល់ខែ។

អ្នកនិយមតាមវីដេអូក្មេងៗនៅលើយូធូបអ្នកប្រហែលជាធ្លាប់បានឃើញ Channel Youtube ឈ្មោះ Ryan’s World ហើយអ្នកប្រាកដជាបានស្គាល់​ និងឃើញក្មេងប្រុសជនជាតិជប៉ុនម្នាក់ ឈ្មោះថា Ryan Kaji មានវ័យទើបតែ ៩ ឆ្នាំប៉ុណ្ណោះ ដែលតែងតែធ្វើវីដេអូប្រដាប់ប្រដាក្មេងលេង គាត់អាចរកចំណូលបានច្រើនបំផុតពី YouTube ។

សម្រាប់ឆ្នាំ ២០២០ នេះវិញ Ryan ទើបតែត្រូវបាន Forbes ប្រកាសថាបានជាប់ឈ្មោះជាតារាយូធូបដែលអាចរក
ចំណូលបានច្រើនបំផុតប្រចាំឆ្នាំសាជាថ្មីពោលគឺរយៈពេល ៣ឆ្នាំជាប់គ្នាកន្លងមកហើយដោយប្រជែងឈ្នះតារាល្បីៗផ្សេងទៀតដូចជា Jimmy Donaldson, David Dobrik, Jeffree Star និងក្មេងប្រុសអាយុ ៦ ឆ្នាំ Anastasi
Radzinskaya។

ក្នុងប្រភពព័ត៌មានដដែលបានបញ្ជាក់​ថាចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៩ មកដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ក្មេងប្រុស Ryan Kaj រូបនេះអាចរកចំណូលបានទៅដល់ ២៩,៥ លានដុល្លារពីអ្នកក្រុមអ្នកទស្សនាសរុបចំនួន ១២,២ ពាន់លានដង។

CREDIT: JOE SCARNICI/GETTY

ភាពជោគជ័យរបស់ Ryan ត្រូវបានឪពុកម្តាយរបស់ Ryan ឈ្មោះ Shion និង Loanna Kaji បានប្រាប់ឲ្យដឹងថា គឺដោយសារតែកូនរបស់ពួកគេ អាចបង្កើតចំណងពិសេសជាមួយទស្សនិកជនរបស់គាត់។

លោក Shion បានប្រាប់កាលពីដើមឆ្នាំថា «ខ្ញុំមានអារម្មណ៍ថាទំនាក់ទំនងរបស់ Ryan ជាមួយអ្នកគាំទ្ររបស់គាត់ពិតជាប្លែកពីគេ គាត់មានទេពកោសល្យនៅពេលធ្វើបទបង្ហាញតាមរយ:វីដេអូ ហើយទំនាក់ទំនងរបស់គាត់ជាមួយអ្នកគាំទ្ររបស់គាត់កាន់តែមានភាពស្និទ្ធស្នាល ដែលរាល់ពេលដែលពួកយើងជួបអ្នកគាំទ្រ និងក្រុមគ្រួសារអ្នកគាំទ្ររបស់ Ryan ពួកគេតែងតែនិយាយថា “អូ! កូនប្រុស ឬកូនស្រីគិតថាពួកគេជាមិត្តល្អបំផុតរបស់ Ryan”»។

គួរឲ្យដឹងដែរថា ដំបូងកាលពីឆ្នាំ ២០១៥ Kaji បានបង្កើត Channel Youtube ឈ្មោះ Ryan Toys
Review ហើយត្រូវបានប្ដូរឈ្មោះទៅជា Ryan’s World នៅខែតុលាឆ្នាំ ២០១៩ ហើយមកដល់ពេលនេះគាត់បានពង្រីកអាជីវកម្មរបស់ខ្លួនទៅជាយីហោលក់សំភារៈក្មេងលេង​ និងសម្លៀកបំពាក់រួមជាមួយនឹងការចំណាយពេលចូលរួមថតកុនភាគមួយចំនួនផងដែរ៕