
យោងតាមការឱ្យដឹងពីក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២០ ភាគខាងជើងនៃប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី២៣។ ចាប់ពីនៅថ្ងៃទី២៥-២៩ ខែធ្នូ ឆ្នាំ២០២០ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។
ស្ថានភាពបែបនេះ ធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
- សីតុណ្ហភាពអប្បបរមាពី ២១ -២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣២°C
- នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ និងមានសីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៥-២៨°C។
រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
- មានសីតុណ្ហភាពអប្បបរមាពី ១៩-២២°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣២°C
- នៅថ្ងៃទី ២៣-២៥ ខែធ្នូ មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម និងមានសីតុណ្ហភាពអប្បបរមាពី ១៧-២០°C និងសីតុណ្ហភាពអតិបរមាពី ២៤-២៧°C។
សម្រាប់តំបន់មាត់សមុទ្រវិញ៖
- មានសីតុណ្ហភាពអប្បបរមាពី ២២-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣១°C
- នៅថ្ងៃទី ២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ និងនៅលើផ្ទៃសមុទ្រអាច នឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលនឹងមានសីតុណ្ហភាពអប្បបរមាពី ២០-២៣°C និងសីតុណ្ហភាពអតិបរមាពី ២៥-២៨°C។
អាស្រ័យដូចបានជម្រាបពីស្ថានភាពអាកាសធាតុបែបនេះ ក្រសួងបានប្រាប់ឲ្យប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ ត្រូវយកចិត្តទុកដាក់បង្ការ និងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ៕