នាយកមន្ទីរពេទ្យថៃម្នាក់ ត្រូវបានបាញ់ដោយខ្មាន់កាំភ្លើងដែលក្លែងធ្វើជាអ្នកជម្ងឺ

131

ថៃ៖ កាលពីថ្ងៃសៅរ៍ខ្មាន់កាំភ្លើងតែម្នាក់បានក្លែងខ្លួនជាអ្នកជំងឺចូលមកព្យាបាលនៅ Dr. Chumphol Clinic ហើយបានបាញ់សម្លាប់ម្ចាស់គ្លីនិក គឺលោកវេជ្ជបណ្ឌិត Chumphol Decha-Umphai។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ ព្រឹក នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត Chumphol ជានាយកមន្ទីរពេទ្យ King Mungkut Memorial។ គ្លីនិកនេះមានទីតាំងស្ថិតនៅលើផ្លូវ Mattayawong ក្នុងស្រុក Muang ខេត្ត Phetchaburi។

លោកឧត្តមសេនីយ៍ទោ Uthai Kawindechathorn បានមានប្រសាសន៍ថា ការស៊ើបអង្កេតបឋមបានបង្ហាញថាជនសង្ស័យរូបនោះជាបុរសមានអាយុប្រហែលជាង ៣០ ឆ្នាំបានបាញ់លោកបណ្ឌិតជាច្រើនគ្រាប់ ក្រោយពីត្រួតពិនិត្យជម្ងឺរួច បន្ទាប់មកទៀតជនដៃដល់បានបើកឡានចេញទៅ។ កាសែត Matichon បានរាយការណ៍ថាក្រុមមន្រ្តីបានកំណត់អត្តសញ្ញាណជនសង្ស័យហើយកំពុងសុំដីកាចាប់ខ្លួនជនល្មើស។ ប្រភព៖ AsiaOne